នៅភូមិឡឹមយ៉ោ ឃុំត្រឹងដេ ក្រុងកឹងធើ នៅពេលដែលរំលឹកដល់ឈ្មោះលោកគ្រូថាច់ស៊ាន មាមីងនៅភូមិស្រុកអ្នកណាក៏ស្គាល់គាត់ទាំងអស់ ហើយតែងគោរពហៅគាត់ថា “គ្រូស៊ាន”។ ទោះបីគាត់មានអាយុ ៨០ ប្លាយហើយក៏ដោយ ប៉ុនែ្តគាត់នៅតែខ្នះខ្នែងរួមចំណែកដើម្បីសហគមន៍ ហើយតែងចូលរួមសកម្មភាពចលនាមាមីងរៀនសូត្រ កសាងជីវភាពថ្មី និងអភិវឌ្ឍន៍ស្រុកភូមិ។

លោកគ្រូ ថាច់ស៊ាន (ខាងស្ដាំ)។
លោកគ្រូថាច់ស៊ាន ចាប់ផ្តើមបង្រៀនពីឆ្នាំ ១៩៧៥ នៅសាលាមូលដ្ឋាន ឡឹមយ៉ោ។ ឆ្នាំ១៩៧៩ លោកគ្រូបានបញ្ជូនមកបំពេញការងារនៅមន្ទីរអប់រំស្រុកឡុងភូ (ចាស់) នៅឆ្នាំ១៩៨៣ លោកគ្រូបានតែងតាំងជាអនុប្រធានមន្ទីរអប់រំស្រុកឡុងភូ។ ចាប់ពីឆ្នាំ ១៩៩០ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ២០០៤ គាត់គឺជានាយកសាលាបឋមសិក្សាដាយតឹម ២ ។ រយៈពេលជិត ៣០ ឆ្នាំផ្សារភ្ជាប់នឹងអាជីព លោកគ្រូបានលះបង់អស់ពីចិត្តក្នុងការបណ្ដុះបណ្ដាលដល់កូនចៅជនរួមជាតិខ្មែរនៅភូមិភាគជាច្រើនជំនាន់។
លោកគ្រូថាច់ស៊ាន ចែករំលែក៖ “កាលពីមុនផ្ទះខ្ញុំនៅឆ្ងាយពីសាលារៀន ខ្ញុំត្រូវដើរ ៦ គីឡូម៉ែត្រទើបដល់សាលារៀនលំបាកណាស់ ដោយឃើញមាមីងខ្មែរមានការលំបាក ហើយកម្រិតប្រជាបញ្ញានៅទាប ខ្ញុំប្រាប់ខ្លួនឯងថា ត្រូវតែខិតខំចលនាមាមីងឱ្យកូនចៅទៅរៀន”។ ដូច្នេះហើយ លោកគ្រូបានទៅដល់ផ្ទះមាមីង ដើម្បីចលនានិងបញ្ចុះបញ្ចូលអាណាព្យាបាលសិស្សឱ្យកូនចៅទៅរៀន ដើម្បីឱ្យកូនចៅចាកពីអនក្ខរភាព។
ក្រោយចូលនិវត្តន៍ លោកគ្រូបានចូលរួមបម្រើការក្នុងតួនាទីជាប្រធានសមាគមមនុស្សចាស់ឃុំដាយអឹង ២ (ចាស់) ចំនួន ២ អាណត្តិចាប់ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១៦ និងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុកត្រឹងដេ ចាប់ពី ឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤។ ក្នុងនាមជាបក្ខជន និងជាអ្នកមានប្រជាប្រិយក្នុងឃុំ ដូច្នេះក្នុងការចលនា ពាក្យសម្តីរបស់លោកគ្រូតែងបានមាមីងគាំទ្រនិងធ្វើតាមជានិច្ច។ លោកគ្រូបានចលនា និងផ្សព្វផ្សាយមាមីងយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពសាធារណៈ កសាងជីវភាពវប្បធម៌ ជាពិសេសចលនាកូនចៅឱ្យបន្តទៅសាលារៀន រៀនរបរនិងចៀសវាងបោះបង់ការសិក្សាពាក់កណ្តាលការ។
ក្រៅពីនេះ ជាមួយប្រជាប្រិយភាពរបស់ខ្លួន លោកគ្រូក៏ជាទីប្រឹក្សាគណៈកម្មការវត្តសេរីពោធិដើមពោធិ៍ ជួយព្រះសង្ឃ និងគណៈកម្មការចលនាមាមីងសាមគ្គី រស់នៅសុខដុមរមនានិងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ជីវភាពថ្មី។ លោកគ្រូតែងរក្សារបៀបរស់នៅស្លូតបូតនិងស្មោះត្រង់ លើកទឹកចិត្តគ្រប់គ្នា សាមគ្គី ស្រឡាញ់គ្នា និងជួយឧបត្ថម្ភគ្នាឈានឡើង។
លែងកាន់ដីសឈរបង្រៀន ប៉ុន្តែគ្រប់ជំហានរបស់លោកគ្រូស៊ាន នៅតែបន្សល់ដានជើងនៅគ្រប់ភូមិស្រុក ដើម្បីបន្តចលនាមាមីងរៀនសូត្រ អនុវត្តគោលការណ៍ រក្សាសណ្តាប់ធ្នាប់ និងកសាងជីវភាពថ្មី។ លោកគ្រូ គឺជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយអនុវត្តតាមជា “គ្រូបង្រៀនភូមិ ស្រុក” ដោយពិតប្រាកដ ចូលរួមដោយស្ងៀមស្ងាត់ ពូនជ្រំនិងរួមចំណែកផ្លាស់ប្តូរនិងអភិវឌ្ឍន៍ភូមិស្រុក។
លោកទ្រីវញ៉ លេខាបក្សភូមិឡឹមយ៉ោ មានប្រសាសន៍៖ “សមមិត្តថាច់ស៊ាន គឺជាបក្ខជនគំរូអស់ពីចិត្តចំពោះការងារ និងសកម្មភាពរបស់ភូមិភាគ។ សមមិត្ត ចលនាមាមីងយ៉ាងសកម្មឱ្យយល់ច្បាស់ពីអត្ថប្រយោជន៍ជាក់ស្តែងនៃការកសាងជនបទថ្មី ធ្វើឱ្យមាមីងឃើញច្បាស់ គឺខ្លួនយើងជាអ្នកទទួលផល ផ្ដើមពីនោះ មាមីងជឿទុកចិត្ត និងស្ម័គ្រចិត្តចូលរួម”៕
អត្ថបទ-រូបថតៈ អាញត្វឹង-មេងលី