កំណត់ច្បាស់ការអភិវឌ្ឍគមនាគមន៍ គឺជាលក្ខឋានមួយក្នុងចំណោមលក្ខឋានដ៏សំខាន់ក្នុងការកសាងជនបទថ្មី រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ច្រើនឆ្នាំកន្លង ឃុំឡុងវិញ ខេត្តវិញឡុង បានម្ចាស់ការកៀរគរ ផ្គួបបញ្ចូលនូវប្រភពកម្លាំងជាច្រើន ដើម្បីធ្វើឱ្យសុក្រឹតនូវប្រព័ន្ធគមនាគមន៍ជនបទជាបណ្តើរៗនៅលើភូមិឋាន។

ផ្លូវជនបទថ្មីនៅភូមិកៃកូយ ឃុំឡុងវិញ។
ពីមុន ប្រព័ន្ធផ្លូវគមនាគមន៍ជនបទរបស់ឃុំឡុងវិញមិនទាន់បានកសាងព្រមៗគ្នា និងមិនទាន់ឆ្លើយតបនឹងតម្រូវការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញរបស់កសិករនោះទេ។ ផ្តើមពីភាពជាក់ស្តែងនោះ ភូមិភាគបានកសាងផែនការអភិវឌ្ឍន៍គមនាគមន៍ជនបទ ដោយផ្អែកលើលក្ខឋានកសាងជនបទថ្មី។ ទិសដៅគឺដើម្បីធ្វើឱ្យរឹងមាំផ្លូវជនបទទាំងអស់រហូតដល់ភូមិនានា និងផ្តុំកម្លាំងបើកទូលាយ ព្រមទាំងធ្វើឱ្យរឹងមាំផ្លូវតាមវាលស្រែ ទំនប់ ដើម្បីបម្រើការធ្វើដំណើរទៅមក និងការផលិតរបស់ប្រជាជន។
លោក ឡឹមវុាំងក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញ ឱ្យដឹង៖ “ឃុំបានកំណត់ច្បាស់ការអភិវឌ្ឍគមនាគមន៍គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ បង្កកម្លាំងជំរុញដល់ការអនុវត្តលក្ខឋានផ្សេងៗទៀតក្នុងការកសាងជនបទថ្មី។ ក្នុងអាណត្តិកាល ២០២០-២០២៥ ភូមិភាគកៀរគរបានប្រភពទុនជាច្រើនពីមជ្ឈិម ភូមិភាគ សប្បុរសជន និងប្រជាជនរួមវិភាគទាន ផ្តើមពីនោះ សំណង់គមនាគមន៍ជាច្រើនបានវិនិយោគកសាង ដូចជា៖ ខ្សែទឹកសម្រាប់កប៉ាល់ចំណុះធំចូលទន្លេហូវ ដំណាក់កាល ២ ស្ពានជនបទនៅភូមិវុងតាវ ផ្លូវជនបទពីភូមិឡាហ្គី - វ៉ាមរ៉ាច់-ក ផ្លូវបេតុងខាងជើងភូមិយ៉ុងបាង និងសំណង់ផ្លូវបេ តុងនៅតាមភូមិនានា ដូច៖ ភូមិសមជួរ សំពោងសក់ធំ កិញដាវ - សែវបុង យ៉ុងបាង កៃ-ក - សមជួរ។ល។ គិតជាទឹកប្រាក់សរុបជាង ១.៤៨៤ ពាន់លានដុង រួមចំណែកធ្វើឱ្យសុក្រឹតបណ្តាញគមនាគមន៍ បម្រើតម្រូវការធ្វើដំណើរទៅមក និងការផលិតរបស់ប្រជាជនយ៉ាងមានប្រសិទ្ធភាព។ បច្ចុប្បន្ន ឃុំបានសម្រេចលក្ខឋានអំពីគមនាគមន៍ ក្នុងការកសាងជនបទថ្មី”។
លោក គឹមង៉ុកចឿង នៅភូមិកៃកូយ ឱ្យដឹង៖ “កាលមិនទាន់កសាងឃុំជនបទថ្មី ផ្លូវជនបទភាគ ច្រើនសុទ្ធតែជាផ្លូវដី បន្ទាប់ពីបំផុសចលនាកសាងជនបទថ្មី ផ្លូវដីពីមុននោះបានជំនួសដោយផ្លូវបេតុង ផ្លូវកៅស៊ូដ៏រឹងមាំតភ្ជាប់ពីភូមិនានាដល់មជ្ឈមណ្ឌលឃុំ ប្រជាជនធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញមានភាពងាយស្រួលទាំងប្រាំងវស្សា។ ក្រៅពីនោះ ការកសាងជនបទថ្មីរបស់ឃុំ បានរួមចំណែកយ៉ាងច្រើន ជួយឱ្យប្រជាជនអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងអនុវត្តបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម សេដ្ឋកិច្ច-សង្គមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ”។
អាស្រ័យអនុវត្តព្រមៗគ្នានូវវិធានការអភិវឌ្ឍន៍គមនាគមន៍ជនបទក្នុងអំឡុងច្រើនឆ្នាំកន្លង មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅឃុំឡុងវិញ ជាសារវន្តបានសម្រេចរួចរាល់ រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន។ បច្ចុប្បន្ន ឃុំបានសម្រេចលក្ខឋានគមនាគមន៍ និងបានសម្រេចលក្ខឋានឃុំជនបទថ្មីគំរូទាំង៥លក្ខឋាន៕
សើុងម៉ាល័យ-វិមាន