តាមរយៈកម្មវិធីសហការរវាងមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ និងអង្គការ MEET (Medical Educational Exchange Teams - សហរដ្ឋអាមេរិក) គ្រូពេទ្យនៃទ្វីបទាំងពីរ គឺអាស៊ី - អឺរ៉ុបបានជួបជុំគ្នានៅក្រុងកឹងធើ ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ពន្លកខ្ចីអត់សំណាងដែលមានពិការភាពតាំងពីកំណើត។
ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ និង MEET
ថតរូបអនុស្សាវរីយ៍ជាមួយអ្នកជំងឺជាកុមារ។
រយៈពេលជាង១០ឆ្នាំមកនេះ បងស្រីដាវ ធីគឹមសៀង (ស្នាក់នៅខណ្ឌថូកណូក ក្រុងកឹងធើ) តែងសម្រក់ទឹកភ្នែកនៅពេលឃើញដៃពិការរបស់កូន។ កុមារី Q.N (អាយុ១៣ឆ្នាំ) ពេលកើតមកមានម្រាមដៃបីជាប់គ្នា។ បងស្រីសៀង តែងអន្ទះសាព្យាបាលឱ្យកូនលុះដល់កុមារី Q.N អាយុគម្រប់១ឆ្នាំ បងស្រីសៀង ក៏នាំកូនទៅជួបពេទ្យ។ គ្រូពេទ្យបានផ្ដល់ពិគ្រោះ ក្មេងនៅតូចពេកចាំដល់ធំបន្តិច ទើបសុខភាពក្មេងធានាក្នុងការវះកាត់។ ផ្ដើមពីនោះ ចន្លោះពីរបីឆ្នាំម្ដង គឺនៅពេលកុមារី Q.N អាយុ៦ឆ្នាំ រហូតដល់អាយុ១០ឆ្នាំ បងស្រីសៀង តែងនាំកូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអនុញ្ញាតឱ្យធ្វើការវះកាត់។ សំណាងល្អ ឆ្នាំកន្លងហើយ តាមរយៈបងប្អូនសាច់ញាតិ បងស្រីសៀង បានដឹងដំណឹងថា មន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ មានកម្មវិធីវះកាត់ឥតគិតថ្លៃដល់កុមារដែលពិការដៃ បងស្រីក៏នាំកូនទៅកាន់មន្ទីរពេទ្យភ្លាម។ គ្រូពេទ្យបានធ្វើការវះកាត់លើកដំបូង គឺផ្ដាច់ម្រាមកូនដៃដែលជាប់នឹងម្រាមទាំងពីរទៀតនៅដៃទាំង សងខាងរបស់កុមារី Q.N។ បងស្រីសៀង រ៉ាយរ៉ាប់ៈ “កូនខ្ញុំពិការដៃតាំងពីកំណើត អាណិតបំផុតកូនជាក្មេងស្រី លុះដល់ធំឡើងខ្លាចកូនមានការខ្មាស់អៀន តូចចិត្តនឹងវាសនា។ ហេតុនេះ ខ្ញុំប្ដេជ្ញាចិត្តនាំកូនមកកាន់មន្ទីរពេទ្យដើម្បីព្យាបាល ទោះបីជីវភាពគ្រួសារជួបលំបាកម្ដេចម្ដា។ ឥឡូវនេះ សំណាងល្អបានគ្រូពេទ្យនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ និងគ្រូពេទ្យជំនាញៗមកពីប្រទេសក្រៅ ជួយធ្វើការវះកាត់ដល់កូនខ្ញុំដោយឥតគិតថ្លៃ ខ្ញុំរំភើបណាស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូពេទ្យបានជួយធ្វើការវះកាត់ និងព្យាបាលដល់កូនខ្ញុំ”។ បណ្ឌិត វេជ្ជបណ្ឌិត ហ្វិញគីមហ៊េវ គ្រូឧទ្ទេសមុខវិជ្ជាព្យាបាលរបួសនិងកែទម្រង់កាយនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ ឱ្យដឹង ភាពពិការជាប់ម្រាមដៃរបស់កុមារី Q.N គឺជាករណីលំបាក ម្ល៉ោះហើយ ក្រុមគ្រូពេទ្យឯកទេសបានចែកជាពីរក្រុម សហការគ្នាធ្វើការវះកាត់សន្លាក់ម្រាមដៃជាប់គ្នា ប្រើពេលវះកាត់ពី៥-៦ម៉ោង។ បន្ទាប់ពីធ្វើការវះកាត់រួច ក្រុមគ្រូពេទ្យឯកទេស បន្តតាមដានសុខភាព វាយតម្លៃពីស្ថានភាពមុខរបួស ណែនាំគ្រួសារថែទាំ និងជួយកុមារីធ្វើលំហាត់ចលនា។ រយៈពេលធ្វើការតាមដានជាប្រចាំនិងនិពិត្យសុខភាព កុមារី Q.N អាចអូសបន្លាយ២ឆ្នាំ។ ទិសដៅនៃកម្មវិធីវះកាត់ មិនត្រឹមតែអនុវត្តការវះកាត់ប៉ុណ្ណោះទេ ថែមទាំងមានទិសដៅធ្វើឱ្យប្រសើរឡើងការចលនា កែលម្អនិងបង្កើនគុណភាពរស់នៅរបស់ក្មេង។
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ និង MEET កំពុងធ្វើការវះកាត់ និងព្យាបាលរបួសស្នាមដល់កុមារ។
កម្មវិធីសហប្រតិបត្តិការរវាងមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ និង MEET មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់មន្ទីរពេទ្យកុមារប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់ការអភិវឌ្ឍដល់កងជួរគ្រួពេទ្យភូមិភាគ រួមចំណែកក្នុងការកសាងខឿនសុខាភិបាលទំនើប គុណភាព។ ក្នុងកម្មវិធីនេះ ទន្ទឹមនឹងតួនាទីស្នូលនៃផ្នែករបួសនិងកែទម្រង់កាយ សរសៃប្រសាទ ផ្នែកវះកាត់-សណ្ដំ ផ្នែកស្ដារនីតិសម្បទា នៅមានការចូលរួមរបស់អង្គភាព មជ្ឈមណ្ឌលដទៃទៀតនៃមន្ទីរពេទ្យ ដូចជា មជ្ឈមណ្ឌលចោះឆ្លុះ ចោះឆ្លុះអន្តរាគមន៍ និងផ្នែកភ្នែក-ត្រចៀក -ច្រមុះ-បំពង់ក ផ្នែកសម្ភពជាដើម៕
ធូសឿង-ពេជ្រសឿន