ក្រោយពីជិត ១ ឆ្នាំបំផុសចលនានៅចុងខែមិថុនា ឆ្នាំ២០២៥ ខេត្តសុកត្រាំង (ចាស់) បានសម្រេចរួចរាល់ការសាងសង់និងជួសជុលផ្ទះចំនួន ៨.៩១៧ ខ្នង សម្រេច ១០០% នៃផែនការល្បឿនអនុវត្តសម្រេចមុន ៣ ខែបើធៀបនឹងទិសដៅដែលបានដាក់ចេញ។ ក្នុងនោះ សាងសង់ផ្ទះថ្មីចំនួន ៦.៥៤៩ ខ្នង និងជួសជុលផ្ទះ ២.៣៦៨ ខ្នង។ សរុបថវិកាជាង ៤៦៣ ពាន់លានដុង។

ពិធីបើកការដ្ឋានសាងសង់លំនៅឋានជូនជនក្រីក្រ។
លទ្ធផលសម្រេចបានដូចពោលខាងលើ គឺអាស្រ័យដោយប្រព័ន្ធនយោបាយភូមិភាគ បានយល់ច្បាស់អំពីការឧបត្ថម្ភលំនៅឋានជូនគ្រួសារអ្នកមានសគុណ ជនរួមជាតិភាគតិច គ្រួសារក្រីក្រ និងគ្រួសារប្រកៀកក្រ គឺជាភារកិច្ចនយោបាយ មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការទទួលខុសត្រូវនិងសីលធម៌ “តបស្នងសងគុណ” “ស្រឡាញ់អ្នកដទៃ ដូចស្រឡាញ់ខ្លួនឯង” រួមចំណែកនាំមកនូវផ្ទះដ៏កក់ក្តៅ ជូនគ្រួសារក្រីក្រ គ្រួសារទន់ខ្សោយ ជាមួយនឹងគោលលំនាំ “មិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ”។ លទ្ធផលខាងលើគឺជាសមិទ្ធផលដ៏វិសេសវិសាល ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងទូទាំងប្រព័ន្ធនយោបាយ សហគមន៍អាជីវកម្ម និងប្រជាជន៕
យោងតាម៖ dantocmiennui.baotintuc.vn