នៅរដ្ឋធានីហាណូយ ក្រសួងជនជាតិនិងសាសនា ទើបរៀបចំយ៉ាងមហោឡារិកមហាសន្និបាតតំណាងលើកទី១ អាណត្តិកាល ២០២៥ - ២០៣០ ប្រកបដោយជោគជ័យ។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ម៉ាយវ៉ាន់ជិញ ប្រគល់សេចក្ដីសម្រេចតែងតាំងគណៈប្រតិបត្តិការបក្ខភាគក្រសួងជនជាតិនិងសាសនា អាណត្តិកាល ២០២៥ - ២០៣០។ រូប៖ ubdt.gov.vn
តាមរបាយការណ៍នយោបាយក្នុងអង្គសន្និបាត ក្រសួងជនជាតិនិងសាសនា បានបង្កើតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ យោងលើមូលដ្ឋានរួមបញ្ចូលផ្នែកមុខងារអភិបាលកិច្ច ស្ដីពីសាសនាពីក្រសួងមហាផ្ទៃចូលគណៈកម្មាធិការជនជាតិ។ ក្រោយពីបានបង្កើតក្រសួងបានប្រញឹកធ្វើឱ្យសុក្រឹតអង្គការ ចាត់តាំងសម្រិតសម្រាំងក្បាលម៉ាស៊ីន។ បច្ចុប្បន្ន ក្រសួងមាននាយកដ្ឋាននិងអង្គភាពចំនួន ១៣ ក្នុងនោះ អង្គភាពធ្វើសេនាធិការចំនួន ៩ និងអង្គភាព អាជីវកម្មរដ្ឋចំនួន៤។ គណៈកម្មាធិការបក្ខភាគ ក្រសួងបានផ្ដោតលើការអនុវត្តកំណត់សមត្ថកិច្ចនៃរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ក្នុងវិស័យជនជាតិ ជំនឿ សាសនា; វិមជ្ឈការ ៣៣ ភារកិច្ច; ធ្វើឱ្យភាពងាយស្រួលបែបបទរដ្ឋបាលជាង ៧០% និងស្នើដាក់ចេញេឯកសារសំខាន់ៗជាច្រើន។
យោងតាមឯកសារ ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី១៖ ២០២១-២០២៥ គិតដល់ថ្ងៃ ៣១ ខែឧសភា សរុបដើមទុនថវិកាមជ្ឈិមប្រគល់ជាង ៨៩.៧២៨ ពាន់លានដុង សម្រេច ៨៥,៥% នៃផែនការដើមទុន។ តាមការរំពឹងទុកដល់ដំណាច់ឆ្នាំ ២០២៥ កម្មវិធីទិសដៅជាតិ ១៧១៩ ដំណាក់កាលទី១ មានក្រុមគោលដៅមូលដ្ឋាន ៦/៩ សម្រេចនិងសម្រេចលើសគោលដៅដាក់ចេញ។ល។ ជាមួយនឹងតួនាទីជាស្ថាប័នប្រចាំការនៃគណៈចង្អុលការមជ្ឈិម ស្ដីពីការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ក្រសួងបានសហការជាមួយនឹងក្រសួង ផ្នែកនិងភូមិភាគ ប្ដូរផ្ដាច់ផ្សព្វផ្សាយកម្មវិធីក្នុងទូទាំងប្រទេស។ គិតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ឧបត្ថម្ភសាងសង់ផ្ទះបាន ២៦៤.៥២២/២៧៧.៤២០ ខ្នង សម្រេច ៩៥,៣% នៃផែនការ។ តាមការគ្រោងទុកនឹងសម្រេចជាសារវន្តមុនថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៥ សម្រេចគោលដៅមុនកាលកំណត់៥ឆ្នាំ ៤ខែ។
មហាសន្និបាតបានឯកភាពលើខ្លឹមសារសេចក្ដីព្រាងរបាយការណ៍នយោបាយទិសដៅ គោលដៅ លក្ខឋានជាក់ស្ដែង ភារកិច្ចសំខាន់ និងក្រុមដំណោះស្រាយអនុវត្តក្នុងអាណត្តិកាល ២០២៥- ២០៣០។
អញ្ជើញចូលរួមនិងមានប្រសាសន៍ចង្អុលការមហាសន្និបាត ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ម៉ាយវ៉ាន់ជិញ សម្ដែងការជឿជាក់ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ក្នុងទូទាំងបក្សនឹងបន្តការពង្រីកប្រពៃណីនិងសមិទ្ធផលដែលសម្រេចបាន; សាមគ្គី ឯកភាព រួមកម្លាំង ស្របចិត្តគំនិត ម្ចាស់ការខ្លួនឯង ជឿជាក់ខ្លួនឯង ម្ចាស់ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ប្ដេជ្ញាចិត្តកសាងបក្ខភាគក្រសួងជនជាតិនិងសាសនាស្អាតស្អំ រឹងមាំលើគ្រប់វិស័យ និងរួមចំណែកអនុវត្តជោគជ័យនូវគោលដៅ លក្ខឋានបានដាក់ចេញ។
ក្នុងមហាសន្និបាតសេចក្ដីសម្រេចរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស រដ្ឋាភិបាល ត្រូវបានប្រកាស ឆ្លងតាមរយៈនោះ បង្កើតរចនាសម្ព័ន្ធ ចាត់តាំងថ្នាក់ដឹកនាំថ្មី។ យោងតាមនោះ គណៈប្រតិបត្តិការបក្ខភាគក្រសួងជនជាតិនិងសាសនា អាណត្តិកាល ២០២៥-២០៣០ រួមមាន ២៣ សមមិត្ត។ សមមិត្ត ដាវង៉ុកយ៉ុង សមាជិកមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងជនជាតិនិងសាសនា ត្រូវបានផ្ដល់ទំនុកចិត្តនិងបន្តកាន់តួនាទីជាលេខាគណៈកម្មាធិការបក្ខភាគក្រសួង អាណត្តិកាល ២០២៥ - ២០៣០។
មហាសន្និបាតតំណាងបក្ខភាគក្រសួងជនជាតិ និងសាសនា លើកទី១ អាណត្តិកាល ២០២៥-២០៣០ មានឋានៈនិងតួនាទីដ៏សំខាន់; បញ្ជាក់នូវការចាប់ផ្ដើមយ៉ាងលឿនទៅមុខនៃការអភិវឌ្ឍការងារអភិបាលកិច្ចក្នុងវិស័យការងារជនជាតិនិងសាសនា; ផ្សារភ្ជាប់ជាមួយនឹងរបត់ប្រវត្តិសាស្រ្ត ជាលើកដំបូងដែលមជ្ឈិមបង្កើតក្រសួងជនជាតិនិងសាសនា៕
កាសែតកឹងធើភាសាខ្មែរ (សរុប) - បកប្រែ៖ ថាច់ធី