03/02/2025 - 15:53

អំណរ​ខួប​អនុស្សាវ​រីយ៍​៩៥​ឆ្នាំ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម (៣/​២/​១៩៣០​ - ៣/២/​២០២៥)!

បក្ស​កុម្មុយ​និស្ដ​វៀត​ណាម – ៩៥​ឆ្នាំ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍ 

ចាប់​តាំង​ពី​បង្កើត​មក​ទល់​បច្ចុប្បន្ន បក្ស​កុម្មុយ​និស្ដ​វៀត​ណាម​បាន​ឆ្លង​កាត់​រយៈ​ពេល​៩៥​ឆ្នាំ​កសាង រីក​ចម្រើន​ជា​មួយ​ប្រ​ទេស​ជាតិ ក៏​ដូច​ជា​រួម​ដំ​ណើរ​និង​អភិវឌ្ឍន៍។

ប្រ​ភព៖ ttps://vhttcs.org.vn.

ក្នុង​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​៣​របស់​បក្ស (ខែ​កញ្ញា​-ឆ្នាំ ១៩៦០) ក្នុង​សេចក្ដី​សម្រេច​ចិត្ត​បាន​យក​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ខួប​អនុស្សាវ​រីយ៍​បង្កើត​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម។ បក្ស​កុម្មុយ​និស្ដ​វៀត​ណាម​បាន​បង្កើត​ឡើង​ជា​របត់​ដ៏​សំ​ខាន់​នៃ​បដិវត្តន៍​វៀត​ណាម។ បាន​លោក​ប្រ​ធាន​រដ្ឋ​ហូជី​មិញ បង្កើត​និង​លត់​ដំ​ដោយ​មាន​គោល​មា​គ៌ា​បដិវត្តន៍​ដ៏​ត្រឹម​ត្រូវ​ទ្យា​សាស្រ្ត​និង​ច្នៃ​ប្រតិដ្ឋ រួម​ជា​មួយ​នឹង​កង​ជួរ​បក្ខ​ជន​ស្មោះ​ត្រង់​អស់​ពី​ចិត្ត​បម្រើ​មាតុ​ភូមិ បម្រើ​ប្រ​ជា​ជន បក្ស​កុម្មុយ​និស្ដ​វៀត​ណាម បាន​ដឹក​នាំ​ប្រ​ជា​ជន​ពី​ជ័យ​ជម្នះ​មួយ​ទៅ​ជ័យ​ជម្នះ​មួយ។ នោះ​គឺ៖ ជ័យ​ជម្នះ​នៃ​បដិវត្តន៍​ខែ​សី​ហា ឆ្នាំ ១៩៤៥ បង្កើត​ប្រ​ទេស​សា​ធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម; ជ័យ​ជម្នះ​នៃ​ការ​តស៊ូ​ដ៏​អង់​អាច​ដើម្បី​រំ​ដោះ​ប្រ​ជា​ជាតិ ការ​ពារ​មាតុ​ភូមិ; ជ័យ​ជម្នះ​នៃ​បុព្វ​ហេតុ ផ្លាស់​ថ្មី​និង​ជា​ជំ​ហានៗ​នាំ​ប្រ​ទេស​ជាតិ​ឈាន​ឡើង លទ្ធិ​សង្គម​និយម។

នៅ​វៀត​ណាម​គ្មាន​កម្លាំង​នយោ​បាយ​ណា ក្រៅ​ពី​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម ដែល​មាន​ភាព​អង់​អាច ប្រាជ្ញា​វាង​វៃ បទ​ពិ​សោធន៍ កិត្យា​នុភាព​និង​សមត្ថ​ភាព​ដឹក​នាំ​ប្រ​ទេស​ជាតិ​ឆ្លង​កាត់​ការ​លំ​បាក ឧបសគ្គ​យ៉ាង​តឹង​តែង​ដើម្បី​នាំ​ប្រ​ជា​ជាតិ​ឈាន​ទៅ​រក​ភាព​រុង​រឿង​នោះ​ឡើយ។ ហើយ​នៅ​ក្នុង​ដំ​ណើរ​ការ​នោះ​ដែរ បក្ស​យើង​បាន​សន្សំ​និង​ដក​ស្រង់​មេ​រៀន​ដ៏​មាន​តម្លៃ​ជា​ច្រើន ហើយ​លត់​ដំ​ក្លាយ​ជា​ប្រ​វេណី​យ៉ាង​ត្រ​ចះ​ត្រ​ចង់ ដែល​សព្វ​ថ្ងៃ​យើង​គ្រប់​គ្នា​មាន​ភារ​កិច្ច​បញ្ចេញ​កម្លាំង​ថែ​រក្សា​និង​ពង្រីក​នូវ​មេ​រៀន​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ទាំង​នេះ។ នោះ​គឺ​ប្រ​វេណី​ស្មោះ​ត្រង់​គ្មាន​ដែន​កំ​ណត់ ចំ​ពោះ​ផល​ប្រ​យោជន៍​របស់​ជន​ជាតិ​និង​វណ្ណៈ មិន​ងាក​រេ​ទិស​ដៅ ឧត្តម​គតិ​ឯក​រាជ្យ​ជាតិ ផ្សារ​ភ្ជាប់​នឹង​លទ្ធិ​សង្គម​និយម​យោង​លើ​មូល​ដ្ឋាន​លទ្ធិ​ម៉ាក្ស- លេ​នីន និង​ឧត្តម​គតិ​ហូ​ជី​មិញ។ មាន​តែ​ដើរ​តាម​មាគ៌ា​បដិវត្តន៍​ដែល​បក្ស​យើង​និង​អ៊ំ​ហូ​បាន​ជ្រើស​រើស ទើប​បដិវត្តន៍​វៀត​ណាម​អាច​ទទួល​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង ប្រ​ទេស​ជាតិ​យើង​បាន​ឯក​រាជ្យ​យ៉ាង​ពិត​ប្រា​កដ; ប្រ​ជា​ជាតិ​បាន​សេរី​ភាព​យ៉ាង​ពិត​ប្រា​កដ; ប្រ​ជា​ជន​យើង​ទើប​មាន​ជីវ​ភាព​សម្បូរ​សប្បាយ សុភ​មង្គល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នោះ​គឺ​ប្រ​វេណី​រក្សា​ខ្ជាប់​ឯក​រាជ្យ ម្ចាស់​ការ​អំ​ពី​គោល​មា​គ៌ា; ក្ដាប់​ច្បាស់​អនុវត្ត​និង​អភិវឌ្ឍន៍​ច្នៃ​ប្រ​តិដ្ឋ​លទ្ធិ​ម៉ាក្ស-លេ​នីន សិក្សា​បទ​ពិសោធន៍​របស់​អន្តរ​ជាតិ ដើម្បី​ដាក់​ចេញ​គោល​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​និង​រៀប​ចំ​អនុវត្ត​រាល់​ភារ​កិច្ច​បដិវត្តន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ក្នុង​ដំ​ណាក់​កាល​នីមួយៗ បក្ស​យើង​តែង​ប្រ​កាន់​ខ្ជាប់​នូវ​ទស្សនៈ​សច្ច​ធម៌​គឺ​ជាក់​ស្ដែង បដិវត្តន៍​គឺ​ការ​ច្នៃ​ប្រ​តិដ្ឋ ផ្ដើម​ចេញ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​របស់​វៀត​ណាម​ដើម្បី​កំ​ណត់​ទិស​ដៅ ភារ​កិច្ច វិ​ធាន​ការ​របស់​បដិវត្តន៍​វៀត​ណាម។ នោះ​គឺ​ប្រ​វេណី​ផ្សារ​ភ្ជាប់​សាច់​ឈាម​រវាង​បក្ស​និង​ប្រ​ជា​ជន ដែល​តែង​ប្រ​កាន់​យក​កិច្ច ការ​បម្រើ​ប្រ​ជា​ជន​ជា​ហេតុ​ផល​សម្រាប់​ការ​រស់​រាន​និង​ទិស​ដៅ​តស៊ូ។ នោះ​គឺ​ប្រ​វេណី​សាមគ្គី ឯក​ភាព មាន​អង្គ​ការ​រៀប​ចំ​និង​វិន័យ​យ៉ាង​ហ្មត់​ចត់ ផ្អែក​លើ​មូល​ដ្ឋាន​គោល​ការណ៍​ប្រជា​ធិប​តេយ្យ ស្វ័យ​ទិះ​ទៀន ទិះ​ទៀន​និង​សេចក្ដី​ស្រ​ឡាញ់​ស្មោះ សើ្ម​ចំ​ពោះ​សម​មិត្ត។ ឆ្លង​កាត់​ការ​ប្រ​ឈម​ដ៏​លំ​បាក​ក្នុង​គុក​របស់​ពួក​ចក្រ​ពត្តិ ចំ​ពោះ​មុខ​ចំ​ពុះ​ទុង កាំ​ភ្លើង​របស់​សត្រូវ ឬ​នៅ​សមរ​ភូមិ​ព្យុះ​គ្រាប់​កាំ​ភ្លើង អ្នក​កុម្មុយ​និស្ដ​វៀត​ណាម បាន​បង្ហាញ​នូវ​គំរូ​ដ៏​ភ្លឺ​ត្រ​ចះ​ពី​ស្មារតី​សាមគ្គី ស្រ​ឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក; ពី​មនោ​សញ្ចេត​នា​សម​មិត្ត មិត្ត​រួម​ក្រុម។ មនោសញ្ចេត​នា​នៃ​កុម្មុយ​និស្ដ​នោះ​ហើយ បាន​ផ្សារ​ភ្ជាប់​អ្នក​បដិវត្តន៍​វៀត​ណាម​ក្លាយ​ជា​ក្រុម​ឈាន​មុខ​រឹង​មាំ ត្រូវ​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត មិត្ត​ភក្ដិ កោត​សរ​សើរ សត្រូវ​ខ្លប​ខ្លាច; បង្កើត​ជា​កម្លាំង​ដើម្បី​បក្ស​យើង​ឆ្លង​កាត់​ឧបសគ្គ ពលី​ជី​វិត រក្សា​ខ្ជាប់​ក្ដី​ជំ​នឿ​និង​ជ្រោង​ទង់​ជ័យ​នៃ​ការ​ដឹក​នាំ។ម៉្យាង​ទៀត នោះ​គឺ​ប្រ​វេណី​សាមគ្គី​អន្តរ​ជាតិ ស្មោះ​ត្រង់ ស្មោះ​ស ផ្អែក​លើ​គោល​ការណ៍​និង​ទិស​ដៅ​ដ៏​ថ្លៃ​ថ្នូរ។ នេះ​ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​បក្សយើង​កកើត​និង​អនុវត្ត​ជោគ​ជ័យ​នូវ​គោល​មា​គ៌ា កិច្ច​ការ​បរ​ទេស​ដ៏​ត្រឹម​ត្រូវ​គ្រប់​ដំ​ណាក់​កាល​ទាំង​អស់ រីក​ចម្រើន​ដល់​ចំ​ណុច​កំ​ពូល​នៃ​ការ​គួប​ផ្សំ កម្លាំង​ប្រ​ជា​ជាតិ​ជា​មួយ​នឹង​កម្លាំង​យុគ​សម័យ ញុាំង​ឱ្យ​បដិវត្តន៍​វៀត​ណាម​រីក​ចម្រើន​ជា​លំ​ដាប់។

អនុស្សាវ​រីយ៍ ៩៥ ឆ្នាំ ទិ​វា​បង្កើត​បក្ស​ចំ​ពេល​ដែល​ប្រ​ទេស​យើង​បាន​ឆ្លង​កាត់ ៤០ ឆ្នាំ​ផ្លាស់​ថ្មី។ នោះ​ជា​ដំ​ណាក់​កាល​ប្រវត្តិ​សាស្រ្ត​ដ៏​សំ​ខាន់​មួយ​ក្នុង​បុព្វ​ហេតុ​ អភិវឌ្ឍន៍​របស់​ប្រ​ទេស​យើង បង្ហាញ​ពី​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​បក្ស រដ្ឋ​និង​ប្រ​ជា​ជន​យើង។ ការ​វិវឌ្ឍ​បំ​ពាក់​នូវ​ទ្រង់​ទ្រាយ​និង​អត្ថ​ន័យ​បដិវត្តន៍ គឺ​ជា​ដំ​ណាក់​កាល​នៃ​ការ​ប្ដូរ​ផ្លាស់​ស៊ី​ជម្រៅ ទូ​លំ​ទូ​លាយ ហ្មត់​ចត់ គឺ​បុព្វ​ហេតុ​ធំ​ធេង​របស់​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន និង​ទូ​ទាំង​កង​ទ័ព។ សង្កេត​ជា​រួម បន្ទាប់​ពី ៤០ ឆ្នាំ​ផ្លាស់​ថ្មី ប្រ​ទេស​ជាតិ​យើង​សម្រេច​បាន​សមិទ្ធ​ផល​យ៉ាង​ធំ​ធេង និង​មាន​អត្ថ​ន័យ​ជា​ប្រ​វត្តិ​សាស្រ្ត។

អនុស្សាវ​រីយ៍ ៩៥ ឆ្នាំ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ដ​វៀត​ណាម ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន និង​ទូ​ទាំង​កង​ទ័ព បង្កើន​ការ​សាមគ្គី ឯក​ភាព ពង្រីក​ស្មារតី បដិវត្តន៍ ប្រ​វេណី​ដ៏​មាន​តម្លៃ​របស់​បក្ស ខិត​ខំ​ត​ស៊ូ​ជម្នះ​រាល់​ការ​លំ​បាក ឧបសគ្គ អនុ​វត្ត​សម្រេច​ជោគ​ជ័យ​នូវ​ទិស​ដៅ ភារ​កិច្ច​នៃ​មហា​សន្និ​បាត លើក​ទី​១៣ របស់​បក្ស ឆ្ពោះ​ទៅ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល​២០២៥- ២០៣០ និង​ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី ១៤ របស់​បក្ស។ ប្ដេជ្ញា​ចិត្ត​កសាង​ប្រ​ទេស​វៀត​ណាម​កាន់​តែ​សម្បូរ​រុង​រឿង ស៊ី​វិល័យ អរិយ​ធម៌ និង​អង់​អាច​ក្លា​ហាន​តាម​ទិស​ដៅ​សង្គម​និយម៕

  កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​(សរុប)- ប្រែ​សម្រួល៖ ថាច់​ធី​ 

ចែករំលែកអត្ថបទ