ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/05/2025 - 10:18

ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ត្រា​វិញ ​Farm (Sokfarm)

នាំ​ចេញ​ container​ ទឹក​ស្ករ​ផ្កា​ដូង​សរី​រាង្គ​ដំ​បូង​ទៅ​សហ​រដ្ឋ​អា​មេរិក 

លោក​ផាម​ឌិញ​ង៉ាយ​ អគ្គ​នា​យក​និង​ជា​អ្នក​ស្ថាប​និក​រោងចក្រ​ Sokfarm ឱ្យ​ដឹង៖ រោង​ចក្រ Sokfarm ទើប​នាំ​ចេញ​ជា​ផ្លូវ​ការ container ២០ feet​ ដំ​បូង​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ស្ករ​ផ្កា​ដូង​សរី​រាង្គ​ជាង​៧​តោន ទៅ​ទី​ផ្សារ​សហ​រដ្ឋ​អា​មេ​រិក។ ផលិត​ផលនេះ គឺ​ជា​វត្ថុ​ធាតុ​ដើម​ដែល​ផលិត​ចេញ​ពី​ថាម​ពល​ដ៏​បរិ​សុទ្ធ​និង​ប្រ​ភេទ​នំ​សារ​ធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​សុខ​ភាព។ ភាព​ជោគ​ជ័យ​នេះ មិន​ត្រឹម​តែ​សញ្ញា​បង្ហាញ​ពី​របត់​ដ៏​ធំ​ក្នុង​យុទ្ធ​នា​ការ​បើក​ទូ​លាយ​ទី​ផ្សារ​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សបញ្ជាក់​ពី​គុណ​ភាព​ផលិត​ផល និង​សមត្ថ​ភាព​ផលិត​ជា​លក្ខណៈ​ស្តង់​ដារ​របស់​រោង​ចក្រ Sokfarm ទៀត​ផង។

រោង​ចក្រ Sokfarm នាំ​ចេញ container ទឹក​ស្ករ​ផ្កា​ដូង​សរី​រាង្គ​ដំ​បូង​ទៅ​សហ​រដ្ឋ​អា​មេរិក។

ផលិត​ផល​ត្រូវ​បាន​ត្រួត​ពិនិត្យ​គុណ​ភាព​យ៉ាង​ហ្មត់​ចត់។

ទឹក​ស្ករ​ផ្កា​ដូង​សរី​រាង្គ​ត្រូវ​បាន​ផលិត​ឡើង​ពី​ទឹក​ដម​ផ្កា​ដូង​ខ្ចី​ -​ វត្ថុ​ធាតុ​ដើម​បាន​មក​ពី​ចម្ការ​ដូង​សរី​រាង្គ​សម្រេច​បទ​ដ្ឋាន​អន្តរ​ជាតិ​របស់​រោង​ចក្រ​ Sokfarm នៅ​ត្រា​វិញ។ រោង​ចក្រ​ Sokfarm​ ដែល​មាន​ទី​តាំង​នៅ​តំ​បន់​ដាំ​ដូង​សរី​រាង្គ​ដ៏​ធំ​លំ​ដាប់​លេខ​ពីរ​វៀត​ណាម ជួយ​ធា​នា​ផ្គត់​ផ្គង់​ប្រ​ភព​វត្ថុ​ធាតុ​ដើម​លំ​នឹង​ជា​បន្ត​បន្ទាប់។ ក្នុង​មួយ​ខែ រោង​ចក្រ​ Sokfarm​ នាំ​ចូល​វត្ថុ​ធាតុ​ដើម​ទឹក​ស្ករ​ផ្កា​ដូង​ខ្ចី​ប្រ​មាណ ​៨០ ​តោន នាំ​ទៅ​កាន់​ទីផ្សារ ប្រ​មាណ​២០​តោន​ផលិត​ផល ស្មើ​នឹង​បរិ​មាណ​ផល មធ្យម​ភាគ​ ២៤០​ តោន​ក្នុង​មួយ​ឆ្នាំ៕

ថាញ​ឡុង- លី​សៀ

ចែករំលែកអត្ថបទ