16/12/2024 - 09:18

ភាព​ផ្លាស់​ថ្មី​ផ្តើម​ពី​កម្ម​វិធី 

ខេត្ត​បាក​លីវ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) ជា​សារ​វន្ត​បានធ្វើ​ឱ្យ​ផ្លាស់​ថ្មី​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច។

   ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។

ដំ​ណាក់​កាល​ទី​១ របស់​កម្ម​វិធី (ចាប់​ពី​ឆ្នាំ ២០២១ - ២០២៥) ខេត្ត​បាក​លីវ បាន​បែង​ចែក​ថវិកា ១១៨​.៣២៣ លាន​ដុង ដើម្បី​អនុវត្ត​គម្រោង​ចំ​នួន ០៦/​១០។ ឆ្លង​តាម​នោះ កម្ម​វិធី​បាន​ដំ​ណើរ​ការ​សាង​សង់​ផ្ទះ ៤៦៨ ខ្នង (៥០ លាន​ដុង​/ខ្នង); ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​ប្រ​ជា​ជន ៨២៣ គ្រួ​សារ (១០ លាន​ដុង​/គ្រួ​សារ); ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​រាយ​ប៉ាយ​ជូន ៥៥៩ គ្រួ​សារ (៣ លាន​ដុង/​គ្រួ​សារ) និង​កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ ៥ សំ​ណង់។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​បាន​អនុវត្ត​ព្រមៗ​គ្នា​នូវ​គម្រោង​ អនុ​គម្រោង​អំ​ពី​ការ​បណ្តុះ​បណ្តាល និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ; វិនិ​យោគ​បង្កើន​កម្រិត​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត លុប​បំ​បាត់​អនក្ខរ​កម្ម; ថែ​ទាំ​សុខ​ភាព; បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ ភា​សា​ខ្មែរ​ជូន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ បុគ្គ​លិក និង​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ លើក​តម្កើង​និង​ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជា​ប្រិយ។ល។ បាន​បង្ក​ជា​កម្លាំង​ចល​ករ​ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ជួយ​ជន​រួម​ជាតិ​ភាគ​តិច​លំ​នឹង​ជីវ​ភាព។ ផ្តើម​ពី​នោះ អត្រា​គ្រួសារ​ក្រី​ក្រ​បាន​ថយ​ចុះ​យ៉ាង​ឆាប់​រហ័ស​ជា​រៀង​រាល់​ឆ្នាំ។ ជាក់​ស្តែង ឆ្នាំ ២០២១ ខេត្ត​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ១១​.៤៩៧ ស្រូប​អត្រា ៥.០៩% (ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន ២.៣២៩ គ្រួ​សារ ស្រូប​អត្រា ១១,១២%); ដល់​ចុង​ឆ្នាំ​២០២៣ ទូ​ទាំង​ខេត្ត​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ត្រឹម​តែ ៣.៨៨៦ ស្រូប​អត្រា ១,៧១% (ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន ៨០៨ ស្រូប​អត្រា ៣,៨៦%)។

  កសិករ​នៅ​ខេត្ត​បាក​លីវ ចេះ​អនុវត្ត​ទម្រង់​ស្រូវ​-បង្កង យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។

ទន្ទឹម​នឹង​នោះ ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​ទំ​នៀម​ទម្លាប់ ពិ​ធី​កិច្ច​និង​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ ត្រូវ​បាន​ថែ​រក្សា និង​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ លោក​ថាច់​កឹង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ ឱ្យ​ដឹង៖ “ចាប់​ពី​មាន​កម្ម​វិធី​វិនិ​យោគជន​បទ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ផ្លាស់​ថ្មី​យ៉ាង​ឆាប់​រហ័ស បំ​ផុត​គឺ​មា​មីង​ខ្មែរ​មោះ​មុត​ក្នុង​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​ដើម្បី​ធ្វើ​មាន​និង​ចេះ​វិនិ​យោគ​ឱ្យ​កូន​ចៅ​រៀន​សូត្រ ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា”។

លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ឱ្យ​ដឹង​បន្ថែម៖ “កម្ម​វិធី​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ខេត្ត​វិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ បច្ចុប្បន្ន ខេត្ត​បាន​ចង្អុល​ការ​ភូមិ​ភាគ​នានា​បន្ត​អនុវត្ត​កម្ម​វិធី ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ឆាប់​រហ័ស និង​ប្រ​កប​ដោយ​ចីរ​ភាព។ល។ ផ្តុំ​កម្លាំង​លើក​កម្ពស់​ជីវ​ភាព បង្រួញ​គម្លាត​ពី​ជីវ​ភាព​រវាង​តំ​បន់​ជន​ជាតិ តំ​បន់​ជន​បទ​ដាច់​ស្រ​យាល និង​តំ​បន់​ទី​ក្រុង”៕

  យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ