រយៈពេលជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានអនុវត្តល្អនូវកម្មវិធី គម្រោងរបស់រដ្ឋ វិនិយោគអភិវឌ្ឍតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ ផ្ដើមពីនោះ ជួយជនរួមជាតិភាគតិចអនុវត្តនូវទម្រង់ដាំដុះ ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព។

លោកថាច់ចាក់ទ្រី កំពុងថែទាំដំណាំម្រះរបស់គ្រួសារ។
លោកត្រឹងថាញតុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង៖ “ឃុំមានជនរួមជាតិខ្មែររស់នៅកុះករ និងមានផ្ទៃដីផលិតកសិកម្មធំបង្គួរ។ ហេតុនេះ ការប្រើប្រាស់ប្រភពទុនសម្រាប់វិនិយោគជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចគឺភារកិច្ចដ៏សំខាន់។ ចាប់ពីដើមឆ្នាំមក ឃុំបានចលនាកសិករបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផល ងាកមកដាំបន្លែបង្ការជាង ២៩ ហិកតា។ ឃុំក៏បានផ្សព្វផ្សាយល្អនូវប្រភពទុនរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត យោងតាមសេចក្ដីសម្រេចចិត្តលេខ ០៣/២០២១/NQ- HĐND ចុះថ្ងៃទី១៩/៣/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ចេញសេចក្ដីកំណត់គោលនយោបាយជំនួយបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មខេត្តត្រាវិញ ដំណាក់កាល ២០២១ - ២០២៥។ ឆ្លងតាមរយៈនោះ ទូទាំងឃុំមាន ១៤ គ្រួសារបានរដ្ឋឧបត្ថម្ភរោងសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព ដោយមានផ្ទៃដី ១,៤ ហិកតា សរុបថវិកា ឧបត្ថម្ភ ១,៤ ពាន់លានដុង។ បច្ចុប្បន្ន ទម្រង់ទាំងនេះកំពុងពង្រីកប្រសិទ្ធភាព”។
លោកថាច់ចាក់ទ្រី នៅភូមិអញ្ចាញធំ ឃុំឡុងហ៊ីប ឱ្យដឹង៖ “កន្លងហើយ គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភ ១០០ លានដុងសង់រោងសំណាញ់ដាំបន្លែសុវត្ថិភាពលើផ្ទៃដី ៥០០ ម២។ គ្រួសារខ្ញុំបានរួមបន្ថែម ៥០ លានដុងសម្រាប់សាងសង់ មានរោងសំណាញ់ គ្រួសារខ្ញុំដាំបន្លែសុវត្ថិភាព មានដូច៖ ម្រះ ស្ពៃគ្រប់ប្រភេទ ហើយបានសហករណ៍កសិកម្មសរីរាង្គឡុងហ៊ីប ធានាម៉ៅទិញម្រះក្នុងតម្លៃ ៨.០០០ ដុង/គីឡូក្រាម។ ឆ្នាំ ២០២៤ ខ្ញុំរកបានប្រាក់ចំណេញ ២០ លានដុង។ ក្រៅពីនោះ នៅដើមឆ្នាំ ២០២៥ គ្រួសារខ្ញុំបានពង្រីកផ្ទៃដីដាំបន្លែនៅវាលស្រែ ដោយមានផ្ទៃដី ០,៧ ហិកតា ក្នុងនោះ ០,៦ ហិកតាដាំពោត ០,១ ហិកតា ដាំម្រះ រកបានប្រាក់ចំណេញ ៧០ លានដុង”។
រៀងរាល់ឆ្នាំ សរុបផ្ទៃដីផលិតស្រូវទូទាំងឃុំឡុងហ៊ីបសម្រេច ៣.៤១៩ ហិកតា គិតប៉ាន់ស្មាន ទិន្នផលសម្រេចមធ្យមភាគបាន ៥,៧ តោន/ហិកតា គិតប៉ាន់ស្មានបរិមាណសរុបបាន ១៩.៤៤១ តោន; បន្លែដាំនៅវាលស្រែ ៤៩៤ ហិកតា សរុបបរិមាណបាន ១១.៤២៦ តោន; ដំណាំឧស្សាហកម្មខ្លីថ្ងៃ ចុះពូជ ៥៩ ហិកតា សរុបបរិមាណបាន ២.២៥២ តោន។
លោកត្រឹងថាញតុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន ឃុំសម្រេចបទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់។ ក្នុងពេលខាងមុខ ឃុំប្រើប្រាស់ល្អរាល់ប្រភពទុន បន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ ជួយប្រជាជនកៀកជិតប្រភពទុនអនុគ្រោះ ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសលើវិស័យដាំដុះ ចិញ្ចឹមសត្វ ដើម្បីបើកទូលាយការផលិត បង្កើនប្រាក់ចំណូល”៕
សើុងម៉ាល័យ - ថាច់ធី