ទ្រីតូង ជាស្រុកតំបន់ភ្នំ ជនជាតិ ព្រំដែន និងជាស្រុកក្ររបស់ខេត្តអាងយ៉ាង។ ដោយមានជនរួមជាតិភាគតិចរស់នៅជាង ៣៣,៣១%។ ហេតុនេះ រយៈពេលកន្លង ស្រុកក៏បានប្រមូលផ្តុំប្រភពកម្លាំងជាច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។

ហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ជនរួមជាតិភាគតិចនៅស្រុកទ្រីតូង ត្រូវបាន
វិនិយោគកសាងសព្វគ្រប់។
លោកស្រី ផាមធីកេវវ៉ាញ់ ប្រធានការិយាល័យជនជាតិនិងសាសនា ស្រុកទ្រីតូង ឱ្យដឹង៖ ស្រុកទ្រីតូងមានឃុំចំនួន ៨ ទីប្រជុំជន ១ និងអនុសង្កាត់ ១ ចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ក្នុងនោះ មានឃុំតំបន់ III ចំនួន ៥ ឃុំតំបន់ I ចំនួន៣ មានភូមិនិងអនុសង្កាត់លំបាកខ្លាំងចំនួន ១៩ ។ នេះជាមូលដ្ឋានដ៏សំខាន់ ដើម្បីស្រុកផ្សព្វផ្សាយរៀបចំអនុវត្តប្រព័ន្ធកម្មវិធី គោលនយោបាយនិងគម្រោងជាច្រើនសម្រាប់តំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រស្រុក។
តាមរយៈនោះ ស្រុកបានវិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធមានវគ្គស្នើ អាទិភាព កសាងគម្រោងវិនិយោគចាំបាច់ សំខាន់គឺនៅតំបន់ជនរួមជាតិភាគតិច។ ដំណាក់កាល ២០១៩- ២០២៤ ស្រុកបានវិនិយោគកសាង ជួសជុល និងថែរក្សាជាង ២៥០ សំណង់ ជាមួយប្រភពទុនសរុបជាង ៤៦០ ពាន់លានដុង។ “មកទល់នឹងបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធចាំបាច់លើភូមិសាស្ត្រឃុំ និងនៅតាមភូមិ អនុសង្កាត់លំបាកខ្លាំងតំបន់ជនរួមជាតិភាគតិច ត្រូវបានវិនិយោគ កសាងជាសារវន្ត ឆ្លើយតបបានតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលរបស់ប្រជាជន។ លើភូមិសាស្ត្រស្រុក មានឃុំ ទីប្រជុំជន ១៥/១៥ មានផ្លូវគមនាគមន៍រថយន្តអាចបើកដល់មជ្ឈមណ្ឌលឃុំ ទីប្រជុំជន មានដំណាក់សុខាភិបាលឃុំ ឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺនៅមូលដ្ឋាន ១០០%; ឃុំទីប្រជុំជនមានបណ្តាញអគ្គិសនីជាតិ ១០០%; គ្រួសារជនរួមជាតិភាគតិចមានទឹកស្អាតប្រើប្រាស់ជិត ៩០% ។ល។ លទ្ធផលទាំងនេះ រួមចំណែកដ៏ធំធេងធ្វើឱ្យមុខមាត់ជនបទ តំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រស្រុកស្រស់បំព្រង” លោកស្រី ផាមធីកេវវ៉ាញ់ បានចែករំលែកដូច្នេះ។
ក្រៅពីនោះ គ្រួសារជនជាតិភាគតិច បំផុតគឺគ្រួសារក្រីក្រ ត្រូវបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈបង្ខិតជិតប្រភពទុនឧបត្ថម្ភអភិវឌ្ឍការផលិត ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត និងពង្រីកទូលំទូលាយទម្រង់កាត់បន្ថយភាពក្រីក្រ។ រយៈពេល ៥ ឆ្នាំកន្លង លើភូមិសាស្ត្រស្រុក បានផ្សព្វផ្សាយអនុវត្តនូវគម្រោងនិងទម្រង់ចំនួន ៩៩ ឧបត្ថម្ភការផលិតពិពិធកម្មមុខរបររកស៊ី ចិញ្ចឹមជីវិត មានប្រជាជនចូលរួមជិត ១.៥៦០ គ្រួសារ (ក្នុងនោះ មានគ្រួសារជនជាតិភាគតិច ៤៨០ គ្រួសារ) ជាមួយនឹងប្រភពទុនឧបត្ថម្ភជាង ២៣,៦ ពាន់លានដុង។ល។ ចាប់តាំងពីឆ្នាំ ២០១៩ មកទល់នឹងបច្ចុប្បន្ន លើភូមិសាស្ត្រស្រុកមានគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយបុលប្រភពទុនអាទិភាព ដើម្បីផលិតនិងធ្វើអាជីវកម្មប្រមាណជាង ១៨.៩១៥ គ្រួសារ។ តាមរយៈនោះ រួមចំណែកជួយគ្រួសារក្រីក្រចាកផុតពីភាពក្រីក្រជាង ២.៦៦៥ គ្រួសារ ដោះស្រាយការងារធ្វើជូនពលករនៅភូមិភាគបានជាង ១.៦៤០ នាក់។
តាមប្រសាសន៍លោក ត្រឹងមិញយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង ផ្អែកលើមូលដ្ឋានកម្មវិធីគោលនយោបាយជាច្រើន។ល។ សម្រាប់តំបន់ជនរួមជាតិភាគតិច ដែលបានផ្សព្វផ្សាយអនុវត្តយ៉ាងត្រឹមត្រូវ ផ្ដល់ប្រភពកម្លាំងដ៏ធំធេង ជួយជំរុញឱ្យទ្រីតូងអនុវត្តសម្រេចទិសដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ស្រុក។ ពិសេស អត្រាគ្រួសារជនជាតិភាគតិចក្រីក្រជារៀងរាល់ឆ្នាំរបស់ស្រុកកាត់បន្ថយពី ៣-៤% ។ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិភាគតិច ត្រូវបានបង្កើនកម្រិតដោយឥតឈប់ឈរ; សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅតំបន់ជនរួមជាតិមានភាពលំនឹង។ល។ នេះគឺជាមូលដ្ឋានដ៏រឹងមាំ ដើម្បីលើកស្ទួយជីវភាពជនរួមជាតិភាគតិចកាន់តែរីកចម្រើនជាងទៀត៕
ថាញឡុង-មុនី