មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/05/2025 - 07:52

អ្នក​រក្សា​ព្រ​លឹង​វប្ប​ធម៌​ខ្មែរ 

ជាង ២០ ឆ្នាំ​កន្លង ពូ​គឹម​បុណ្យ នៅ​ភូមិ​បឹង ឃុំ​តឹង​សើុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​រួម​ចំ​ណែក​យ៉ាង​ស្ងៀម​ស្ងាត់​ដល់​វិស័យ​សិល្បៈ​ខ្មែរ ដោយ​វិធី​ច្នៃ​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង មកុដ របាំង​មុខ​។ល។ ប្រើ​ប្រាស់​ក្នុង​ពិធី​បុណ្យ​ទាន ជំ​នឿ​សាសនា និង​សិល្បៈ​សម្តែង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

ពូគឹម​បុណ្យ បង្ហាញ​ពី​ឧប​ករណ៍​ស្គរ​ឆៃ​យុាំ​និង​របាំង​មុខ​ដែល​គាត់​ច្នៃ​ធ្វើ។

តាំង​តែ​ពី​តូច ពូគឹម​បុណ្យ ចូល​ចិត្ត​សិល្បៈ​ច្រៀង​រាំ​និង​ល្ខោន​យក្ស​រាំ​របស់​ជន​ជាតិ​ខ្មែរ​ណាស់។  ដឹង​ថា​វត្ត​ណា​មួយ​នៅ​ក្នុង​ស្រុក​ឬ ឃុំ​មាន​សម្ដែង​សិល្បៈ​គាត់​ទៅ​មើល​ឱ្យ​ទាល់​តែ​បាន។ ពេល​អា​យុ​បាន ១៤ ឆ្នាំ គាត់​អាច​ច្នៃ​បាន​ឧប​ករណ៍​ភ្លេង​និង​របាំង​មុខ​សា​មញ្ញៗ ដោយ​មាន​ការ​ណែ​បង្ហាញ​ពី​ឪពុក។ កាន់​តែ​ធ្វើ​គាត់​កាន់​តែ​ចូល​ចិត្ត ត្រឹម​តែ​ពីរ​បី​ឆ្នាំ គាត់​អាច​ច្នៃ​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​បាន​ស្ទើរ​តែ​ទាំង​អស់ ដូច​ជា៖ ទ្រ​សោ​ទ្រ​អ៊ូ ស្គរ​ឆៃ​យុាំ របាំង​មុខ ចម្លាក់​ក្បូរ​ក្បាច់ រចនា​ស្ថា​បត្យ​កម្ម​នៅ​តាម​វត្ត​អា​រាម​និង​ចេតិយ​ជា​ដើម។ ពិ​សេស គឺ​ភ្លេង​ពិណ​ពាទ្យ ជា​ប្រ​ភេទ​ឧប​ករណ៍​ភ្លេង​មិន​អាច​ខ្វះ​បាន​ក្នុង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

សិក្ខា​កាម​មក​រៀន​នៅ​ផ្ទះ​ពូគឹម​បុណ្យ។

កេរ្តិ៍​ឈ្មោះ​ល្អ​តែង​ល្បី​ទៅ​ឆ្ងាយ ជិត ២០ ឆ្នាំ​មក​នេះ ឧប​ករណ៍​ភ្លេង​ពូគឹម​បុណ្យ មិន​ត្រឹម​តែ​លេច​ឮ​ដល់​ក្រុម​សិល្បៈ​នា​នា និង​វត្ត​ខ្មែរ​នៅ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ចេញ​ទៅ​ដល់​ខេត្ត ក្រុង​នា​នា​នៅ​ណាម​បូ​ទៀត​ផង។ ពូគឹម​បុណ្យ ឱ្យ​ដឹង៖ “ក្នុង​អំ​ឡុង ១០ ឆ្នាំ​មក​នេះ ប្រ​ភេទ​មកុដ របាំង​មុខ និង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​កាន់​តែ​បាន​ស្រ​ឡាញ់​ចូល​ចិត្ត មិន​ត្រឹម​តែ​នៅ​ត្រា​វិញ​ប៉ុណ្ណោះ​ទេ ខេត្ត​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​តែង​មក​រក​កក់​ទិញ​ផង​ដែរ។ ព្រម​ជា​មួយ​នោះ រដ្ឋ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ បង្ក​លក្ខណៈ​ដើម្បី​ជន​រួម​ជាតិ​រក្សា​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន ដូច​ជា ឧបត្ថម្ភ​ថ្លៃ​ទិញ​វង់​ភ្លេង ស្គរ​ឆៃ​យុាំ ទន្ទឹម​នឹង​នោះ នៅ​ទាំង​ជួល​គ្រូ​ដើម្បី​ណែ​នាំ​បង្ហាត់ ប្រ​គំ​ភ្លេង​ទៀត​ផង”។

ច្រើន​ឆ្នាំ​កន្លង ពូគឹម​បុណ្យ បាន​រៀប​ចំ​បើក​ថ្នាក់​រៀន​របាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​នឹង​ផ្ទះ​ដល់​យុវ​ជន​នៅ​ភូមិ​បឹង និង​ភូមិ​ជិត​ខាង​ក្នុង​ឃុំ​តឹង​សើុង។ ថ្នាក់​រៀន​មាន​ប្អូនៗ​ប្រុស​ស្រី​ចំ​នួន ៤០ នាក់ មាន​អា​យុ​ចាប់​ពី ១៣ ឆ្នាំ​ដល់ ២០ ឆ្នាំ ហើយ​មាន​ប្អូនៗ​ភាគ​ច្រើន​គឺ​កំ​ពុង​រៀន​ចំ​ណេះ​ទូ​ទៅ។ ប្អូន​គឹម​ធីង៉ុក​ញឺ អា​យុ​១៧​ឆ្នាំ នៅ​ភូមិ​បឹង ឃុំ​តឹង​សើុង ឱ្យ​ដឹង៖ “ប្អូន​ត្រេក​អរ​ណាស់​ពេល​បាន​ចូល​រួម​ក្នុង​ក្រុម ប្អូន​នឹង​ខិត​ខំ​ហាត់​ឱ្យ​បាន​ពូ​កែ ដើម្បី​បម្រើ​ក្នុង​ឱកាស​បុណ្យ​ទាន និង​ពិធី​ជួប​ជុំ។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​សិល្បៈ​របស់​ដូន​តា​ដែល​បន្សល់​ទុក​មក និង​ធ្វើ​ឱ្យ​ខឿន​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​សម្បូរ​បែប”។

ចំ​ណែក​ប្អូន​ថាច់​វណ្ណា ឱ្យ​ដឹង៖ “ប្អូន​រៀន​របាំ យក្ស​រាំ និង​របាំ​ឆៃ​យុាំ​ជា​មួយ​នឹង​លោក​គ្រូ កាល​ពី ៨ ឆ្នាំ​មុន​ម៉្លេះ។ ឥឡូវ​ប្អូន​ចេះ​ស្ទាត់​ហើយ​អាច​ទៅ​តាម​លោក​គ្រូ​ជួយ​បង្រៀន​ដល់​ប្អូនៗ​បាន។ អំ​ពី​ប្រាក់​ចំ​ណូល​ក៏​ល្មម​សម​គួរ សំ​ខាន់​គឺ​ដោយ​សារ​ស្រ​ឡាញ់​ចូល​ចិត្ត។ របរ​ណា​ក៏​ដូច​ជា​របរ​ណា ត្រូវ​តែ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ទើប​អាច​ធ្វើ​បាន។ ប្អូន​នឹង​បន្ត​ទៅ​តាម​លោក​គ្រូ​រៀន​សូត្រ​បន្ថែម​ទៀត ដើម្បី​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​មិន​ឱ្យ​សា​បរ​លាប”។

លោក ត្រឹង​វ៉ាន់​ដុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង វាយ​តម្លៃ៖ “សិប្ប​ករ​គឹម​បុណ្យ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ចំ​ពោះ​វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​ជាតិ បង្ក​បាន​ការ​ងារ​ធ្វើ​ជូន​យុវ​ជន​ជាង ២០ នាក់​នៅ​ភូមិ​បឹង រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ។ ខ្ញុំ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ទឹក​ដៃ​ធ្វើ​របាំង​មុខ ឧប​ករណ៍​ភ្លេង សិល្បៈ​របាំ​ប្រ​ជា​ប្រិយ​ខ្មែរ​របស់​លោក​គឹម​បុណ្យ គាត់​ជក់​ចិត្ត​ជា​មួយ​នឹង​មុខ​របរ​និង​ការ​អភិវឌ្ឍ​ខឿន​វប្ប​ធម៌​ខ្មែរ​ខ្លាំង​ណាស់”៕

                             សើុង​ម៉ា​ល័យ-វិមាន

ចែករំលែកអត្ថបទ