ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/03/2025 - 14:50

កា​ម៉ាវ៖ ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ខេត្ត​និ​យាយ​រួម និង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក ត្រូវ​បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​នៅ​កា​ម៉ាវ បាន​ចាក​ផុត​ភាព​ក្រី​ក្រ ដោយ​សារ​ត្រី​ងៀត​កន្ធរ។

តាម​នោះ កម្ម​វិធី​ដំ​ណោះ​ស្រាយ​ការ​ងារ​ធ្វើ​ធា​នា​សុខុ​មាល​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត បាន​នាំ​មក​នូវ​លទ្ធ​ផល​ជា​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ ចំ​នួន​ពល​ករ​ត្រូវ​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​សម្រេច​ជាង ៤៥ ពាន់​នាក់; ក្នុង​នោះ​អត្រា​ពល​ករ ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​សម្រេច​ជាង ៥៥%។ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ប៉ុន្មាន​កន្លង ខេត្ត​កា​ម៉ាវ បាន​ប្រ​មូល​ផ្តុំ​និង​ផ្ដោត​លើ​ធន​ធាន​វិនិ​យោគ (ដំ​ណាក់​កាល​២០១៩​- ២០២៤ ទុន​ដែល​ត្រូវ​បែង​ចែក​សម្រាប់​កម្ម​វិធី​គឺ​ជាង ២៤៥,៦ ពាន់​លាន​ដុង) លើ​ការ​កសាង​និង​សុក្រឹត​ភាព​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ គម​នា​គមន៍​សម្រាប់​បម្រើ​ដល់​ការ​ផលិត និង​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ ពិ​សេស​គឺ​ភូមិ​សាស្រ្ត​ដែល​មាន​លក្ខណ​សេដ្ឋ​កិច្ច -  សង្គម​លំ​បាក​ខ្លាំង។ ឆ្លង​តាម​រយៈ​ការ​អនុវត្ត​ល្អ​បង្គួរ​ខ្លឹម​សារ​គោល​នយោ​បាយ តាម​រយៈ​គម្រោង​សមាស​ភាព​នា​នា​នៃ​កម្ម​វិធី បាន​ឧបត្ថម្ភ​ជាក់​ស្តែង​ដល់​មុខ​សញ្ញា​ត្រូវ​បាន​ទទួល​ផល ជា​ពិ​សេស​គឺ​ ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត ជា​ជំ​ហាន​សម្រេច​បាន​ទិស​ដៅ​ផែន​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដែល​បាន​ដាក់​ចេញ។

យោង​តាម​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​គ្រួ​សារ​ក្រី​ក្រ និង​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​នៅ​ខេត្ត​កា​ម៉ាវ ឆ្នាំ​២០២៤ ទូ​ទាំង​ខេត្ត មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ២.៨៩០ ស្រូប​អត្រា ០.៩៤% (បន្ថយ ២.០១០ គ្រួ​សារ​អត្រា​ថយ​ចុះ ០.៦៦%)។ ក្នុង​នោះ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន ៤៦៣ គ្រួ​សារ ស្រូប​អត្រា ៤.០៣% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប (បន្ថយ ២៥០ គ្រួ​សារ អត្រា​ថយ​ចុះ ២.០៦%)៕

   ហា​ទ្រេវ - ប្រែ​សម្រួល៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ