ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/06/2025 - 10:31

បង្កើត​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង 

សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង មាន​ទី​តាំង​ស្ថិត​នៅ​វត្ត​រាជ​កុ​សល​បំ​ពេញ​ជ័យ (ស្វាយ) មណ្ឌល​សើុង​តៀង ស្រុក​ហង​ដឹក ដោយ​មាន​ព្រះ​ឧបជ្ឈាយ៍ យ័ញ​ដុង ជា​នា​យក​សា​លា។ នៅ​ក្នុង​ពិធី​នេះ សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​ខេត្ត​គៀង​យ៉ាង បាន​ប្រ​កាស​សេចក្តី​សម្រេច​តែង​តាំង​ព្រះ​ឧបជ្ឈាយ៍ យ័ញ​ឡឹង ព្រះ​ឧបជ្ឈាយ៍ យ័ញ​លីម និង​ព្រះ​តេជ​ព្រះ​គុណ យ័ញ​ផាង ធ្វើ​ជា​នា​យក​រង និង​បែង​ចែក​ការ​ងារ​កា​រិយា​ល័យ​មួយ​ចំ​នួន​ចំ​ណុះ​សា​លា។

ព្រះ​តេជ​ព្រះ​គុណ ធិត​មិញ​ញ៉ឹង (កណ្តាល) -  សមា​ជិក​លេខា​នា​យក​កា​រិយា​ល័យ​រង​ទី ២ នៃ​មជ្ឈិម​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​គល់​សេចក្ដី​សម្រេច​បង្កើត​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង។

ព្រះ​ឧបជ្ឈាយ៍ យ័ញ​ដុង - នា​យក​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង មាន​ថេរ​ដី​កា​ឱ្យ​ដឹង​ពី​ដើម​កំ​ណើត​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង គឺ​ជា​សា​លា​ពុទ្ធិក​បឋម​សិក្សា​បា​លី - ធម្ម​វិន័យ​ខេត្ត។ ក្រោយ​ពី​សកម្ម​ភាព​រយៈ​ពេល​ជិត ២៨ ឆ្នាំ សា​លា​ពុទ្ធិក​បឋម​សិក្សា​បា​លី - ធម្ម​វិន័យ​ខេត្ត បាន​បណ្តុះ​បណ្តាល​សមណ​សិស្ស បេក្ខ​សិស្ស​រាប់​ពាន់​អង្គ​និង​រូប។ បច្ចុប្បន្ន សមណ​សិស្ស​ជា​ច្រើន​បាន​ប្រ​ឡង​បញ្ចប់​អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ និង​អនុ​បណ្ឌិត មាន​ការ​ងារ​ធ្វើ​និង​បាន​រួម​ចំ​ណែក​ចំ​ពោះ​សា​លា។

ការ​ដែល​បង្កើត​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​ទក្ខិណ​និកាយ​ខ្មែរ​គៀង​យ៉ាង គឺ​សំ​ដៅ​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​សា​លា​ពង្រីក​បាន​ឧត្តម​ភាព បើក​ទូលាយ​ទ្រង់​ទ្រាយ​បណ្តុះ​បណ្តាល ទាក់​ទាញ​សមណ​សិស្ស​និមន្ត​ចូល​មក​រៀន​ច្រើន​កុះ​ករ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​វិជ្ជា​ដល់​សមណ​សិស្ស​លើ​ភូមិ​សាស្ត្រ​ខេត្ត។ មក​ទល់​ពេល​នេះ សា​លា​បាន​បំ​ពាក់​គ្រឿង​បរិក្ខារ​បង្រៀន មាន​ម៉ា​ស៊ីន​កំ​ព្យូ​ទ័រ ម៉ា​ស៊ីន​បញ្ចាំង​ស្លាយ បន្ទប់​រៀន និង​អន្តេវា​សិក​ដ្ឋាន​សម្រាប់​សមណ​សិស្ស​និមន្ត​ចូល​មក​រៀន៕

 ប្រភព៖ baokiengiang.vn - ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ