មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/06/2025 - 08:39

អ្នក​បក​ប្រែ​ស្រ​ឡាញ់​អា​ជីព 

រយៈ​ពេល​ជាង ២២ ឆ្នាំ បម្រើ​ការ​នៅ​ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​ខេត្ត​បាក​លីវ (បច្ចុបុ្បន្ន កា​សែត​និង​ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​បាក​លីវ) អ្នក​កា​សែត​ថាច់​ឌើ​ណី តែង​អនុវត្ត​ល្អ​ភារ​កិច្ច​និង​ទទួល​បាន​ពាន​រង្វាន់​កា​សែត​ប្រ​ចាំ​តំ​បន់​និង​ទូទាំង​ប្រ​ទេស​ជា​ច្រើន។

អ្នក​កា​សែត​ថាច់​ឌើ​ណី។

ឆ្នាំ ២០០៣ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​នៅ​សុក​ត្រាំង បង​ថាច់​ឌើ​ណី បាន​ប្រ​ឡង​និង​ជាប់​ជម្រើស​ធ្វើ​ជា​អ្នក​បក​ប្រែ​ឱ្យ​កម្ម​វិធី​ភា​សា​ខ្មែរ​នៃ​កា​សែត​និង​ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​បាក​លីវ។ ដើម្បី​អនុវត្ត​ភារ​កិច្ច​ល្អ​ជា​អ្នក​បក​ប្រែ អ្នក​កា​សែត​ថាច់​ឌើ​ណី តែង​ស្វែង​យល់​ស្រាវ​ជ្រាវ​សៀវ​ភៅ កា​សែត​ខ្មែរ​ជា​ច្រើន ដើម្បី​មាន​ពាក្យ​ពេចន៍​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​បាន​ល្អ។ ទន្ទឹម​នឹង​នោះ គាត់​ថែម​ទាំង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន ម្ល៉ោះ​ហើយ​សន្សំ​បាន​ចំ​ណេះ​ដឹង​ជា​ច្រើន ដើម្បី​អនុវត្ត​ភារ​កិច្ច​ឱ្យ​បាន​ល្អ។ អ្នក​កា​សែត​ឌើ​ណី ឱ្យ​ដឹង៖ “ជា​ច្រើន​ឆ្នាំ​បួស​រៀន​នៅ​សា​លា​ពុទ្ធិក​សិក្សា និង​កាល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ខ្ញុំ​ចូល​រួម​បក​ប្រែ​ឱ្យ​កា​សែត​សុក​ត្រាំង​ភា​សា​ខ្មែរ ម្ល៉ោះ​ហើយ​មាន​បទ​ពិសោធន៍​ក្នុង​ការ​បក​ប្រែ បង្ខិត​ជិត​បាន​ជា​ច្រើន​ភា​សា​ក្នុង​ការ​បក​ប្រែ​ពី​វៀត - ខ្មែរ និង​ខ្មែរ - វៀត។ អា​ស្រ័យ​ហេតុ​នោះ ពេល​បម្រើ​ការ​នៅ​ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​បាក​លីវ ខ្ញុំ​មាន​ដើម​ទុន​ក្នុង​ការ​អនុវត្ត​ល្អ​ភារ​កិច្ច​ជា​អ្នក​បក​ប្រែ”។

អ្នក​កា​សែត​ថាច់​ឌើ​ណី (ឈរ​ទី​ ២ ពី​ស្តាំ) ទទួល​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​
ប្រជាជនខេត្តបាកលីវ។

ទន្ទឹម​នឹង​នោះ អ្នក​កា​សែត​ឌើ​ណី ថែម​ទាំង​អនុវត្ត​បទ​យក​ការណ៍​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្ប​ធម៌ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ដូច៖ រង្វាន់ B សមោ​សរ​ទូរ​ទស្សន៍​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០០៥; រង្វាន់​មេ​ដាយ​ស្ពាន់​សមោ​សរ​វិទ្យុ​ទូ​ទាំង​ប្រ​ទេស ឆ្នាំ​២០២០ និង​ឆ្នាំ ២០២៤; លេខ​៣ រង្វាន់​កា​សែត​ប្រ​ពៃ​ណី​ខេត្ត​បាក​លីវ ឆ្នាំ​២០២០ ៘ អ្នក​កា​សែត​ឌើ​ណី ឱ្យ​ដឹង៖ “ខ្ញុំ​មាន​មោទន​ភាព​និង​កិត្តិ​យស​ណាស់ ដោយ​បាន​រួម​ចំ​ណែក​មួយ​ភាគ​ក្នុង​ការ​ផ្សាយ​ព័ត៌​មាន​អំពី​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ពិត​ប្រា​កដ ទាន់​ពេល​ដល់​មា​មីង​ខ្មែរ។ សព្វ​ថ្ងៃ ខ្ញុំ​កាន់​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ រាល់​អត្ថ​បទ​សរ​សេរ បទ​យក​ការណ៍ ត្រូវ​តែ​ធា​នា​ប្រ​កប​ដោយ​សត្យា​នុមតិ ពិត​ប្រា​កដ​និង​ងាយ​យល់ ដើម្បី​មា​មីង​ខ្មែរ​អាច​នឹង​បង្ខិត​ជិត​ព័ត៌​មាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បំ​ផុត”។

ទន្ទឹម​នឹង​នោះ អ្នក​កាសែត​ឌើ​ណី ថែម​ទាំង​និពន្ធ​កំ​ណាព្យ​អំ​ពី​សេចក្តី​ស្នេហា​មាតុ​ភូមិ​ទឹក​ដី កុមារ​ភាព មនោ​សញ្ចេត​នា វប្ប​ធម៌ ប្រ​ពៃ​ណី​៘ ក្នុង​ការ​តែង​និពន្ធ អ្នក​កា​សែត​ឌើ​ណី គួប​ផ្សំ​បញ្ចូល​ភា​សា​ខ្មែរ​ទៅ​ក្នុង​វណ្ណ​កម្ម ដើម្បី​អភិ​រក្ស​និង​ពង្រីក​ភា​សា ទៅ​ក្នុង​បរិ​ស្ថាន​អក្សរ​សិល្ប៍​វិចិត្រ​សិល្បៈ។ មក​ទល់​ពេល​នេះ វណ្ណ​កម្ម​សិល្បៈ​របស់​អ្នក​កា​សែត ឌើ​ណី ទទួល​បាន​រង្វាន់​ផ្សេងៗ​ដូច​៖ រង្វាន់​លើក​ទឹក​ចិត្ត​ដែល​សមា​គម​វប្ប​ធម៌​វិចិត្រ​សិល្បៈ បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ប្រ​ទាន​ឆ្នាំ ២០១០ សម្រាប់​កម្រង​កំ​ណាព្យ “រំលឹក​សំ​ឡេង​បក្សី”; រង្វាន់ B សម្រាប់​វណ្ណ​កម្ម “ដូន​តា​នឹក​ស្រុក” ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ប្រ​ទាន​ឆ្នាំ ២០២៥; រង្វាន់​B (គ្មាន​រង្វាន់​A) ត្រូវ​បាន​ប្រ​ទាន​ឆ្នាំ ២០២៥ សម្រាប់​វណ្ណ​កម្ម “សំ​ឡេង​ចា​ប៉ី”៘ ក្រៅ​ពី​នេះ បង​ថែម​ទាំង​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​ដល់​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ខេត្ត​បាក​លីវ​ទៀត​ផង។

អ្នក​កា​សែត​ឌើ​ណី ចែក​រំលែក៖“ ការ​បក​ប្រែ​គឺ​ជា​របរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​និង​ប្រាថ្នា​កាល​នៅ​រៀន​ចំ​ណេះ​ទូ​ទៅ​ម៉្លេះ។ អា​ស្រ័យ​ហេតុ​នេះ ផ្តើម​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ជម្នះ​បាន​ការ​លំ​បាក ម្ល៉ោះ​ហើយ​ភារ​កិច្ច​ណា​ក៏​សម្រេច​ល្អ​ទាំង​អស់។ រយៈ​ពេល​ខាង​មុខ ខ្ញុំ​នឹង​ស្រាវ​ជ្រាវ រៀន​សូត្រ​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​គុណ​ភាព​កម្ម​វិធី​ភា​សា​ខ្មែរ។ ពិ​សេស គឺ​ការ​ប្រើ​ប្រាស់ AI ជំ​នួយ​ដល់​ការ​បក​ប្រែ ដើម្បី​បង្កើត​បាន​ជា​វណ្ណ​កម្ម​កា​សែត​ភា​សា​ខ្មែរ​ល្អ​ប្រ​សើរ​ជាង​ទៀត”៕

យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ