មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/04/2025 - 17:46

ប្រ​ជា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី 

បន្ទាប់​ពី​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី មុខ​មាត់​ជន​បទ​របស់​ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន។ បណ្ដា​ទម្រង់​ផលិត​កម្ម​មាន​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ និង​វារី​វប្ប​កម្ម​ត្រូវ​បាន​លេច​ជា​រូប​រាង​និង​អភិវឌ្ឍន៍។

ប្ដី​ប្រ​ពន្ធ​លោក​គឹម​ថា សាង​សង់​បាន​ផ្ទះ​យ៉ាង​សម​រម្យ។

 

លោក​ថាច់​ង៉ុក​ថាច់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហាម​យ៉ាង ឱ្យ​ដឹង៖ “ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ ទន្ទឹម​នឹង​ការ​ចូល​រួម​យ៉ាង​សកម្ម​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ គឺ​ត្រូវ​និយាយ​ពី​តួនា​ទី​របស់​ប្រ​ជា​ជន ដោយ​មាន​ការ​ឯក​ភាព​ខ្ពស់ គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង ហើយ​ចូល​រួម​ជា​កម្លាំង​ពល​កម្ម ធន​ធាន​របស់​កសិ​ករ​លើ​វិស័យ​ជា​ច្រើន​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់ ដើម្បី​ឃុំ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​លើ​ភូមិ​សាស្រ្ត​ប្រ​កប​ដោយ​ជោគ​ជ័យ។ លទ្ធ​ផល កៀរ​គរ​ប្រ​ភព​ធន​ធាន​កសាង​ឃុំ​ជន​បទ​ថ្មី ចាប់​តាំង​ពី​កសាង​រហូត​មក​ដល់​បច្ចុប្បន្ន សរុប​ថវិកា​អនុវត្ត​ជាង ២១៦ ពាន់​លាន​ដុង ក្នុង​នោះ ទុន​របស់​រដ្ឋ​ជាង ១៩៧ ពាន់​លាន​ដុង ប្រ​ជា​ជន​រួម​វិភាគ​ទាន ១៨,៦៧ ពាន់​លាន​ដុង ដើម្បី​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម។ ឃុំ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ចំ​ពោះ​កសិ​កម្ម​មាន​ការ​អភិវឌ្ឍ​តាម​ទិស​ដៅ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​ទំ​និញ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព កៀរ​គរ​ប្រ​ជា​ជន​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ដំ​ណាំ​រួម​ផ្សំ ដាំ​អំ​ពៅ ចិញ្ចឹម​ជ្រូក ចិញ្ចឹម​គោ​និង​ចិញ្ចឹម​ត្រី”។

  ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គ្រួ​សារ​លោក​គឹម​ថា នៅ​ភូមិ​ដី​ក្រ​ហម។

លោក​គឹម​ថា នៅ​ភូមិ​ដី​ក្រ​ហម ឱ្យ​ដឹង៖ “ខ្ញុំ​បង្វែរ​ដី​ស្រែ​ធ្វើ​ស្រូវ​មិន​សូវ​បាន​ផល​ចំ​នួន ១៨ កុង ងាក​មក​ដាំ​អំ​ពៅ។ ក្រៅ​ពី​នេះ គ្រួ​សារ​ខ្ញុំ​បាន​អង្គ​ការ​មហា​ជន​ឃុំ សហ​ការ​ជា​មួយ​ធនា​គារ​គោល​នយោ​បាយ​សង្គម សា​ខា​ស្រុក​ថ្កូវ ឱ្យ​បុល​ទុន​អនុ​គ្រោះ ១៥ លាន​ដុង​សម្រាប់​ទិញ​ជី។ ប្រ​មូល​ផល​អំ​ពៅ​រដូវ​កន្លង​ហើយ ក្នុង​មួយ​កុង​បាន ១៥ តោន ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ចំ​ណេញ​ជិត ១០០ លាន​ដុង។ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​ចិញ្ចឹម​ជ្រូក ៣០ ក្បាល (ជ្រូក​មេ ១៥ ក្បាល ជ្រូក​សាច់ ១៥ ក្បាល) លក់​កន្លង​ហើយ​រក​បាន​ប្រាក់​ចំ​ណេញ ៧០ លាន​ដុង គ្រួ​សារ​ខ្ញុំ​រំភើប​ណាស់”។

បច្ចុប្បន្ន ឃុំ​ហាម​តឹង សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ តាម​ការ​វាយ​តម្លៃ​របស់​លោក ថាច់​ង៉ុក​ថាច់ ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ភាព​លំ​នឹង។ មុខ​មាត់​ជន​បទ​បាន​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​ត្រូវ​បាន​វិនិ​យោគ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ ហើយ​លក្ខណ​សម្បត្តិ​អំ​ពី​សុខា​ភិបាល អប់រំ វប្ប​ធម៌ និង​ជីវ​ភាព​សម្ភារៈ​ស្មារតី​របស់​ប្រ​ជា​ជន​ជា​ជំ​ហានៗ​ត្រូវ​បាន​កើន​ឡើង។ ឆ្នាំ ២០២៤ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​សម្រេច ៧៣,១៨ លាន​ដុង​/ឆ្នាំ៕

            សើុង​ម៉ា​ល័យ-ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ