គណៈចង្អុលការមជ្ឈិមផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងទាំងប្រទេស បានបើកកិច្ចប្រជុំ អនឡាញទូទាំងប្រទេសលើកទី៤។

អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំនៅទីតាំងភ្ជាប់បណ្ដាញនៃសាលប្រជុំ
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ។
បន្ទាប់ពីកិច្ចប្រជុំលើកទី៣ ស្ថាប័នមជ្ឈិមបានចេញឯក សារចំនួន ៥ ប្រកាសសេចក្ដីសន្និដ្ឋាននិងណែនាំអនុវត្ត; ក្នុងនោះ មានខ្លឹមសារជំពាក់ជំពិនដែលភូមិភាគជាច្រើន បានស្នើឡើងទាក់ទងនឹងការរៀបចំដីសាងសង់លំនៅឋាន សម្រាប់គ្រួសារដែលជួបលំបាកខាងដីសង់លំនៅឋាន ត្រូវបានក្រសួងជំនាញចេញឯកសារណែនាំ។ តាមទិន្នន័យ របាយការណ៍របស់ភូមិភាគនានានៅលើផ្នែកទន់ដែលធ្វើ បច្ចុប្បន្នភាពដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងទូទាំងប្រទេស បានឧបត្ថម្ភលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមបានជិត ២០៩.០០០ ខ្នង សម្រេចប្រមាណ ៧៧% ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ដែលចាំបាច់ត្រូវលុបបំបាត់សម្រាប់មុខសញ្ញាទាំង៣។ ក្នុងនោះ មានផ្ទះ ១១១.០០០ ខ្នងបានដាក់ឱ្យប្រើប្រាស់និងផ្ដើមសាងសង់ ផ្ទះកំពុងសាងសង់មាន ៩៨.០០០ខ្នង; ចាប់ពីកិច្ចប្រជុំលើកទី៣រហូត មកទល់បច្ចុប្បន្ន កើនជិត ៨៧.០០០ ខ្នង។ មានភូមិភាគចំនួន ១៥ អនុវត្តសម្រេចលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ ក្នុងនោះ បន្ទាប់ពីកិច្ចប្រជុំលើកទី ៣ មកទល់ពេលនេះ មានភូមិភាគ៨ទៀត បានសម្រេចកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមស្របក្នុងឱកាសខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (ថាយង្វៀងតីនិញ ប៊ិញភឿក កឹងធើ វិញឡុង ត្រាវិញ គៀងយ៉ាង និងខាញ់ហ្វា)។
អញ្ជើញចូលរួមនិងថ្លែងសរុបសេចក្ដីក្នុងកិច្ចប្រជុំ នាយក រដ្ឋមន្រ្តី ផាមមិញជិញ បានសង្កត់ធ្ងន់ទិសដៅមិនផ្លាស់ប្ដូរ ដាច់ខាត់មិនទុកឱ្យនរណាម្នាក់រស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមឡើយ; មានតែពិភាក្សាធ្វើ មិនពិភាក្សាថយក្រោយ; ជាមូលដ្ឋានអនុវត្តសម្រេចទិសដៅលុបបំបាត់ផ្ទះ បណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងទូទាំងប្រទេសមុនថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៥។ អាទិភាពលើការបែងប្រភពកម្លាំងសម្រាប់ជំនួយសង់ផ្ទះសាច់ញាតិយុទ្ធជនពលី (សម្រេចមុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥) និងអ្នកមានសគុណចំពោះបដិវត្តន៍ (សម្រេចមុនថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៥) ។ល។ នាយករដ្ឋមន្រ្តី សំណូមពរដល់ប្រធានស្ថាប័ននិងភូមិភាគនានា ត្រូវប្ដេជ្ញាចិត្តខ្ពស់និងខិតខំប្រឹងប្រែងថែមទៀត; បើនិយាយគឺត្រូវធ្វើ បើសន្យាត្រូវអនុវត្ត; បើធ្វើបើអនុវត្ត គឺត្រូវមានលទ្ធផល; និយាយពិតធ្វើពិត ប្រសិទ្ធភាពពិត ប្រជាជនបានទទួលផលពិត។ល។ លើកទឹកចិត្ត សរសើរជូនរង្វាន់ទាន់ពេល កន្លែងដែលធ្វើល្អនិងពិន័យ កន្លែងប្រព្រឹត្តល្មើស ឬយឺតយ៉ាវ។ បង្កើនការងារផ្ដល់ព័ត៌មាន ផ្សព្វផ្សាយទម្រង់ល្អៗ របៀបធ្វើល្អៗ កៀរគររាល់ប្រភពកម្លាំង ដើម្បីបង្កើតភាពសាយភាយក្នុងសង្គមដើម្បីអ្នករាល់គ្នាគាំទ្រ ចែករំលែក ព្រួតដៃជំនួយ រួមដំណើរក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីជាមួយនឹងស្មារតី “មិនទុកចោលនរណាម្នាក់ឱ្យនៅខាងក្រោយ”៕
ង៉ុកក្វៀង - ថាច់ធី