03/02/2025 - 15:53

ភាព​អ៊ូ​អរ​ ចម្រុះ​ពណ៌​នៃ​ "ផ្សារ​ណាត់​តំ​បន់​ភ្នំ​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ ២០២៥"នៅ​រដ្ឋ​ធានី​ហា​ណូយ​ 

មាន​សកម្ម​ភាព​ដ៏​ទាក់​ទាញ​ជា​ច្រើន​និង​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​នៅ​ផ្សារ​ណាត់​តំ​បន់​ភ្នំ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ដើម្បី​ទទួល​ស្វា​គមន៍​ភ្ញៀវ​ទេស​ចរ​អញ្ជើញ​ម​កទស្សនា​កម្សាន្ត​នា​ឱកាស​បុណ្យ​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​ ២០២៥ នៅ​ភូមិ​វប្បធម៌​-ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម (នៅ​ដុង​ម៉ូ សើុង​តី ហា​ណូយ)។​

ជន​រួម​ជាតិ​ភាគ​តិច រីក​រាយ​ចូល​រួម​ផ្សារ​ណាត់​តំ​បន់​ភ្នំ​នៅ​ភាគ​ខាង​ជើង។​

ល្វែង​លក់​ផលិត​ផល​ក្នុង​តំ​បន់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ។​

ឈុត​របាំ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ថៃ​នៅ​ខេត្ត​ថាញ​ហ្វា។​

​ ល្បែង​ប្រ​ជា​ប្រិយ​ទាក់​ទាញ​យុវ​ជន​តំ​បន់​ភ្នំ​ លេង​កម្សាន្ត​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។

ផ្សារ​ណាត់​តំ​បន់​ភ្នំ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឧទ្ទេស​នាម​បរិយា​កាស​ផ្សារ​ណាត់​ពោរ​ពេញ​ដោយ​ភាព​ចម្រុះ​ពណ៌​នៃ​វប្បធម៌​បណ្តា​ជន​ជាតិ​នៅ​តំ​បន់​ភ្នំ​ ជា​កន្លែង​ដែល​គ្រប់​គ្នា​ជួប​ជុំ​ សំ​ណេះ​សំ​ណាល រំលឹក​ឡើង​វិញ​មួយ​ឆ្នាំ​កន្លង​ ព្រម​ទាំង​រីក​រាយ​ត្រៀម​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ ២០២៥ នៅ​ “ផ្ទះ​រួម”។​ ក្នុង​នោះ​ ផ្សារ​ណាត់​មាន​តាំង​ទំ​និញ ៥០ ល្វែង​ ឧទ្ទេស​នាម​ពី​ផលិត​ផល​ក្នុង​តំ​បន់​ម្ហូប​អា​ហារ​ប្រ​ពៃ​ណី​របស់​បណ្តា​ជន​ជាតិ​ ព្រម​ទាំង​ផលិត​ផល​ពិសេស​ៗ​ជា​ច្រើន​របស់​ខេត្ត​នា​នា​នៅ​តំ​បន់​ភ្នំ​ភាគ​ខាង​ជើង​ មាន​ដូច​៖ មី​ស៊ួ​ស្រា​ជន​ជាតិ​ អង្ករ​ដំ​ណើប ទឹក​ឃ្មុំ​ព្រៃ​។ល។​ ក៏​ដូច​ជា​ផលិត​ផល​ពិសេស​ៗ​ មួយ​ចំ​នួន​ទៀត​ ដែល​បាន​ដាក់​តាំង​ក្នុង​ល្វែង​នៃ​ខេត្ត​នា​នា​នៅ​តំ​បន់​ភ្នំ​របស់​ក្រុម​ជន​រួម​ជាតិ​ភាគ​ខាង​ជើង​ កំ​ពុងប្រ​ព្រឹត្ត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​នៅ​ភូមិ​វប្បធម៌​-ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម៕​ យោង៖langvanhoavietnam.vn-

                    ប្រែ​សម្រួល​៖ មុនី​

ចែករំលែកអត្ថបទ