អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ សេដ្ឋកិច្ច-សង្គមរបស់ស្រុកកាងឡុង ខេត្តត្រាវិញវិវឌ្ឍន៍ជាវិជ្ជមាន ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគ។ ជនរួមជាតិភាគតិចមានទំនុកចិត្ត គោរពអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ក្លៀវក្លាប្រឡងប្រណាំងពលកម្ម កសាងជីវភាព។

មានផ្លូវគមនាគមន៍ងាយស្រួល កសិករនៅភូមិទៀងចាញ់ ឃុំភឿងថាញ់
ដាំដើមស្រកានាគសាច់ក្រហមមានប្រសិទ្ធភាព។
អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានចេញសេចក្តីសម្រេចលេខ១៣៣៣/QĐ- UBND ចុះថ្ងៃទី១៩/៧/២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល I (២០២១-២០២៥)។ គណៈកម្មាធិការប្រជាជនស្រុកកាងឡុង បានកសាងផែនការនិងដាក់ចេញដំណោះស្រាយជាក់ស្តែងលើភូមិសាស្ត្រដើម្បីរៀបចំអនុវត្ត។ សរុបប្រភពទុនដែលបានបែងចែកអនុវត្តដំណាក់កាល ២០២១-២០២៥ សរុបជាទឹកប្រាក់ជាង ៦០ ពាន់លានដុង អនុវត្តមុខសំណង់ឧបត្ថម្ភដីធារផ្ទះ សង់លំនៅឋាន ដីផលិតកម្ម ទឹកស្អាត; វិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើការផលិត; អភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល បង្កើនគុណភាព ប្រភពធនធានមនុស្ស។ល។ សុទ្ធតែពង្រីកបានប្រសិទ្ធភាព។ លោកថាច់ថាញប៊ិញ នៅភូមិទៀងចាញ់ ឃុំភឿងថាញ់ ឱ្យដឹង៖ “ចាប់តាំងពីអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច ឃើញថាជីវភាពប្រជាជននៅទីនេះ ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។ ដងផ្លូវគមនាគមន៍តភ្ជាប់ឃុំ ភូមិ ត្រូវបានបង្កើនកម្រិតជួសជុលរឹងមាំ មាមីងអ្នកណាក៏សប្បាយរីករាយ”។

ផ្តើមពីប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ គណៈកម្មាធិការប្រជាជនស្រុកកាងឡុង វិនិយោគកសាងដងផ្លូវកៅស៊ូនៅភូមិទៀងចាញ់ ឃុំភឿងថាញ់។
លោកហ្វិញកុងតិន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកាងឡុង ឱ្យដឹង៖ “អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ បច្ចុប្បន្ន លើភូមិសាស្ត្រស្រុកលែងមានគ្រួសារគ្មានដីធារផ្ទះ ឧបត្ថម្ភសាងសង់ផ្ទះបាន ៣ ខ្នង ផ្លាស់ប្តូរមុខរបរជូន ៥ គ្រួសារ ឧបត្ថម្ភទឹកស្អាតជូន ៥ គ្រួសារ; ផ្សព្វផ្សាយគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្មសហគមន៍ដល់ ១៤ គ្រួសារចិញ្ចឹមគោ; កសាងថ្មីសំណង់គមនាគមន៍ជនបទ ២៨ សំណង់; ជួសជុលនិងថែរក្សាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបានវិនិយោគពីដំណាក់កាលមុន ១២ សំណង់; បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទបាន ៩ ថ្នាក់; រៀបចំពិធីប្រឡងស្វែងយល់ច្បាប់អំពីវិស័យការងារជនជាតិ។ សព្វថ្ងៃ សេដ្ឋកិច្ច-សង្គមរបស់ស្រុកមានការវិវឌ្ឍជាវិជ្ជមាន ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ”៕
សើុងម៉ាល័យ-មុនី