ប្រចាំការក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ទើបមានកិច្ចធ្វើការជាមួយក្រសួងជនជាតិនិងសាសនា អំពីភារកិច្ចសំខាន់ៗមួយចំនួនក្នុងឆ្នាំ ២០២៥ ទាក់ទងដល់ការងារជនជាតិនិងគោលនយោបាយជនជាតិ។

រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ដាវង៉ុកយុង ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ក្នុងឱកាសធ្វើការ អ្នកតំណាងទាំងឡាយបានពិភាក្សា វាយតម្លៃការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។ ឆ្លងតាមរយៈនោះ ស្ថាប័នទាំងពីរ បានវាយតម្លៃនិងកំណត់ច្បាស់នូវលទ្ធផលដែលសម្រេចបាន ពិសេសគឺកំណត់ច្បាស់នូវចំណុចខ្វះចន្លោះ ហើយរកឃើញនូវមូលហេតុស្នូលនៃចំណុចខ្វះចន្លោះ។ ផ្អែកលើមូលដ្ឋាននោះ សំណូមពរ កែតម្រូវនិងកំណត់ទិសដៅ ទម្រង់គោលនយោបាយសមស្របសម្រាប់ដំណាក់កាលបន្តបន្ទាប់។
ស្ថាប័នទាំងពីរបានឯកភាពលើសំណើខ្លឹមសារនៃកម្មវិធី ដំណាក់កាល ២០២៦ - ២០៣០ ក្នុងនោះ ធានាអាទិភាពទាបបំផុត ត្រូវមានគ្រប់ ៥ ខ្លឹមសារសមាសភាព ដើម្បីផ្តុំកម្លាំងដោះស្រាយព្រមៗគ្នានូវក្រុមបញ្ហា “៥ បំផុត” ដែលជាព្រឹត្តិការណ៍នៅលើភូមិសាស្រ្តតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ នោះគឺ៖ លក្ខណៈហេដ្ឋារចនាសម្ព័ន្ធលំបាកបំផុត; គុណភាពធនធានមនុស្សទាបបំផុត; សេដ្ឋកិច្ច - សង្គមអភិវឌ្ឍយឺតបំផុត; កៀកជិតសេវាកម្មលំបាកបំផុត និងអត្រាគ្រួសារក្រីក្រខ្ពស់បំផុត។ កម្មវិធីផ្តុំកម្លាំងលើបញ្ហា ចាំបាច់បំផុតនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ; ការរកស៊ីចិញ្ចឹមជីវិត; ធនធានមនុស្សនិងឃោសនា ចលនាជាដើម។
អ្នកតំណាងទាំងឡាយដែលចូលរួមកិច្ចប្រជុំ ក៏បានផ្តល់យោបល់ពិភាក្សាជាច្រើនជុំវិញភារកិច្ច ដូចជា៖ កំណត់ច្បាស់តំបន់ភ្នំ តំបន់លើ; ពិភាក្សា សំណើអនុវត្តកំណត់សមាសភាព ឈ្មោះហៅបណ្តាជនជាតិវៀតណាម; ស្រាវជ្រាវ សំណើកំណត់ទិសដៅកសាងច្បាប់ស្ដីពីវិស័យជនជាតិ។ល។ ការដោះដូរ ពិភាក្សាអំពីបញ្ហាសំខាន់ៗផ្សេងទៀត ដែលទាក់ទងដល់វិស័យការងារជនជាតិ ដូចជា៖ ភារកិច្ចកសាងគម្រោងរបស់បក្ខភាគនៃរដ្ឋសភាអំពី “ការស្រាវជ្រាវធ្វើឱ្យព្រមៗគ្នានៃគោលនយោបាយជនជាតិក្នុងប្រព័ន្ធគោលនយោបាយច្បាប់តាមសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣”; កិច្ចសហការបូកសរុបនៃសេចក្តីសន្និដ្ឋានទបញ្ជារបស់បក្សអំពីការងារជនជាតិ ពិសេសគឺការធ្វើសេនាធិការ បូកសរុបសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាល IX) អំពីការងារជនជាតិជាដើម។
ទន្ទឹមនឹងនោះ ស្ថាប័នទាំងពីរក៏បានផ្តល់យោបល់អំពីភារកិច្ចស្រាវជ្រាវលើកជូនគណៈប្រតិបត្តិការមជ្ឈិមបក្ស ដើម្បីប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តអំពីការកសាងកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងដំណាក់កាលបច្ចុប្បន្ន៕
យោង៖ http://cema.gov.vn - វិមាន