មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/03/2026 - 06:48

កសិករ​ខ្មែរ​រវៀស​រវៃ ច្នៃ​ប្រ​តិដ្ឋ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជន​បទ 

ផ្តើម​ពី​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំ​ពុង​ឈាន​ឡើង​ធ្វើ​មាន​ជា​បណ្តើរៗ រួម​ចំ​ណែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ជន​បទ​តាម​ទិស​ដៅ​ចីរ​ភាព លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។

  កសិ​ករ​ប្រ​មូល​ផល​ផ្កា​លម្អ​សម្រាប់​បម្រើ​ទី​ផ្សា​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៊ិញ​ង៉ ឆ្នាំ​២០២៦ កន្លង​ហើយ។

ឃុំ​ចូវ​ថាញ់ ខេត្ត​អាង​យ៉ាង ទន្ទឹម​នឹង​ការ​ប្រ​កប​របរ​ផលិត​ស្រូវ​និង​ដាំ​ម្នាស់​ប្រ​ពៃ​ណី របរ​ដាំ​ផ្កា​លម្អ​បាន​បង្កើត​ឡើង​និង​ដំ​ណើរ​ការ​ជិត ២០ ឆ្នាំ​កន្លង​មក ហើយ​បាន​ក្លាយ​ជា​មុខ​របរ​ពិ​សេស​របស់​ភូមិ​ភាគ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម រៀង​រាល់​ឆ្នាំ។ ភូមិ​អាង​ខឿង ឃុំ​ចូវ​ថាញ់ ទូ​ទាំង​ភូមិ មាន​ប្រ​ជា​ជន​ប្រ​កប​របរ​ដាំ​ផ្កា​លម្អ​ជាង ២០ គ្រួ​សារ។ ដោយ​សារ​មាន​បទ​ពិ​សោធន៍​ដែល​បាន​សន្សំ​ទុក​ជា​ច្រើន​ឆ្នាំ មា​មីង​ធ្វើ​ការ​កែ​ប្រែប​ច្ចេក​ទេស ដោយឥត​ឈប់​ឈរ ម្ចាស់​ការ​ក្នុង​ការ​អនុវត្ត​វិធី​សាស្ត្រ​ថែ​ទាំ​ថ្មី ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​ភាព​សម្បូរ​បែប​នៃ​ប្រ​ភេទ​ផ្កា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សា កាន់​តែ​សម្បូរ​បែប​នា​ឱ​កាស​ចុង​ឆ្នាំ។

ឆ្នាំ​នេះ ទូ​ទាំង​ភូមិ​ដាំ​ផ្កា​លម្អ​គ្រប់​ភេទ​បាន​ជាង ១០០​.០០០ ផើង មាន​ដូច៖ ផ្កា​ស្បៃ​រឿង ផ្កា​ដាយ​ស៊ី និង​ផ្កា​សិរ​មាន់​ជា​ដើម លក់​ក្នុង​តម្លៃពី ១៥.​០០០ ដុង​ដល់ ២០.​០០០ ដុង​ក្នុង​មួយ​ផើង។ បង​ស្រី​ធី​ឡែ ជា​អ្នក​ប្រ​កប​របរ​ដាំ​ផ្កា​ជា​ច្រើន​ឆ្នាំ ចែក​រំ​លែក៖ “បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​កន្លង​ហើយ គ្រួ​សារ​ខ្ញុំ​ដាំ​ផ្កា បាន​ជាង ៧.០០០ ផើង។ ដោយ​អា​កាស​ធាតុ​អំ​ណោយ​ផល ទើប​ផ្កា​ធំ​លូត​លាស់​ល្អ ឆាប់​បាន​ឈ្មួញ​មក​ដាក់​ពាក្យ​ទិញ ពេល​ប្រ​មូល​ផល​រួច បន្ទាប់​ពី​ទូទាត់​ចំ​ណាយ​រួច​រាល់ នៅ​ចំ​ណេញ​ប្រ​មាណ​ជាង ១០០ លាន​ដុង។ របរ​នេះ ថ្វី​ដ្បិត​ហត់​នឿយ​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​ប្រ​សិន​បើ​ថែ​ទាំ​បាន​ល្អ នឹង​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ជា​រៀង​រាល់​ឆ្នាំ”។

មិន​ត្រឹម​តែ​នៅ​ខេត្ត​អាង​យ៉ាង​ប៉ុណ្ណោះ​ទេ នៅ​ឃុំ​ឡាយ​ហ្វា ទី​ក្រុង​កឹង​ធើ ទម្រង់​ដាំ​ដំ​ណាំ​របស់​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​ភូមិ​ព្រៃ​ជាប់ A ក៏​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង។ ក្រុម​សហ​ការ​ផលិត​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៣ បច្ចុប្បន្ន មាន​សមា​ជិក​ចូល​រួម ១៨ គ្រួ​សារ ក្នុង​នោះ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជិត ១០០% ដោយ​មាន​ផ្ទៃ​ដី​ផលិត​ជាង ២ ហិក​តា។

គ្រួ​សារ​ដែល​នៅ​ក្នុង​ក្រុម​សហ​ការ​ផលិត បាន​ដាំ​ឆ្លាស់​នូវ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ មាន​ដូច៖ ឆាយ​ថាវ ជីរ​វ៉ាន់​ស៊ុយ ខ្ទឹម​ក្រ​ហម​។ល។ ក្នុង​នោះ ឆាយ​ថាវ​ត្រូវ​បាន​កំ​ណត់​ថា​ជា​ដំ​ណាំ​ចម្បង។ ចំ​ណុច​សំ​ខាន់​នៃ​ប្រ​ភេទ​ដំ​ណាំ​នេះ គឺ​លូត​លាស់​រយៈ​ពេល​ខ្លី ត្រឹម​តែ ១ ខែ​កន្លះ​អាច​ប្រ​មូល​ផល សម​ស្រប​នឹង​លក្ខណៈ​ផលិត​របស់​មា​មីង។

តាម​សម្តី​របស់​មា​មីង ដាំ​ឆាយ​ថាវ​មួយ​កុង​អាច​នាំ​មក​ប្រាក់​ចំ​ណូល​ប្រ​មាណ​ពី ៧-៨ លាន​ដុង ក្នុង​មួយ​រដូវ​លក់​ក្នុង​តម្លៃ​ប្រ​មាណ​ពី ៣.០០០ - ៤.០០០ ដុង​ក្នុង​មួយ​គី​ឡូក្រាម។ អា​ស្រ័យ​អនុវត្ត​បច្ចេក​ទេស​ផលិត​សម​ស្រប​និង​ការ​ចង​សម្ព័ន្ធ ប្រើ​ប្រាស់​ផលិត​ផល មាន​ច្រក​ចេញ​លំ​នឹង​បង្គួរ ជួយ​ឱ្យ​មា​មីង​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ដាំ​ដុះ។

លោក ឌាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម កសិ​ករ​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ទម្រង់អ​ភិវឌ្ឍ​សេដ្ឋ​កិច្ច បាន​បង្ហាញ​ពី​ភាព​រវៀស​រវៃ​និង​ច្នៃ​ប្រ​តិដ្ឋ របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​ពល​កម្ម​ផលិត ជា​ជំ​ហានៗ​បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព។ នៅ​ពេល​ខាង​មុខ សមា​គម​កសិ​ករ​ទី​ក្រុង នឹង​បន្ត​ការ​ឧបត្ថម្ភ​ផ្នែក​ខាង​បច្ចេក​ទេស ប្រ​ភព​ទុន ព្រម​ទាំង​បង្កើន​ការ​តភ្ជាប់​ទី​ផ្សារ​ប្រើ​ប្រាស់​ផលិត​ផល ដើម្បី​ពង្រីក​ទូលំ​ទូលាយ​ទម្រង់​ល្អៗ​មាន​ប្រ​សិទ្ធ​ភាព បង្ក​លក្ខណៈ​ដល់​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព”៕

                                         ហុងទើ-មុនី

ចែករំលែកអត្ថបទ