ក្រុងង៉ាបៃ ខេត្តហូវយ៉ាង កំពុងអនុវត្តទម្រង់ “បណ្តុះផ្សិតកញ្ចូរ” ដោយរំពឹងថា នៅពេលដែលបើកទូលាយនៅលើភូមិសាស្រ្តនឹងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្រុង។
“បណ្តុះផ្សិតកញ្ចូរ” គឺជាទម្រង់ប្រកបដោយក្តីសង្ឃឹមនៅក្រុងង៉ាបៃ ។
អភិវឌ្ឍកសិកម្មក្រុងទម្រង់ “បណ្តុះផ្សិតកញ្ចូរ” អាស្រ័យដោយវិស្វករ ង្វៀងធីកេវតៀង ធ្វើជាប្រធានស្ថានីយជំរុញសិកម្មក្រុងង៉ាបៃ ជាស្ថាប័នម្ចាស់ការអនុវត្ត តាំងពីដើមខែមិថុនារហូតមកដល់បច្ចុប្បន្ន នៅសហករណ៍កសិកម្មកៅថាំង មណ្ឌលទី៧ សង្កាត់ហ៊ីបថាញ់។
ការអនុវត្តទម្រង់នេះ គណៈគ្រប់គ្រងបានអាជីវកម្មផ្តល់អំប្រ៊ីយ៉ុងផ្សិត ពិគ្រោះយោបល់និងផ្ទេរដំណើរការបច្ចេកទេសបណ្តុះផ្សិតកញ្ចូរ។ កសាងទីតាំងបណ្តុះផ្សិតកញ្ចូរបែបផលិតផលពាណិជ្ជកម្មសមស្របជាមួយលក្ខណសម្បត្តិ ផលិតកម្មនៅក្រុងង៉ាបៃ ដោយមានទំហំ ៣០ម២ សម្រាប់អំប្រ៊ីយ៉ុងផ្សិតចំនួន ១.៥០០ កញ្ចប់។ រៀបចំប្រព័ន្ធគ្រប់គ្រងសំណើម និងប្រព័ន្ធស្រោចស្រពចំហាយទឹកដោយស្វ័យប្រវត្តិ ដើម្បីរក្សាសីតុណ្ហភាព និងសំណើមសម្រាប់ផ្ទះបណ្តុះផ្សិត។
យោងតាមគណៈគ្រប់គ្រងទម្រង់ ដើម្បីផ្សិតកញ្ចូរបង្កើតបានជាលំអងស្បូនផ្កា និងលូតលាស់ល្អ អ្នកបណ្តុះត្រូវរក្សាសំណើមប្រមាណពី៨៥-៩៥% សីតុណ្ហភាពចាប់ពី ១៦-៣០០C ល្អបំផុត គឺចន្លោះពី ២៦-២៨០C។ ក្រោយពី ៧ ទៅ ១០ ថ្ងៃ ចាប់ពីពេលយកអំប្រ៊ីយ៉ុងផ្សិតចូលទៅផ្ទះបណ្តុះផ្សិត គណៈគ្រប់គ្រងនឹងស្រាយបើកមាត់ថង់អំប្រ៊ីយ៉ុង គ្របជក់ដូងដែលបានកម្ចាត់មេរោគ គ្របកម្រាស់ពី៣-៥ សង់ទីម៉ែត្រ ហើយរក្សាសំណើមដើម្បីឱ្យផ្សិតបង្កើតលំអងស្បូនផ្កា។
អាចប្រមូលផលផ្សិតក្រោយពី ២៥ ទៅ ៣០ ថ្ងៃ ចាប់ពីថ្ងៃចូលជក់ដូង។ ផ្សិតក្រោយពីប្រមូលផល ត្រូវសម្អាតកោសចោលលំអងជាប់នៅលើ ដើមផ្សិតវេចខ្ចប់រក្សាទុកក្នុងកម្រិតសីតុណ្ហភាពប្រមាណ ៤០C ។ ឋិតក្នុងលក្ខណៈនេះផ្សិតនឹងរក្សាបានភាពស្រស់ឆ្ងាញ់ចាប់ពី ៧-១០ ថ្ងៃ។ រយៈពេលប្រមូលផលផ្សិតអាចអូសបន្លាយពេលរហូតដល់ ១២០ ថ្ងៃ ជាមួយនឹងទិន្នផលមធ្យមសម្រេចប្រមាណ ២០០ ក្រាម/អំប្រ៊ីយ៉ុងផ្សិត។
ទម្រង់ផលិតថ្មីប្រកបដោយសក្តានុភាព
លោកស្រី ង្វៀងធីកេវតៀង ប្រធានទម្រង់មាន ប្រសាសន៍៖ “ផ្សិតកញ្ចូរគឺជាប្រភេទផ្សិតងាយបណ្តុះ ស្រួលថែទាំ ហើយចំណាយពេលវេលានិងកម្លាំងពលកម្មតិច ។ ពេលប្រមូលផលហើយ គ្រាន់តែរក្សាសីតុណ្ហភាពនិងសំណើម ហើយដកផ្សិតបានពី ១-២ ដងក្នុងមួយថ្ងៃ។ អាស្រ័យហេតុនោះ អាចជួយឱ្យកសិករមានពេលទំនេរ រកបានប្រភពចំណូលលំនឹងបន្ថែម”។
ជាមួយនឹងបរិមាណអាហារូបត្ថម្ភខ្ពស់ ផ្សិតកញ្ចូរបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព បានទីផ្សារពេញនិយម ។ នៅក្រុងង៉ាបៃ នេះគឺជាទម្រង់ផលិតកម្មថ្មី មិនទាមទារផ្ទៃដីធំ មិនអាស្រ័យលើអាកាសធាតុ និងស្របតាមទិសដៅអភិវឌ្ឍន៍កសិកម្មក្រុងនៅភូមិភាគ។ ជាមួយនឹងការយកចិត្តទុកដាក់ពីប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង ការិយាល័យសេដ្ឋកិច្ចក្រុង និងថ្នាក់ដឹកនាំភូមិភាគ ទម្រង់ផលិតនេះកំពុងអភិវឌ្ឍយ៉ាងល្អ និងមានសង្ឃឹមច្រើនដើម្បីបើកទូលាយនៅលើភូមិសាស្រ្ត។
តាមប្រសាសន៍លោក វ៉ក្វឹកថាំង ប្រធានការិយាល័យសេដ្ឋកិច្ចក្រុងង៉ាបៃ “ដើម្បីទម្រង់អាចបើកទូលាយដោយជោគជ័យនាពេលខាងមុខ យើងខ្ញុំនឹងចង្អុលការក្រុមការងារអនុវត្តទម្រង់រាយការណ៍អំពីប្រសិទ្ធភាពនៃទម្រង់។” ធ្វើសេនាធិការជូនប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង អំពីទិសដៅនៃការបើកទូលាយទម្រង់។ កសាងម៉ាកផលិតផល សិក្សាបច្ចេកវិទ្យាបន្ថែមសម្រាប់ការស្តុកទុកនិងកែច្នៃផ្សិត។ ស្វែងរកប្រភពប្រើប្រាស់ប្រកបដោយស្ថិរភាព រួមចំណែកបង្កើនប្រាក់ចំណូលដល់អ្នកផលិតកសិកម្មនៅលើភូមិសាស្រ្តក្រុងនៅលើភូមិសាស្រ្ត”៕
យោងតាមកាសែតហូវយ៉ាង - ប្រែសម្រួល៖ វ៉ាន់តឹន