យោងតាមប្រការ ៦ ប្រការ ៧ មាត្រា ៨៨ នៃច្បាប់លំនៅឋាន ឆ្នាំ ២០២៣ បានកំណត់៖

រូបថតជាឧទាហរណ៍។
មាត្រា ៨៨ គោលការណ៍លក់ឱ្យជួលទិញ ឱ្យជួលលំនៅឋានសង្គម
៦. មុខសញ្ញានីមួយៗដែលបានកំណត់ត្រង់ប្រការ ១, ២, ៣, ៤, ៥, ៦, ៨, ៩ និង ១០ មាត្រា ៧៦ នៃច្បាប់នេះ អនុញ្ញាតឱ្យទិញឬជួលទិញលំនៅឋានសង្គម បានតែ ១ ខ្នង។ មុខសញ្ញាដែលបានកំណត់ត្រង់ប្រការ ៧ មាត្រា ៧៦ នៃច្បាប់នេះ អនុញ្ញាតឱ្យទិញឬជួលទិញលំនៅឋានសង្គមឬលំនៅឋានសម្រាប់កងកម្លាំងប្រដាប់អាវុធប្រជាជនបានតែ១ខ្នង។
៧.មុខសញ្ញានីមួយៗដែលបានកំណត់ត្រង់ប្រការ ១, ២, ៣, ៤, ៥, ៦, ៨, ៩, ១០ និង ១១ មាត្រា ៧៦ នៃច្បាប់នេះ នៅគ្រប់ពេល គឺអនុញ្ញាតឱ្យជួលលំនៅឋានសង្គមបានតែ ១ ខ្នង។ មុខសញ្ញាដែលបានកំណត់ត្រង់ប្រការ៧ មាត្រា ៧៦ នៃច្បាប់នេះ នៅគ្រប់ពេលគឺ អនុញ្ញាតឱ្យជួលលំនៅឋានសង្គម ឬលំនៅឋានសម្រាប់កងកម្លាំងប្រដាប់អាវុធប្រជាជនបានតែ ១ ខ្នង។
ដូច្នេះ មនុស្សម្នាក់អាចទិញលំនៅឋានសង្គមបានតែ ១ ខ្នង។
* តើមនុស្សម្នាក់ៗអាចទិញលំនៅឋានសង្គមបានប៉ុន្មានដង?
យោងតាមប្រការ ៦ មាត្រា៨៨នៃច្បាប់លំនៅឋាន ឆ្នាំ ២០២៣ បានកំណត់ច្បាស់អំពីគោលការណ៍លក់ឱ្យជួលទិញ ឱ្យជួលលំនៅឋានសង្គមមានដូចខាងក្រោម៖
មាត្រា ៨៨ គោលការណ៍លក់ឱ្យជួលទិញ ឱ្យជួលលំនៅឋានសង្គម
៦. មុខសញ្ញានីមួយៗបានកំណត់ត្រង់ប្រការ ១, ២, ៣, ៤, ៥, ៦, ៨, ៩ និង ១០ មាត្រា ៧៦ នៃច្បាប់នេះ អនុញ្ញាតឱ្យទិញ ឬជួលទិញលំនៅឋានសង្គម បានតែ ១ ខ្នង។ មុខសញ្ញាដែលបានកំណត់ត្រង់ប្រការ ៧ មាត្រា៧៦នៃច្បាប់នេះ អនុញ្ញាតឱ្យទិញ ឬ ជួលទិញលំនៅឋានសង្គម ឬលំនៅឋានសម្រាប់កងកម្លាំងប្រដាប់អាវុធប្រជាជនបានតែ ១ ខ្នង។
ដូច្នេះ ប្រជាជនម្នាក់អាចទិញលំនៅឋានសង្គមបានតែ ១ ខ្នងប៉ុណ្ណោះ។
យោង៖ luatvietnam.vn-មុនី