មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/04/2025 - 09:59

អ្នក​ជួយ​ណែ​នាំ​កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​សរី​រាង្គ 

ផ្តើម​អា​ជីព​ដោយ​ដើម​ទុន​មិន​ដល់​១០០​លាន​ដុង ដើម្បី​បើក​ហាង​លក់​សម្ភារៈ​កសិ​កម្ម បច្ចុប្បន្ន បង​ថាច់​យីន នៅ​ឃុំ​ហ្វា​ដុង ទី​រួម​ខេត្ត​វិញ​ចូវ ខេត្ត​សុក​ត្រាំង បាន​ធ្វើ​ម្ចាស់​លើ​ហាង​លក់​សម្ភារៈ​កសិ​កម្ម​ជា​ច្រើន។ ទន្ទឹម​នឹង​នោះ បង​បាន​រួម​ចំ​ណែក​ក្នុង​ការ​បង្កើត​សហ​ករណ៍​កសិ​កម្ម​សរី​រាង្គ​សាម​គ្គី - ជំនាញ​ផលិត​ខ្ទឹម​ក្រ​ហម​សរី​រាង្គ បាន​ជួយ​ដល់​សមា​ជិក​ជា​ច្រើន​ធ្វើ​មាន។

បង​ថាច់​យីន ជា​អ្នក​ណែ​នាំ​កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​សរី​រាង្គ។

បច្ចុប្បន្ន បង​ថាច់​យីន ជា​ប្រ​ធាន​ស្តី​ទី​សហ​ករណ៍​ខ្ទឹម​ក្រ​ហម​វិញ​ចូវ​និង​ជា​អនុ​ប្រ​ធាន​សហករណ៍​កសិកម្ម​សរីរាង្គ​សាម​គ្គី ជំ​នាញ​ខាង​ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​សរី​រាង្គ។ ខ្ទឹម​ក្រហម​វិញ​ចូវ បាន​ផ្តល់​លេខ​កូដ​តំបន់​ផលិត​កម្ម និង​បាន​ដាក់​ជួញ​ដូរ​លើ​ប្រ​ព័ន្ធ​ទីផ្សារ​អេឡិច​ត្រូនិក​របស់​ខេត្ត។ តាម​សម្តី​បង​ថាច់​យីន សហ​ករណ៍​សាមគ្គី​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០២២ មាន​សមា​ជិក ២១ រូប ឥឡូវ​នេះ​កើន​ដល់ ៣១ នាក់ មាន​ផ្ទៃ​ដី​ដាំ​ដុះ​ជាង ៣០ ហិក​តា នឹង​ជំ​នាញ​ដាំ​តាម​បែប​សរី​រាង្គ បង្កើត​បាន​ផលិត​ផល​សុវត្ថិ​ភាព ធា​នា​សុខ​ភាព​ទាំង​អ្នក​ដាំ​និង​អ្នក​ប្រើ​ប្រាស់។ ឆ្លង​តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​នា​នា ផលិត​ផល​ខ្ទឹម​ក្រ​ហម​របស់​សហ​ករណ៍​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រ​ទេស​ជប៉ុន បង្ក​បាន​ក្តី​ទំ​នុក​ចិត្ត​ដល់​អ្នក​ដាំ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ បង​យីន បាន​ស្វែង​យល់​ទីផ្សារ​និង​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​និង​អ្នក​វិទ្យា​សាស្ត្រ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស ដើម្បី​ស្វែង​រក​ពូជ​ខ្ទឹម​ថ្មី​ឱ្យ​សម​ស្រប​នឹង​ដី​ផ្តល់​ទិន្ន​ផល​ខ្ពស់ ធា​នា​ការ​នាំ​ចេញ និង​ជួយ​ឱ្យ​សមា​ជិក​លំ​នឹង​ជីវ​ភាព។ ថ្មីៗ​នេះ បង​យីន បាន​ផ្តល់​ពូជ​ខ្ទឹម Maserati ដល់​សមា​ជិក​ដាំ​ជិត ៣០ ហិក​តា តាម​បែប​សរីរាង្គ។ លក្ខណៈ​ពិ​សេស​របស់​ពូជ​ខ្ទឹម​នេះ​មាន​ពណ៌​ស្អាត មើម​ធំ ក្រ​អូប ងាយ​បក​ផ្តល់​ទិន្ន​ផល​ខ្ពស់ និង​សម​ស្រប​ជា​មួយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ បង​លឺវ​ឌៀង ជា​សមា​ជិក​នៃ​សហ​ករណ៍​កសិ​កម្ម​សរី​រាង្គ​សាម​គ្គី ទើប​តែ​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម Maserati ជាង ១ កុង ទទួល​បាន​ទិន្ន​ផល​ជាង ៣ តោន/​កុង ហើយ​បាន​សហ​ករណ៍​ទិញ​ក្នុង​តម្លៃ ២០.០០០ ដុង​/គីឡូ​ក្រាម។ ក្រោយ​ពី​ទូទាត់​រួច បង​នៅ​ចំ​ណេញ​ជាង ៣០ លាន​ដុង​ក្នុង​មួយ​កុង។ លោក​ឌៀង រៀប​រាប់៖ “អា​ស្រ័យ​បាន​បង​ថាច់​យីន ឧទ្ទេស​នាម​ចូល​សហ​ករណ៍ ទើប​ខ្ញុំ​បាន​យល់​ពី​ដំ​ណើរ​ការ​ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​សរីរាង្គ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ដាំ ហើយ​ផ្តល់​ទិន្ន​ផល​ខ្ពស់​និង​បាន​សហ​ករណ៍​ប្រ​មូល​ទិញ​នាំ​ចេញ​ជា​លំ​នឹង។ ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ បង​ថាច់​យីន តែង​នាំ​យក​ពូជ​ខ្ទឹម​ថ្មីៗ និង​ណែ​នាំ​ពី​បច្ចេក​ទេស​ដាំ​តាម​បែប​សរី​រាង្គ ផ្គត់​ផ្គង់​សម្ភារៈ​កសិ​កម្ម​និង​ប្រ​មូល​ទិញ​កសិ​ផល ដូច្នេះ ទើប​សមា​ជិក​ទាំង​អស់​ស្ងប់​អា​រម្មណ៍​រក្សា​របរ​ដាំ​ខ្ទឹម​ក្រ​ហម”។

សាក​សួរ​អំ​ពី​និស្ស័យ​ជា​មួយ​នឹង​សហ​ករណ៍ បង​ថាច់​យីន បាន​រ៉ាយ​រ៉ាប់៖ ឆ្នាំ ២០១៣ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​អនុ​មហា​វិទ្យា​ល័យ​ផ្នែក​ការ​ពារ​រុក្ខ​ជាតិ បង​បាន​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ការ​ពារ​រុក្ខ​ជាតិ​អាង​យ៉ាង។ ក្រោយ​ពី​ធ្វើ​ការ​បាន ៥ ឆ្នាំ បង​ក៏​ឈប់​សម្រាក​ត្រ​ឡប់​មក​ផ្ទះ​បើក​ហាង​លក់​សម្ភារៈ​កសិ​កម្ម​នៅ​ទីរួម​ខេត្ត​វិញ​ចូវ។ ព្រម​ជា​មួយ​នោះ បង​ថាច់​យីន បាន​បណ្តុះ​គំ​និត​បង្កើត​សហ​ករណ៍​កសិ​កម្ម​សរីរាង្គ ដើម្បី​ជួយ​កសិករ​ដាំ​ខ្ទឹម​ក្រ​ហម កាត់​បន្ថយ​ការ​ចំ​ណាយ​ដើម​ទុន និង​រក​បាន​ច្រក​ចេញ​លំ​នឹង។ បង​យីន​លើក​ឡើង៖ “ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ ប្តី​ប្រ​ពន្ធ​ខ្ញុំ​សន្សំ​ប្រាក់​មិន​បាន ១០០ លាន​ដុង​ផង ដូច្នេះ​ដំ​បូង​ឡើយ គ្រាន់​តែ​បើក​ហាង​លក់​សម្ភារៈ​កសិ​កម្ម​តូច​មួយ​ប៉ុណ្ណោះ។ មា​មីង​ខ្មែរ​មក​ទិញ​ថ្នាំ ជី តែង​តែ​ជំ​ពាក់​ដល់​ពេល​ប្រ​មូល​ផល​ទើប​សង ខ្ញុំ​នៅ​តែ​សប្បាយ​រីក​រាយ​លក់​ដូរ និង​ណែ​នាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​ប្រើ​ប្រាស់ ដើម្បី​ឱ្យ​មា​មីង​មាន​ទំ​នុក​ចិត្ត។ ឆ្នាំ ២០២២ នៅ​ពេល​ដែល​បង្កើត​សហ​ករណ៍​កសិកម្ម​សរី​រាង្គ​សាម​គ្គី ខ្ញុំ​ក្លាយ​ជា​អ្នក​ជំ​នាញ​ក្នុង​ការ​ផ្គត់​ផ្គង់​ពូជ សម្ភារៈ បច្ចេក​ទេស​ដាំ​ដុះ និង​ប្រ​មូល​ទិញ​កសិ​ផល ពេល​នោះ​ខ្ញុំ​ទទួល​បាន​ការ​ទំនុក​ចិត្ត​ពី​កសិ​ករ​កាន់​តែ​ខ្លាំង។ តាំង​ពី​ពេល​នោះ​មក ការ​ធ្វើ​អា​ជីវ​កម្ម​មាន​ភាព​ងាយ​ស្រួយ ខ្ញុំ​មាន​ឱកាស​ចូល​កៀក​ជិត និង​ចលនា​កសិករ​ឱ្យ​ដាំ​ខ្ទឹម​ក្រ​ហម​តាម​បែប​សរី​រាង្គ ដើម្បី​ការ​លក់​ចេញ​មាន​ភាព​លំ​នឹង”។

ដោយ​មាន​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម បច្ចុប្បន្ន បង​ថាច់​យីន បាន​បើក​ហាង​លក់​សម្ភារៈ​កសិ​កម្ម​ចំ​នួន ៨ កន្លែង នៅ​តាម​ឃុំ​និង​សង្កាត់​នានា​លើ​ភូមិ​សាស្រ្ត​ទី​រួម​ខេត្ត​វិញ​ចូវ ជា​មួយ​ដើម​ទុន​រាប់​សិប​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ បង​ថាច់​យីន បាន​សហ​ការ​ជា​មួយ​អា​ជីវ​កម្ម និង​ក្រុម​ហ៊ុន​នា​នា នាំ​ខ្ទឹម​ក្រ​ហម​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រ​ទេស​ជប៉ុន​ក្នុង​បរិ​មាណ​ជាង ៩ តោន។ នាំ​ខ្ទឹម​ក្រ​ហម​ឡើង​ទី​ផ្សារ​អេឡិច​ត្រូ​និក លក់​អន​ឡាញ​និង​លក់​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន ដើម្បី​កៀក​ជិត​អតិ​ថិ​ជន​មាន​សក្តានុ​ភាព។ ជា​មធ្យម​សហ​ករណ៍​ខ្ទឹម​ក្រ​ហម​វិញ​ចូវ បាន​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន និង​អា​ជីវ​កម្ម​នាំ​ចេញ​ទី​ផ្សារ​ប្រើ​ប្រាស់​ជាង ៩០ តោន​ក្នុង​មួយ​ឆ្នាំ។ បង​ថាច់​យីន ឱ្យ​ដឹង៖ “ បច្ចុប្បន្ន ខ្ទឹម​ក្រ​ហម​វិញ​ចូវ បាន​ផ្តល់​លេខ​កូដ​ស្វែង​រក​ប្រ​ភព​សហ​ករណ៍ ក៏​បាន​វិនិ​យោគ​ឃ្លាំង​ត្រ​ជាក់​ស្ដុក​ទុក​ដើម្បី​រក្សា​លំ​នឹង​តម្លៃ​ទី​ផ្សារ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​កំ​ពុង​បង្ហើយ​សំ​ណុំ​បែប​បទ​ចង​សម្ព័ន្ធ​ជា​មួយ​ដៃ​គូរ​ចនា វេច​ខ្ចប់ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រ​ទេស​ផ្សេងៗ។ ព្រម​ជា​មួយ​នោះ ខ្ញុំ​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ផលិត​ខ្ទឹម​បំ​ពង ណែ​នាំ​បច្ចេក​ទេស​ធ្វើ​ខ្ទឹម​ប្រៃ ដើម្បី​ពិពិធ​កម្ម​ផលិត​ផល​ខ្ទឹម​ក្រ​ហម​លើ​ទី​ផ្សារ; ចលនា​សមា​ជិក​ដាំ​ខ្ទឹម​តាម​បែប​សរី​រាង្គ​ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​ជាង​និង​មាន​ច្រក​នាំ​ចេញ​លំ​នឹង”៕  

លី​ធាន-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ