មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/03/2025 - 15:05

បាក​លីវ ម្ចាស់​ការ​ទប់​ស្កាត់​នឹង​គ្រោះ​រាំង​ស្ងួត ជ្រាប​ទឹក​ប្រៃ 

បាក​លីវ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត ក្រុង​ដែល​រង​ឥទ្ធិ​ពល​នៃ​គ្រោះ​រាំង​ស្ងួត ជ្រាប​ជាតិ​ប្រៃ ម្ល៉ោះ​ហើយ​ភូមិ​ភាគ​កំ​ពុង​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​ទប់​ស្កាត់ ដើម្បី​ការ​ពារ​ផលិត​កម្ម​និង​ជីវ​ភាព​របស់​ប្រ​ជា​ជន។

ដំ​ណើរ​ការ​ប្រ​ព័ន្ធ​សំ​ណង់​ធា​រា​សាស្រ្ត​ដើម្បី​ធា​នា​ប្រ​ភព​ទឹក​សាប​
បម្រើ​ផលិត​កម្ម​ដល់​ប្រ​ជា​ជន។

តាម​ប្រ​សាសន៍​លោក ហ្វិញ​មិញ​ញ៉ឹង នា​យក​ស្ថា​នីយ​ឧតុ​និយម​បាក​លីវ ជ្រាប​ទឹក​ប្រៃ​នៅ​ខេត្ត​បាក​លីវ​ កំ​ពុង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​មធ្យម​ភាគ​ច្រើន​ឆ្នាំ​មក​ទាប​ជាង​ឬប្រ​ហែល​នឹង​ឆ្នាំ​២០២៣​-២០២៤ ។ កម្រិត​ខ្ពស់​បំ​ផុត​នៅ​តាម​ស្ថា​នីយ​វាស់​ស្ទង់ ក្នុង​ខេត្ត​ប្រ​ទះ​ឃើញ​ក្នុង​អំ​ឡុង​ខែ​មេ​សា ឆ្លង​ទៅ​ដើម​ខែ​ឧសភា កម្រិត​ជាតិ​ប្រៃ​មាន​និន្នា​ការ​ថយ​ចុះ​បន្តិច​ម្តងៗ​ដោយ​សារ​ភ្លៀង​ចាប់​ផ្តើម​បង្អុរ​ចុះ។ នៅ​ស្ថា​នីយ​ឧតុ​និយម​ហ្គាញ់​ហាវ កម្រិត​ជាតិ​ប្រៃ​ខ្ពស់​បំ​ផុត​ប្រ​មាណ​ពី ២៩.០ - ៣១.០‰; នៅ​ស្ថា​នីយ​ឧតុ​និយម​ភឿក​ឡុង កម្រិត​ជាតិ​ប្រៃ​ខ្ពស់​បំ​ផុត​ប្រ​មាណ ពី ៣០.០ - ៣២.០‰។ លោក ហ្វិញ​មិញ​ញ៉ឹង បាន​ផ្តល់​អនុ​សាសន៍​ដល់​ភូមិ​ភាគ​នានា គប្បី​ម្ចាស់​ការ​ដើម្បី​បង្ការ​ជ្រាប​ជាតិ​ប្រៃ​តំ​បន់​ច្រក​ទន្លេ តំ​បន់កំ​ណត់​ខណ្ឌ​ព្រំ​ប្រ​ទល់​ទឹក​ប្រៃ​-សាប; បង្ការ​ខ្វះ​ទឹក​សាប​ដោយ​អន្លើ​សម្រាប់​បង្ក​បង្កើន​ផល​និង​ប្រើ​ប្រាស់; បាក់​ស្រុត​ដី ដោយ​សារ​កម្រិត​ទឹក​ព្រែក ប្រ​ឡាយ​ស្រក​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​រដូវ​ប្រាំង។

   ផ្តល់​អនុ​សាសន៍​ដល់​កសិ​ករ​ឧស្សាហ៍​បូម​ទឹក​សាប​ចូល​ស្រែ​
សម្រាប់​រដូវ​ស្រូវ​លើ​ដី​ចិញ្ចឹម​បង្គា។

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​បាក​លីវ ប្រ​សិន​បើ​ឆាប់​កើត​មាន​ជ្រាប​ទឹក​ប្រៃ​ជាង​ការ​ព្យា​ករណ៍ នោះ​គឺ​របរ​វា​រី​វប្ប​កម្ម​ក្នុង​អនុ​តំ​បន់​បង្វែរ​ការ​ផលិត​នឹង​ជួប​លំ​បាក​ខ្លាំង​អំ​ពី​ប្រ​ភព​ទឹក​សាប​នឹង​បង្គ្រប់​ក្នុង​ខែ​មី​នា ឆ្នាំ​២០២៥។ នៅ​តំ​បន់​ខាង​ត្បូង​ផ្លូវ​ជាតិ ១A នៅ​ទទួល​រង​ឥទ្ធិ​ពល​ពី​ទឹក​ជំ​នន់​ច្រើន​លើក​ច្រើន​សា​ទៀត​ដែល​កើត​មាន​ក្នុង​ខែ​កុម្ភៈ​និង​ខែ​មី​នា ឆ្នាំ​២០២៥។ កម្រិត​នៃ​ទឹក​ជំ​នន់​នេះ​តាម​ការ​ព្យា​ករណ៍​លើ​សហួស​កម្រិត III (កម្រិត III: + ២,២០​ម៉ែត្រ នៅ​ស្ថា​នីយ​ឧតុ​និយ មហ្គាញ់​ហាវ) មាន​ហា​និ​ភ័យ​លិច​ស្រះ​នា​នា។ ពិ​សេស រយៈ​ពេល​នោះ​អាច​នឹង​បង្ក​ផល​លំ​បាក​ដល់​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​នឹង​ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​ខែ​មី​នា តាម​ការ​ព្យា​ករណ៍​នឹង​មាន​ហា​និភ័យ​លិច ខូច​ខាត​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ប្រ​មាណ ២.០០០ ហិក​តា។

លោក ង៉ោ​ង្វៀង​ផុង នា​យក​រង​មន្ទីរ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ ឱ្យ​ដឹង៖ ផ្នែក​កសិ​កម្ម បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន ក្នុង​នោះ អា​ទិភាព​ផ្តុំ​កម្លាំង​វិនិ​យោគ​កសាង​សំ​ណង់​លូ សម្រួល​ផ្លូវ​ទឹក កសាង​ទំ​នប់​ព័ទ្ធ​បិទ​ជិត​គួប​ផ្សំ​នឹង​ស្ថា​នីយ​បូម បង្កើន​កម្រិត​បើក​ចំ​ហ​តាម​លូ​ ជាក់​ស្តែង​មាន​ទំ​ហំ​បើក​បិទ​តូចៗ។ ព្រម​ជា​មួយ​នោះ កសាង​និង​អនុវត្ត​កាល​បរិច្ឆេទ​បត់​បែន​សម្រួល​ទឹក ដំ​ណើរ​ការ​ប្រ​ព័ន្ធ​តាម​សំ​ណង់​ធា​រា​សាស្រ្ត គួប​ផ្សំ​នឹង​កាល​បរិច្ឆេទ​រដូវ​កាល​ដាំ​ដុះ ចំ​ណុះ​២​តំ​បន់​ខាង​ជើង​និង​ខាង​ត្បូង​ផ្លូវ​ជាតិ ១A ក្នុង​ខេត្ត។ ទន្ទឹម​នឹង​នោះ ជំ​រុញ​ផ្សព្វ​ផ្សាយ​ដល់​កសិ​ករ​ឱ្យ​ដឹង​ពី​ស្ថាន​ភាព​ខ្វះ​ទឹក​សាប កម្រិត​ទឹក​ប្រៃ​ជ្រាប​ដើម្បី​ម្ចាស់​ការ​ចុះ​ពូជ​រដូវ​ស្រូវ​សម្រក ២០២៤​-២០២៥ និង​អនុ​វត្ត​វិធាន​ការ​ប្រិត​សំ​ចៃ​ទឹក​ក្នុង​ការ​បង្ក​បង្កើន​ផល និង​ប្រ​ជុំ​ជីវ​ភាព។ ដំ​ណើរ​ការ​បិទ​ប្រ​ព័ន្ធ​លូ​ទឹក​តាម​វាល​ស្រែ ដើម្បី​ទប់​ស្កាត់​និង​រក្សា​ទឹក​សាប; តាម​ដាន​ការ​ប្រែ​ប្រួល​ទឹក​ប្រៃ​តាម​វាល​ស្រែ​និង​ប្រ​ឡាយ​ទឹក ដើម្បី​អនុ​វត្ត​នូវ​វិធាន​ការ​ផ្លាស់​ទឹក​ដើម្បី​កាត់​បន្ថយ​ទឹក​ប្រៃ ជាតិ​ជូ​រក្នុង​ស្រែ។ បាច​ជី​ឱ្យ​សម​ស្រប​នឹង​ស្រូវ​ទៅ​តាម​រដូវ​កាល​លូត​លាស់ និង​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ជីវ​សាស្រ្ត​ជួយ​ដំ​ណាំ​ស្រូវ​ធន់បាន​នឹង​លក្ខណៈ​ក្តៅ​ខ្លាំង៕

   យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ