02/06/2025 - 10:35

អភិវឌ្ឍ​គ្រឹះ​ស្ថាន​សុខា​ភិបាល​នៅ​ហូវ​យ៉ាង 

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​ហូវ​យ៉ាង ដើម្បី​កាត់​បន្ថយ​ការ​លំ​បាក​មួយ​ផ្នែក​សម្រាប់​ប្រ​ជា​ជន ខេត្ត​បាន​ផ្ដល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ ២៣/​២០២១​/NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត។ ការ​ផ្ដល់​ជូន​នេះ បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ព្យា​បាល​ជំងឺ។

ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង សុទ្ធ​តែ​សម្រេច​បទដ្ឋាន​ជាតិ។

ដើម្បី​ឱ្យ​ប្រ​ជា​ជន​ដែល​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល បាន​ថែ​ទាំ​សុខ​ភាព​យ៉ាង​ហ្មត​ចត់​នោះ ខេត្ត​ហូវ​យ៉ាង​បង្កើន​ការ​ឃោសនា ផ្សព្វ​ផ្សាយ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន និង​ខិត​ខំ​ដល់​ឆ្នាំ ២០៣០ មាន​ចំ​នួន​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​ជាង ៩៥% មាន​ប្រ​ជា​ជន​ជាង ៩៥% ប្រើ​ប្រាស់​សេវា​ថែ​ទាំ​សុខ​ភាព​បឋម​ដែល​សុខា​ភិបាល​មូល​ដ្ឋាន​ចំ​ណាយ​ប្រាក់​សង​និង​មាន​ប្រ​ជា​ជន​ជាង ៩៥% ទទួល​បាន​ការ​គ្រប់​គ្រង​សុខ​ភាព។ ទិស​ដៅ​ដ៏​សំ​ខាន់​មួយ​ដែល​ខេត្ត​ហូវ​យ៉ាង​ឈាន​ឆ្ពោះ​ទៅ​រក គឺ​អ្នក​ដែល​មាន​ហា​និភ័យ​កើត​ជំងឺ​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ និង​ឆ្ពោះ​ទៅ​រក​ការ​ពិនិត្យ​សុខ​ភាព​ជា​ប្រ​ចាំ​សម្រាប់​ប្រ​ជា​ជន​គ្រប់​រូប។ ទន្ទឹម​នឹង​នោះ ទម្រង់​គ្រូ​ពេទ្យ​គ្រួ​សារ​ក៏​អភិវឌ្ឍ​គ្រប់​ដណ្ដប់​យ៉ាង​តិច ៣០% នៃ​ឃុំ សង្កាត់ និង​ទី​ប្រ​ជុំ​ជន​ក្នុង​តំ​បន់។ ដំ​ណាក់​សុខា​ភិបាល​ទាំង ១០០% យ៉ាង​ហោច​ណាស់​មាន​វេជ្ជ​បណ្ឌិត​ម្នាក់។ ដំ​ណាក់​សុខា​ភិបាល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​តាម​សេចក្ដី​កំ​ណត់​ទាំង ១០០%។ បច្ចុប្បន្ន ខេត្ត​ហូវ​យ៉ាង មាន​វេជ្ជ​បណ្ឌិត ៩,៣២ នាក់ លើ​ប្រ​ជា​ជន ១០ ពាន់​នាក់; មាន​គ្រែ​អ្នក​ជំ​ងឺ ៣៥,៨ លើ​ប្រ​ជា​ជន ១០ ពាន់​នាក់; អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច ៩៤,០៩% ។ ខិត​ខំ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​ទូទាំង​ខេត្ត​សម្រេច​បាន​លទ្ធ​ផល​គាប់​ប្រ​សើរ គឺ​មាន​ប្រ​ព័ន្ធ​សុខា​ភិបាល​ពី​ថ្នាក់​ឃុំ​ដល់​ថ្នាក់​ខេត្ត។ ពិ​សេស អត្រា​កុមារ​អា​យុក្រោម ១ ឆ្នាំ បាន​ចាក់​ថ្នាំ​បង្ការ​គ្រប់​គ្រាន់​ជា​រៀង​រាល់​ឆ្នាំ សម្រេច​ជាង ៩៥% ហើយ​កម្ម​វិធី​ចាក់​វ៉ាក់​សាំង​បើក​ទូលាយ​ត្រូវ​បាន​អនុវត្ត​ល្អ។

លោក​ដាវ​វ៉ូវ នៅ​ភូមិ​ទ្រឿង​ថាំង ឃុំ​ទ្រឿង​ឡុង A ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង៖ “មុន​នេះ គ្រួ​សារ​ខ្ញុំ​ទទួល​បាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិ​បាល ម្ល៉ោះ​ហើយ​មាន​ការ​ស្ងប់​អា​រម្មណ៍​ព្យា​បាល​នៅ​ពេល​ឈឺ​ថ្កាត់។ បន្ទាប់​ពី​ប្រើ​ប្រាស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជា​ច្រើន​ឆ្នាំ​ក៏​ក្លាយ​ជា​ទម្លាប់។ លុះ​ដល់​ពេល​កំ​ណត់ គឺ​ខ្ញុំ​ទិញ​ឯង ព្រោះ​ស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​មុន”។

ទន្ទឹម​នឹង​នោះ ពេល​អនុវត្ត​គម្រោង​ទី ៧ នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ហូវ​យ៉ាង បាន​រៀប​ចំ​ការ​ពិនិត្យ​សុខ​ភាព​ជូន​បុរស​ស្ត្រី​មុន​ពេល​រៀប​ការ ពិ​និត្យ​ចម្រាញ់​រក​ជំងឺ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​មុន​ពេល​សម្រាល​កូន និង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​មនុស្ស​ចាស់។ យោង​តាម​ការ​វាយ​តម្លៃ​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា ខ្លឹម​សារ​ខាង​លើ​ភាគ​ច្រើន​បាន​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ដែល​គម្រោង​ដាក់​ចេញ។ នេះ​គឺ​ជា​បុព្វ​បទ​ដើម្បី​ផ្នែក​សុខា​ភិបាល​អនុវត្ត​ល្អ​នូវ​ខ្លឹម​សារ​នៃ​ការ​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត៕

ហាថាញ-ប្រែ​សម្រួល៖ មេង​លី

 

ចែករំលែកអត្ថបទ