ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2025 - 10:08

រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យុង ទទួល​ជួប​លោក ឆាត​ សុឆេត រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុជា 

ក្នុង​ក្រប​ខណ្ឌ​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៥ រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាសនា ដាវ​ង៉ុក​យុង ទទួល​ជួប​លោក ឆាត ​សុឆេត រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុជា។

រដ្ឋ​មន្ត្រី​ក្រ​សួង​ជន​ជាតិ​និង​សាសនា ដាវ​ង៉ុក​យុង ទទួល​ជួប​លោក ឆាត សុ​ឆេត
រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុជា។

ក្នុង​កិច្ច​ជំ​នួប រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យុង បាន​អរ​គុណ​លោក ឆាត​ សុឆេត បាន​ចំ​ណាយ​ពេល​មក​បំ​ពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម និង​ចូល​រួម​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៥។ រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យុង សម្តែង​នូវ​ក្តី​រីក​រាយ​ដែល​ទទួល​ជួប​រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាស​នា​កម្ពុជា ដើម្បី​ពិ​ភាក្សា​អំ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍​ពាក់​ព័ន្ធ​ដល់​បញ្ហា​សាសនា​រវាង​ប្រ​ទេស​ទាំង​ពីរ។

លោក ឆាត​ សុឆេត រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុជា បាន​ពាំ​នាំ​នូវ​បិយ​វា​ចា​របស់​លោក​នេត សា​វឿន ឧប​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា អប​អរ​សា​ទរ​វៀត​ណាម​និង​ផ្ញើ​នូវ​បិយ​វា​ចា​សួរ​សុខ​ទុក្ខ​ដល់​រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យុង។ រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុ​ជា វាយ​តម្លៃ​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៥ វៀត​ណាម​រៀប​ចំ​សម្រេច​ជោគ​ជ័យ រួម​ចំ​ណែក​បង្កើត​ទំ​នាក់​ទំ​នង​សន្តិ​ភាព សហ​ប្រតិ​បត្តិ​ការ ដើម្បី​រួម​អភិវឌ្ឍន៍​ជា​មួយ​ប្រ​ទេស​នានា​លើ​សកល​លោក។

អរ​គុណ​នូវ​ការ​វាយ​តម្លៃ​របស់​រដ្ឋ​លេខា​ធិការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុ​ជា ចំ​ពោះ​វៀត​ណាម រដ្ឋ​មន្ត្រី ដាវ​ង៉ុក​យុង បាន​អះ​អាង៖ ជា​ច្រើន​ឆ្នាំ​កន្លង បក្ស​និង​ប្រ​ជា​ជន​ទាំង​ពីរ​ប្រ​ទេស មាន​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ។ រដ្ឋ​មន្ត្រី រំពឹង​ថា ភាគី​ទាំង​ពីរ​នឹង​សហ​ការ​ស្អិត​ល្មួត​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ដោះ​ដូរ​បទ​ពិសោធន៍​ក្នុង​ការ​ងារ​អភិ​បាល​កិច្ច​អំពី​សាសនា​រវាង​ប្រ​ទេស​ពីរ និង​ការ​ហ្វឹក​ហ្វឺន​កម្មា​ភិបាល…។

លោក ឆាត ​សុ​ឆេត រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​ធម្ម​ការ​និង​សាសនា​កម្ពុជា បាន​បញ្ជាក់៖ មុន​នេះ រវាង​កម្ពុជា​និង​វៀត​ណាម ក៏​ធ្លាប់​បាន​ដោះ​ដូរ ចែក​រំលែក​បទ​ពិ​សោធន៍ ពិ​សេស​គឺ​វិ​ស័យ​សេរី​ភាព​សាសនា ហើយ​កម្ពុជា​គាំ​ទ្រ​វៀត​ណាម​យ៉ាង​ពេញ​ទំ​ហឹង។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ភាគី​ទាំង​ពីរ​ឆ្ពោះ​ទៅ​រក​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​កាន់​តែ​ជិត​ស្និទ្ធ៕

យោង៖ vietnamnet.vn-មុនី

ចែករំលែកអត្ថបទ