ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅប្រមាណ៤៥% ភាគច្រើននៅភូមិថើយត្រឿង១និងភូមិថើយត្រឿង២។ អាស្រ័យអនុវត្តគោលនយោបាយជនជាតិ និងការខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ ទើបជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះ មានការប្ដូរផ្លាស់ច្រើន។

លោកដាវសុខ (ខាងស្ដាំ) កំពុងដោះដូរយោបល់ជាំមួយកម្មាភិបាលឃុំអំពី
ការវិវឌ្ឍក្នុងតំបន់ជនរួមជាតិខ្មែរ។
លោកដាវសុខ អ្នកមានប្រជាប្រិយនៅភូមិថើយត្រឿង២ រ៉ាយរ៉ាប់ឱ្យដឹង៖ កាលពីមុន នៅទីនេះការធ្វើដំណើរទៅមកគឺលំបាកណាស់! អាស្រ័យរដ្ឋបានចលនាប្រជាជនកសាងផ្លូវ អន្ទងអគ្គិសនី និងកសាងសាលារៀនបានសមរម្យ ។ល។ ជីវភាពប្រជាជនក៏មានការប្ដូរផ្លាស់! គ្រប់គ្នាត្រេកអរចំពោះភាពរីកចម្រើនរបស់ភូមិ ស្រុក។ ចំណែកលោកលឿងវ៉ាន់ធើម អាយុ៧៥ ឆ្នាំ នៅភូមិថើយត្រឿង១ រីករាយឱ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ មិនត្រឹមតែកសាងផ្លូវថ្នល់ប៉ុណ្ណោះទេ ភូមិភាគនៅទាំងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ដើម្បីប្រជាជនងាយស្រួលធ្វើដំណើរពេលរាត្រីទៀតផង។ ផ្ដើមពីនោះ ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់ក៏ថយចុះគួរឱ្យកត់សម្គាល់។ល។ ចំពោះអ្នកមានវ័យចាស់ដូចរូបខ្ញុំ ដើរហាត់ប្រាណពេលព្រឹក ក៏នឹងនរចិត្តផងដែរ។ ជីវភាពរស់នៅឥឡូវមានការវិវឌ្ឍច្រើនណាស់។ តាមគ្រួសារណាក៏មានម៉ូតូសម្រាប់ធ្វើដំណើរ មានទូរទស្សន៍សម្រាប់មើលព័ត៌មាននិងការកម្សាន្តនោះដែរ”។

ទិដ្ឋភាពជនបទនៅតំបន់ជនរួមជាតិខ្មែរ ឃុំថើយស្វឹង។
នៅឃុំថើយស្វឹង មានជនរួមជាតិខ្មែរ៦៤៦គ្រួសារ មនុស្ស២.៧៤៧នាក់ ស្រូបអត្រា៤៤,២៧% នៃចំនួនប្រជាជនទូទាំងឃុំមកទល់បច្ចុប្បន្ន ក្នុងឃុំនៅមានគ្រួសារជនជាតិខ្មែរក្រីក្រតែ២ គ្រួសារប៉ុណ្ណោះ។ លោកឌោស្វឹងភុក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឱ្យដឹង៖ ជនរួមជាតិខ្មែរមានស្មារតីសាមគ្គីរស់នៅផ្សារភ្ជាប់ជាមួយនឹងជនជាតិកិញក្នុងសហគមន៍។ ជនរួមជាតិ មានការជឿជាក់លើការដឹកនាំរបស់បក្ស អនុវត្តល្អនូវគោលនយោបាយ ច្បាប់របស់រដ្ឋ។ ផ្ដើមពីនោះ សកម្មចូលរួមរាល់គោលការណ៍របស់បក្ស; គោលនយោបាយ ច្បាប់របស់រដ្ឋ និងផែនការអភិវឌ្ឍរបស់ភូមិភាគ មានដូច៖ ចូលរួមបរិច្ចាគដី កសាងផ្លូវជនបទបាន ៧,៥គីឡូម៉ែត្រ រួមវិភាគទានទឹកប្រាក់ជាមួយនឹងឃុំកសាងបង្គោលអគ្គិសនី បំភ្លឺផ្លូវជនបទបានចំនួន១៣,៥គីឡូម៉ែត្រ។ ក្រៅពីនោះ ប្រជាជនរបស់ភូមិថើយត្រឿង១ បានរួមកម្លាំងចំនួន១៥០ថ្ងៃ ដើម្បីជីកដីកប់ទុយោទឹកស្អាត បាន១.១០០ម៉ែត្រ ជូនប្រជាជន៣២គ្រួសារដែលអាស្រ័យមជ្ឈមណ្ឌលទឹកស្អាតក្រុងកឹងធើឧបត្ថម្ភ។ ជាពិសេស រៀងរាល់ឆ្នាំ ជនជាតិខ្មែរនៅទាំងរៀបចំសកម្មភាពវប្បធម៌ - សិល្បៈល្បែងប្រជាប្រិយក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី សំដៅអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិរបស់ខ្លួនទៀតផង។ “មុខមាត់ជនបទភូមិស្រុកមានជនរួមជាតិខ្មែររស់នៅកុះករ ឃើញមានភាពវិវឌ្ឍយ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគ គមនាគមន៍ ធារាសាស្រ្តត្រូវបានកែលម្អ ជួសជុល សាងសង់ បម្រើការធ្វើដំណើរទៅមកផលិតកម្មរបស់ប្រជាជន។ មានគ្រួសារប្រជាជនក្នុងភូមិជាច្រើនបានចូលរួមបរិច្ចាគដីកសាងផ្លូវ; ឧស្សាហ៍រៀបចំសម្អាត និងដាំផ្កា រុក្ខជាតិលម្អជុំវិញផ្ទះ និងតាមផ្លូវមុខផ្ទះ បង្កទិដ្ឋភាពបរិស្ថានជនបទឱ្យមានភាពបៃតង ជ្រះ ស្អាត។ គ្រួសារជនជាតិភាគតិច តែងខ្នះខ្នែងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ដើម្បីបង្កើនប្រាក់ចំណូល កែលម្អជីវភាព រួមចំណែកជាមួយនឹងឃុំថើយស្វឹង អនុវត្តសម្រេចកសាងជនបទថ្មីគំរូក្នុងឆ្នាំ២០២៤” លោកឌោស្វឹងភុក បានចែករំលែកដូច្នេះ៕
ថាញឡុង - ថាច់ធី