លោកសាស្ត្រាចារ្យរង បណ្ឌិត ផាងអាង គឺជាអ្នក “ឈានមុខ” សំណើទម្រង់ទេសចរណ៍ជាតិពន្ធុវិទ្យានៅត្រាវិញ (ចាស់) ដែលជាទម្រង់ទេសចរណ៍មួយដិតដាមដោយអត្តសញ្ញាណវប្បធម៌ ជួយភ្ញៀវទេសចរស្វែងយល់ និងដឹងកាន់តែច្បាស់ពីជីវភាព ទំនៀមទម្លាប់របស់សហគមន៍ជាតិពន្ធុដែលកំពុងរស់នៅឆ្លាស់គ្នានៅទីនេះ។

លោកសាស្រ្តាចារ្យរង បណ្ឌិត ផាងអាង។
ចាប់ពីថ្ងៃដំបូងធ្វើការត្រួតពិនិត្យ វាយតម្លៃនូវប្រភពកម្លាំងដើម្បីតម្រង់ទិស អភិវឌ្ឍទេសចរណ៍ត្រាវិញ លោកសាស្ត្រាចារ្យរង បណ្ឌិត ផាងអាង មានប្រសាសន៍៖ “ការស្រាវជ្រាវជាតិពន្ធុវិទ្យា មានតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយវិធីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ជាតិពន្ធុធានាអភិវឌ្ឍន៍ដោយចីរភាព និងបង្កើតបាននូវបទពិសោធន៍ទេសចរណ៍ដ៏ពិតប្រាកដនិងមានអត្ថន័យ។ ប្រការនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជូនសហគមន៍នៅភូមិភាគប៉ុណ្ណោះទេ នៅទាំងជួយភ្ញៀវទេសចរមានឱកាសស្វែងយល់និងឆ្លងកាត់បទពិសោធន៍ដ៏ជ្រាលជ្រៅជាងទៀតអំពីវប្បធម៌ជាតិពន្ធុនៅទឹកដីត្រាវិញនេះ។ ជាមួយនឹងការធ្វើពិពិធកម្មអំពីវប្បធម៌ជាតិពន្ធុ ផ្សារភ្ជាប់ជាមួយនឹងទេសភាពជីវស្ថានធម្មជាតិ ពិសេសគឺអត្តចរិតរបស់មនុស្សនៅត្រាវិញ ខ្ញុំយល់ថា យើងគួរយកទម្រង់ទេសចរណ៍សហគមន៍ដើម្បីអភិវឌ្ឍន៍”។
ផ្តើមពីការផ្តល់យោបល់នោះ ផ្នែកទេសចរណ៍ខេត្តត្រាវិញ បានជំរុញអនុវត្តទស្សនៈជាតិពន្ធុវិទ្យារបស់លោកសាស្ត្រាចារ្យរង បណ្ឌិត ផាងអាង ចូលទៅក្នុងការកសាងលំនាំនៃការចងសម្ព័ន្ធ សមស្របផលប្រយោជន៍ សហគមន៍ និងទទួលខុសត្រូវសង្គមក្នុងការអភិវឌ្ឍទេសចរណ៍ - ដោយយកប្រភេទទេសចរណ៍សហគមន៍ជាទិសដៅអភិវឌ្ឍន៍ផ្សារភ្ជាប់នឹងកសាងជនបទថ្មីក្នុងបរិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ខេត្តត្រាវិញ។ មកដល់ពេលនេះ ផ្នែកទេសចរណ៍ខេត្តត្រាវិញ មានគោលដៅទេសចរណ៍សហគមន៍ពិសេសចំនួន៤ នោះគឺ៖ ទេសចរណ៍សហគមន៍កោងជីម (ឬហៅថា ទេសចរណ៍សម្របធម្មជាតិ); ទេសចរណ៍សហគមន៍កោងហូ (ឬហៅថា ទេសចរណ៍ដោយខ្លួនឯង); ទេសចរណ៍សហគមន៍កោងអុង (ឬហៅថា ទេសចរណ៍កសិកម្ម); និងភូមិវប្បធម៌-ទេសចរណ៍ខ្មែរត្រាវិញ (ឬហៅថា បរិយាកាស អនុស្សាវរីយ៍)។
ឥទ្ធិពលរបស់លោកសាស្ត្រាចារ្យរង បណ្ឌិត ផាងអាង មិនបង្អង់នៅលើទ្រឹស្ដីក្នុងការបង្កើតគោលដៅទេសចរណ៍សហគមន៍នៅត្រាវិញនោះទេ។ ក្នុងចំណោមទម្រង់ទេសចរណ៍សហគមន៍ទាំង០៤ នៅត្រាវិញ ថែមទាំងមានការចែករំលែក ណែបង្ហាញ និងបំផុសគំនិតដល់ក្រុមពិគ្រោះឯកទេសអំពីសីលធម៌ គប្បីមានពេលចូលរួមសកម្មភាពវិជ្ជាជីវៈផ្សារភ្ជាប់នឹងអភិវឌ្ឍន៍សហគមន៍។ ជាមួយនឹងការយល់ដឹង និងបទពិសោធន៍ លោកសាស្ត្រាចារ្យរង បណ្ឌិត ផាងអាង បានធ្វើឱ្យអ្នកធ្វើការជាមួយជំនាន់ក្រោយ ឃើញច្បាស់ពីក្រឹត្យក្រមផ្សព្វផ្សាយទូទៅនៃការចលនានិងអភិវឌ្ឍន៍របស់ធម្មជាតិនិងសង្គម៕
យោង៖ https://tcdulichtphcm.vn/-វិមាន