កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ បានធ្វើឱ្យផ្លាស់ប្តូរជីវភាពរបស់ជនរួមជាតិភាគតិចនៅខេត្តបាកលីវ។
ផ្តើមពីប្រភពទុនឧបត្ថម្ភរបស់កម្មវិធី បានរួមចំណែកអភិរក្ស និងពង្រីកវប្បធម៌
របស់ជនរួមជាតិខ្មែរនៅខេត្តបាកលីវ។
ក្នុងដំណាក់កាល ២០២១ - ២០២៤ ខេត្តបាកលីវ បានបែងចែកប្រភពទុនជាង ១១៨ ពាន់លានដុង ដើម្បីអនុវត្តគម្រោងរបស់កម្មវិធីនៅតាមឃុំចំនួន ១៤ លើវិស័យផ្សេងៗ ដូចជា៖ កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភផលិតកម្ម លើកកម្ពស់គុណភាពអប់រំនិងសុខាភិបាល។ ឆ្លងតាមរយៈនោះ ខេត្តបានសាងសង់ផ្ទះ ៤៦៨ ខ្នង ជូនគ្រួសារជនជាតិភាគតិច ជួយប្រជាជនលំនឹងជីវភាព។ ទន្ទឹមនឹងនោះ ខេត្តក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពឧបត្ថម្ភផ្លាស់ប្តូរមុខរបរ ផ្គត់ផ្គង់ទឹកស្អាត កសាងសាលារៀននិងដំណាក់សុខាភិបាលជាដើម។ ម៉្យាងទៀត កម្មវិធីនៅទាំងផ្តោតសំខាន់ដល់ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ លើកកម្ពស់ស្មារតីយល់ដឹងច្បាប់។ ជាក់ស្តែងឆ្នាំ ២០២៤ ខេត្តបាកលីវ បានឧបត្ថម្ភទឹកប្រាក់ ៥២០ លានដុងដល់គ្រូបង្រៀនអក្សរខ្មែរនៅតាមវត្តខ្មែរនានា ក្នុងរដូវវិស្សមកាល និងឧបត្ថម្ភទឹកប្រាក់ ១៤០ លានដុងដល់ទូក-ងចំនួន ៧ ដែលចូលរួមពានរង្វាន់ប្រណាំងទូក-ង អាស្រ័យខេត្តសុកត្រាំង រៀបចំឡើង។ តាមប្រសាសន៍លោក លឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិនិងសាសនាខេត្តបាកលីវ កម្មវិធីបានបង្កកម្លាំងចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិច ជួយដល់គ្រួសារជនរួមជាតិភាគតិចមានលក្ខណៈសម្បត្តិអភិវឌ្ឍន៍សេដ្ឋកិច្ច មានប្រាក់ចំណូលលំនឹងជីវភាព។ កម្មវិធីនេះ នៅទាំងដោះស្រាយការងារធ្វើ ធានាសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តទៀតផង។ នៅចុងឆ្នាំ ២០២៤ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅត្រឹមតែ ១,៤% និងអត្រាគ្រួសារប្រកៀកបន្ទាត់ក្រក្នុងជនជាតិភាគតិចនៅត្រឹមតែ២,៥%។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ឱ្យដឹង៖ “ដំណាក់កាលបន្ទាប់ ខេត្តនឹងពន្លឿនល្បឿននិងពង្រីកប្រសិទ្ធភាពអនុវត្តនូវខ្លឹមសារគម្រោងសមាសភាពនៃកម្មវិធី។ បន្តអភិរក្សនិងពង្រីកតម្លៃវប្បធម៌រូបីនិងអរូបីរបស់ជនជាតិភាគតិច និងផ្គួបបញ្ចូលមានប្រសិទ្ធភាពនូវប្រភពទុនកម្មវិធីរបស់មជ្ឈិមជាមួយនឹងប្រភពទុនភូមិភាគ និងប្រភពទុនកៀរគរស្របច្បាប់ផ្សេងៗទៀត ដើម្បីបន្តវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសំខាន់ៗនៅតំបន់ជនរួមជាតិភាគតិច ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតកម្ម ដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន៕
យ្វីអាញ-វិមាន