30/12/2024 - 12:07

ឥណ​ទាន​គោល​នយោ​បាយ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​កា​ម៉ាវ 

ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​កា​ម៉ាវ បាន​និង​កំ​ពុង​ព្រួត​ដៃ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​អនុ​ក្រឹត្យ​លេខ​ ២៨​/​២០២២/​​NÐ-CP របស់​រដ្ឋា​ភិ​បាល ស្ដី​ពី​គោល​នយោ​បាយ​ឥណ​ទាន​អាទិ​ភាព​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ (ហៅ​កាត់​ថា កម្ម​វិធី)

 

បង​ស្រី​ហូ​ញឺ​ហេុីង នៅ​ភូមិ​ដា​បាក A ឃុំ​ខាញ់​ប៊ិញ​តី ស្រុក​ត្រឹង​វ៉ាន់​ថើយ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ ៨៨ លាន​ដុង​សម្រាប់​ដី​សង់​លំ​នៅ​ឋាន​និង​សាង​សង់​លំ​នៅ​ឋាន ហើយ​បង​ស្រី​បុល​បន្ថែម ៤០ លានដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម សាង​សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ​។

លោក​ង្វៀង​ថាញ​ដុង នា​យក​រង​ធនាគារ​គោល​នយោ​បាយ​សង្គម​ខេត្តកា​ម៉ាវ ឱ្យ​ដឹង រៀង​រាល់​ឆ្នាំ ធនា​គារ​គោល​នយោបាយ​សង្គម​ខេត្ត សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​នឹងគណៈ​ជន​ជាតិ​ខេត្ត និង​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ពិនិត្យ​ឡើង​វិញ រៀប​ចំ​ផែនការ​ដើម​ទុន​ឥណ​ទាន​និង​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈតំ​ណាង​ក្រុម​ប្រឹក្សា​ភិ​បាល បែង​ចែក​គ្រប់​សព្វ ទាន់​ពេល ភាគ​កម្រិត​ដើម​ទុន​សម្រាប់​អង្គ​ភាពមូលដ្ឋាន​ដំ​ណើរ​ការ​អនុ​វត្ត​។

ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អង្គ​ការ​នយោបាយ​-​សង្គម​ទទួល​ការ​ប្រ​គល់​សិទ្ធិ ភូមិ អនុសង្កាត់ ក្រុម​ប្រិត​សំចៃ​និង​បុល​ទុន រៀប​ចំ​ការពិនិត្យ​ជម្រើស ធ្វើ​ឯក​សារ​បុល​ទុន រំសាយ​ដើម​ទុន​ចំ​មុខ​សញ្ញា​ទទួល​ផល​តាម​កម្ម​វិធី​នីមួយ​ៗ​; ទន្ទឹម​នឹង​នោះ ធ្វើ​ការ​ត្រួត​ពិនិត្យ​ក្រោយ​ពី​ឱ្យ​បុល ក្រើន​រំលឹក​គ្រួ​សារ​ដែល​បុល​ទុន ប្រើ​ប្រាស់​ឱ្យ​ចំ​គោល​ដៅ​និង​មាន​ប្រ​សិទ្ធ​ភាព​។  មុខ​សញ្ញា​បុលទុន​គឺ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ គ្រួ​សារ​ជន​ជាតិ​កិញ​ក្រី​ក្រ​ដែល​ស្នាក់​នៅ​ស្រប​ច្បាប់​តាម​ឃុំ ភូមិ​លំ​បាក​ខ្លាំង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។

លុះ​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ធនាគារ​គោល​នយោ​បាយ​សង្គម​ខេត្ត​កា​ម៉ាវ បាន​ឱ្យបុល​ទុន​ដោយ​ទឹក​ប្រាក់​សរុប ៧.៣៧៥ លានដុង (​អនុ​វត្ត​សម្រេច​លក្ខឋាន​បាន​ប្រ​គល់) មាន ២១៥ គ្រួ​សារ​នៅ​ជំ​ពាក់​បំ​ណុល ក្នុង​នោះ មាន ១៤២ លើក​បុល​សាង​សង់​លំ​នៅ​ឋាន សរុប​ទឹកប្រាក់ ៤.៧២៥ លាន​ដុង និង​មាន ៧៣ លើក បុល​ផ្លាស់​ប្ដូរ​មុខ​របរ សរុប​ទឹក​ប្រាក់ ២.៦៥០ លាន​ដុង​។

តាម​ប្រ​សាសន៍​លោក​ង្វៀង​ថាញ​ដុង  ក្នុង​ដំណាក់​ការ​អនុ​វត្ត តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ ដឹក​នាំ ចង្អុល​ការ​យ៉ាង​ជិត​ដិត ទាន់​ពេលរបស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ ការ​សហ​ការ​យ៉ាង​ហ្មត់​ចត់ ការ​ទទួល​ខុស​ត្រូវរបស់​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ​មូលដ្ឋាន; អង្គភាព​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​។ បណ្ដា​កម្ម​វិធី គម្រោង វិនិ​យោគ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​ឧបត្ថម្ភជន​ជាតិ​ភាគ​តិច​ធានា​ត្រូវ​ចំ​មុខ​សញ្ញា​។ ម្ចាស់​ការ​អនុ​វត្ត​ល្អ​ដំ​ណាក់​ការ​ត្រួត​ពិនិត្យ​និង​ក្ដាប់​ស្ថានភាព​ជាក់​ស្ដែង គោល​បំ​ណង ជីវ​ភាព​របស់​ប្រ​ជាជន សំ​ដៅ​ឆ្លើយ​តប​តម្រូវ​ការ​បាន​ទាន់​ពេល​។

រយៈ​ពេល​ខាង​មុខ ធនា​គារ​គោល​នយោ​បាយសង្គម​ខេត្ត​កា​ម៉ាវ ផ្ដុំ​កម្លាំង​អាទិ​ភាព​ធន​ធាន​ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​វិនិ​យោគ​ឱ្យបុល នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ តំ​បន់លំ​បាក​ខ្លាំង​។ល។ ទន្ទឹម​នឹង​នោះ វិនិ​យោគ​បើកទូ​លាយ​គម្រោង​ផលិត ធ្វើ​អាជីវ​កម្ម​ទ្រង់​ទ្រាយ​ធំ ផលិត​ផល​បង្កើត​ចេញ​តាម​ចង្វាក់​តម្លៃសម​ស្រប នឹង​លក្ខ​ខ័ណ្ឌ​ធម្ម​ជាតិ​នៃ​ភូមិ​ភាគ​នីមួយ​ៗ សំ​ដៅបង្ក​ជា​កម្លាំង​ចលករ​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ ប្រ​ជា​ជន​ផលិត​ទំ​និញ​មាន​តម្លៃ​ខ្ពស់ រួម​ចំ​ណែក​បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត បង្កើន​ប្រាក់ចំ​ណូល ជា​ជំ​ហានៗ​លំ​នឹង​ជីវ​ភាព ធា​នា​សុខុ​មាល​ភាព​សង្គម​លើ​ភូមិ​សាស្រ្ដ​៕

             យោង​តាម​កាសែត​កាម៉ាវ - ថាច់ធី

ឱ្យ​បុល​ឧបត្ថម្ភ​ដី​សង់​លំ​នៅ​ឋាន កម្រិត​ឱ្យ​បុល​មិន​លើស​ពី ៥០ លាន​ដុង/គ្រួ​សារ​ រយៈ ពេល​យូរ​បំ​ផុត ១៥ ឆ្នាំ ចុង​ការ​៣​%​ក្នុង​មួយ​ឆ្នាំ​។ ឱ្យ​បុល​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន កម្រិត​ឱ្យបុល​មិន​លើស​ពី ៤០ លាន​ដុង/គ្រួ​សារ រយៈ​ពេល​យូរ​បំ​ផុត ១៥ ឆ្នាំ ចុង​ការ​៣%​ក្នុង​មួយ​ឆ្នាំ​។ ឱ្យ​បុល​ឧបត្ថម្ភ​ដី​ផលិត​កម្ម កម្រិត​ឱ្យ​បុល​មិន​លើស​ពី ៧៧,៥ លាន​ដុង/គ្រួ​សារ រយៈ​ពេល យូរ​បំ​ផុត ១០ ឆ្នាំ ចុង​ការ​៣,៣​%​ក្នុង​មួយ​ឆ្នាំ​។ ឱ្យ​បុល​ផ្លាស់​ប្ដូរ​មុខ​របរ កម្រិត​ឱ្យ​បុល​ខ្ពស់​បំ​ផុត ស្មើ​នឹង​កម្រិត​ឱ្យ​បុល​បម្រើ​ការ​ផលិត​កម្ម ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ត្រូវ​បាន​កំ​ណត់​ក្នុង​ដំ​ណាក់​កាលនីមួយ​ៗ (បច្ចុប្បន្ន ១០០ លាន​ដុង​/​គ្រួ​សារ) រយៈ​ពេល​ឱ្យ​បុល​យូរ​បំ​ផុត ១០ ឆ្នាំ ចុង​ការ ៣,៣% ក្នុង​មួយ​ឆ្នាំ​។

 

ចែករំលែកអត្ថបទ