06/01/2025 - 16:04

ឧបត្ថម្ភ​ជន​រួម​ជាតិ​អភិរក្ស​វប្ប​ធម៌​ 

តាម​ប្រ​សាសន៍​លោក​ គី​ហីវ​ថាញ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ភាគ​តិច។​ ហេតុ​នេះ​ ជីវ​ភាព​វប្បធម៌​ស្មារតី​របស់​ជន​រួម​ជាតិ​មាន​ភាព​រីក​ចម្រើន​ជា​លំ​ដាប់។​

   ​ សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។​
រូបថតសហការីផ្តល់

រយៈ​ពេល​កន្លង​ ខេត្ត​ហូវ​យ៉ាង​ បាន​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ សម្លៀក​បំ​ពាក់​ដល់​វត្ត​ខ្មែរ​ និង​ក្លឹប​សិល្បៈ​ជន​ជាតិ​ខ្មែរ​។​ ក្រៅ​ពី​នោះ​ ភូមិ​ភាគ​នៅ​ទាំង​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​ជូន​ដល់​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទៀត​ផង។​ អា​ស្រ័យ​ការ​ឧបត្ថម្ភ​ទាំង​នេះ​ អង្គ​ភាព​នា​នា​មាន​ភាព​ងាយ​ស្រួល​រៀប​ចំ​បង្រៀន​និង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ សម្ដែង​សិល្បៈ​យូរ​កេរ​ អា​យ៉ៃ​ជា​ដើម។​ ពិ​សេស​  គឺ​ការ​ងារ​អភិរក្ស​វប្បធម៌​នៅ​តាម​សា​លា​រៀន​បាន​សិស្សា​នុ​សិស្ស​ចូល​រួម​ច្រើន​កុះ​ករ​។​ ប្អូន​លី​ច័ន្ទ​ធន​ សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម ឱ្យ​ដឹង៖ “ពី​មុន​នេះ​ ប្អូន​ច្រើន​ទៅ​កាន់​វត្ត​ទស្សនា​ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។​ ចាប់​តាំង​ពី​ចូល​រៀន​សា​លា​អន្តេ​វា​សិក​ ប្អូន​បាន​គ្រូ​បង្ហាត់​បង្រៀន​ភ្លេង​ ម្ល៉ោះ​ហើយ​ នៅ​ពេល​សា​លា​រៀន​រៀប​ចំ​កម្ម​ពិធី​អ្វី​មួយ​ គឺ​ប្អូន​តែង​ចូល​រួម​ប្រ​គំ​ជា​និច្ច។​ ឃើញ​ប្អូន​ចេះ​ភ្លេង​ពិណ​ពាទ្យ​ ពេល​ឱកាស​បុណ្យ​ទាន​ក្នុង​វត្ត​ ប្អូន​បាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​អញ្ជើញ​ចូល​រួម។​ ប្អូន​ពិត​ជា​មាន​អា​រម្មណ៍​រីក​រាយ​និង​មោទនៈ​ភាព​ណាស់​ពេល​បាន​ចូល​រួម​ប្រ​គំ​ដូច្នេះ”។​

យោង​តាម​ប្រ​សាសន៍​លោក​ គី​ហីវ​ថាញ ខេត្ត​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​សកម្ម​ភាព​និង​ពង្រីក​តម្លៃ​វប្ប​ធម៌។​ តួ​យ៉ាង​ការ​អភិរក្ស​ភាសា​ អក្សរ​សាស្រ្ត​ ផ្នែក​អប់រំ​បាន​ម្ចាស់​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សា​លា​រៀន​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​រៀន​ច្រើន។​ ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ភូមិ​ភាគ​ថែ​រក្សា​និង​ពង្រីក​តាម​រយៈ​ការ​រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ភាគ​តិច​ មាន​ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា បុណ្យ​អកអំ​បុក​ និង​បុណ្យ​ង្វៀន​ទីវ​ជា​ដើម។​ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​នា​នា​ក៏​អនុវត្ត​ល្អ​ការ​ងារ​កសាង​ផ្នត់​រស់​នៅ​អារ្យ​ធម៌​ លុប​បំ​បាត់​អបិយ​ជំ​នឿ​និង​ទម្លាប់​ឱន​ថយ​ រួម​ចំ​ណែក​ជំ​រុញ​វប្បធម៌​-សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​រីក​ចម្រើន។​

លោក​សើុង​គិត​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​សា​ភៀង ស្រុក​ឡុង​មី បាន​ឱ្យ​ដឹង​ ការ​ដែល​រដ្ឋ​ឧបត្ថម្ភ​សម្លៀក​បំ​ពាក់​ ឧបករណ៍​ភ្លេង​ ដើម្បី​រក្សា​ទម្រង់​សិល្បៈ​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ជួយ​ឱ្យ​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ មាន​ការ​រីក​ចម្រើន​ រួម​ចំ​ណែក​ពង្រីក​តម្លៃ​វប្បធម៌​ ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ រួម​បញ្ចូល​ក្នុង​អត្ត​សញ្ញាណ​វប្ប​ធម៌​ពិសេស​របស់​ទូទាំង​ប្រ​ទេស៕

​  ហា​ថាញ - ថាច់​ធី

 

ចែករំលែកអត្ថបទ