21/07/2025 - 10:38

ឧបត្ថម្ភ​ដើម​ទុន​ជួយ​សមា​ជិក​នារី​អភិវឌ្ឍ​សេដ្ឋ​កិច្ច 

រយៈ​ពេល​កន្លង សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ឃុំ​មី​ហឿង ក្រុង​កឹង​ធើ បាន​រួម​ដំ​ណើរ​ជា​មួយ​សមា​ជិក​នារី​ក្នុង​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច ដោយ​មាន​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​។ល។ ផ្តើម​ពី​នោះ ជួយ​សមា​ជិក​លើក​កម្ពស់​ការ​យល់​ដឹង អនុវត្ត​នូវ​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព សន្សឹមៗ​លំ​នឹង​ជីវ​ភាព។

អ្នក​មីង លីវ​ធី​ធឿង​ (ខាង​ឆ្វេង) នៅ​ភូមិ​បូ​លៀង​៣ មាន​ជីវ​ភាព​លំ​នឹង​ដោយ​សារ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ពីធនាគារគោលនយោបាយសង្គមមានប្រសិទ្ធភាព។ រូបថត៖ ថាញវ៉ាង

អ្នក​មីង​លីវ​ធី​ធឿង នៅ​ភូមិ​បូលៀង ៣ ឱ្យ​ដឹង៖​“ពី​មុន​ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​លំ​បាក​ណាស់ នៅ​ឆ្នាំ ២០០៧ គ្រួ​សារ​ខ្ញុំ​បាន​សមា​គម​ជួយ​ណែ​នាំ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ ខ្ញុំ​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ។ ដំ​បូង​ជួប​លំ​បាក​ច្រើន ដោយ​សារ​មិន​ទាន់​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ចិញ្ចឹម ក្រោយ​មក​បាន​រៀន​សូត្រ​ពី​របៀប​ថែ​ទាំ បង្ការ​ជំ​ងឺ​ពី​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​និង​តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន ម្ល៉ោះ​ហើយ​គោ​ធំ​ធាត់​ល្អ ហើយ​កើត​កូន​រៀង​រាល់​ឆ្នាំ”។

ផ្តើម​ពី​គោ ១ ក្បាល​ដំ​បូង ក្រោយ​ពី​លក់​ប្រ​មាណ ១៥ លើក ឥ​ឡូវ​គ្រួ​សារ​មីង​ធឿង នៅ​មាន​គោ ១១ ក្បាល ក្នុង​នោះ គោ​មេ ៩ ក្បាល គោ​ឈ្មោល ២ ក្បាល។ តាម​សម្តី​មីង​ធឿង ក្នុង​ចំ​ណោម​គោ​មេ ៩ ក្បាល មាន​គោ​មេ ៤​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ មធ្យម​ភាគ​បាន​ដឹក​ដោះ​ប្រ​មាណ​ពី​ ៤០​-៤៥ គី​ឡូ​ក្រាម​ក្នុង ១ ថ្ងៃ លក់​ដោយ​តម្លៃ​ពី ១៣.០០០​-១៤.៥០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​គ្រួ​សារ​មីង​នៅ​ប្រាក់​ចំ​ណេញ​ប្រ​មាណ ៣,៥ លាន​ដុង​ក្នុង​មួយ​សប្តាហ៍។ ដោយ​មាន​ប្រ​ភព​ចំ​ណូល​ប្រ​មាណ ២០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ពី​ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ ទើប​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​កែ​លម្អ មាន​ទ្រព្យ​សម្បត្តិ ចាយ​វាយ​និង​សន្សំ​សំ​ចៃ​បាន​ខ្លះ​ផង។

អ្នក​មីង​លី​ធី​ទឿង នៅ​ភូមិ​បូលៀង​១ មាន​ជីវ​ភាព​ធូរ​ធារ ដោយ​សារ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​គោល​
នយោបាយសង្គមមានប្រសិទ្ធភាព។ រូបថត៖ ថាញវ៉ាង

ចំ​ណែក​គ្រួ​សារ​អ្នក​មីង​លី​ធី​ទឿង នៅ​ភូមិ​បូ​លៀង ១ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ប្រាក់​ចំ​ណូល​ជា​សំ​ខាន់​គឺ​បាន​មក​ពី​ធ្វើ​ការ​ស៊ី​ឈ្នួល។ ឆ្នាំ ២០០៨ ដោយ​បាន​កា​រិយា​ល័យ​ដោះ​ដូរ​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​មី​ទូ (ចាស់) ឱ្យ​បុល ៣០ លាន​ដុង តាម​រយៈ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ គាត់​ទិញ​គោ​ទឹក​ដោះ​មួយ​ក្បាល​មក​ចិញ្ចឹម។ ដោយ​ការ​ប្រឹង​ប្រែង​ខិត​ខំ​ថែ​ទាំ ហេតុ​នោះ​គោ​ធំ​ធាត់​ល្អ។ ផ្តើម​ពី​គោ ១ ក្បាល​ដំ​បូង ឥ​ឡូវ​គ្រួ​សារ​គាត់​មាន​គោ ១៣ ក្បាល។ ក្នុង​នោះ មាន​គោ​មេ ៣ ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ មធ្យម​ភាគ​ផ្តល់​ទឹក​ដោះ​បាន​ប្រ​មាណ ៤៥ គី​ឡូ​ក្រាម ក្នុង ១ ថ្ងៃ លក់​ដោយ​តម្លៃ ១៤.៥០០ ដុង​ក្នុង ១ គី​ឡូ​ក្រាម។ អ្នក​មីង​លី​ធី​ទឿង ឱ្យ​ដឹង៖ “ក្នុង​មួយ​ឆ្នាំៗ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង ២០០ លាន​ដុង​ពី​ចិញ្ចឹម​គោ​ទឹក​ដោះ អា​ស្រ័យ​ហេតុ​នោះ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

អ្នក​ស្រី ចូវ​ធី​ធ្វី​ហាំង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​ជួយ​ឱ្យ​សមា​ជិក​នារី បំ​ផុត​គឺ​សមា​ជិក​ខ្មែរ ផ្លាស់​ប្តូរ​គំ​និត​ផលិត​បន្តិច​ម្តងៗ កសាង​បាន​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។ ផ្តើម​ពី​នោះ សមា​ជិក​ជា​ច្រើន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​មាន​លក្ខណៈ​អភិ​វឌ្ឍ​ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណូល ឈាន​ឡើង​ធូរ​ធារ៕

ថាញ​វ៉ាង-វិមាន

ចែករំលែកអត្ថបទ