ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/12/2024 - 09:53

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវសម្រេច​ជោគ​ជ័យ 

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ លើក​ទី​៤ ឆ្នាំ​២០២៤ ក្រោម​ប្រ​ធាន​បទ “គ្រប់​ជន​ជាតិ សាមគ្គី ផ្លាស់​ថ្មី ច្នៃ​ប្រ​តិដ្ឋ ពង្រីក​ឧត្តម​ភាព សក្តា​នុភាព សមា​ហរណ​កម្ម និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព”។

លោក ហូវ​អា​ឡឺន រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ជូន​មេ​ដាយ​អនុស្សាវ​រីយ៍​
ដើម្បីបុព្វហេតុជនជាតិដល់បុគ្គលគំរូ។

អា​ណត្តិ​កាល​កន្លង ខេត្ត​បាក​លីវ ជា​សារ​វន្ត​បាន​អនុវត្ត​សម្រេច​នូវ​ទិស​ដៅ​លេច​ធ្លោ​ជា​ច្រើន៖ មាន ១០០% ឃុំ​បាន​ទទួល​ស្គាល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី; ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​បាន ៥,៥ លាន​ដុង/ខែ (កើន​ពីរ​ដង​បើ​ប្រៀប​នឹង​ឆ្នាំ២០១៩); អត្រា​គ្រួសារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ ៣,៨%; ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង ១០០% សុទ្ធ​តែ​មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ; មាន​គ្រួ​សារ​ជាង ៩៩% បាន​ប្រើ​ប្រាស់​បណ្តាញ​អគ្គិសនី​ជាតិ មាន​១០០%​ឃុំ​មាន​បណ្តាញ​អគ្គិ​សនី​ជាតិ ដោះ​ស្រាយ​ជូន​ពល​ករ​ជាង ១៣.៣៩០ នាក់ដែល​ជា​ជន​ជាតិ​ភាគ​តិច​មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

មហា​សន្និ​បាត​ក៏​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​អនុវត្ត​ការ​ងារ​ជន​ជាតិ គោល​នយោ​បាយ​ជន​ជាតិ ដំ​ណាក់​កាល​២០២៤ - ២០២៩ របស់​ខេត្ត។ ជាក់​ស្តែង គឺ​បន្ត​រក្សា​ចំ​នួន​ឃុំ​ទាំង ១០០% ក្នុង​តំ​បន់​មាន​ផ្លូវ​ក្រាល​កៅ​ស៊ូ​និង​បេ​តុង​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​និង​ផ្លូវ​តភ្ជាប់​ភូមិ​ជាង ៨៥% ត្រូវ​បាន​ក្រាល​បេ​តុង​រឹង​មាំ។ មធ្យម​ភាគ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ថយ​ចុះ​ពី ២% ឡើង​ទៅ​រៀង​រាល់​ឆ្នាំ។ សា​លា​រៀន ថ្នាក់​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​សាង​សង់​រឹង​មាំ ចលនា​កុមារ​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​បាន ៩៩%។ អង្គ​ភាព​ថ្នាក់​ឃុំ​ទាំង ១០០% ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ តំ​បន់ I ។ អត្រា​ពល​ករ​ជា​ជន​រួម​ជាតិ​ភាគ​តិច បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រេច​ពី ៧០% ឡើង​ទៅ។ កម្មា​ភិ​បាល បុគ្គ​លិក​ថ្នាក់​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​កម្រិត​វិជ្ជា​ឯក​ទេស​ពី បរិញ្ញា​បត្រ​ឡើង​ទៅ និង​កម្មា​ភិ​បាល បុគ្គ​លិក ជាង​៩០% ត្រូវ​បាន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ជន​ជាតិ៕

  យ្វី​អាញ-វិ​មាន

ចែករំលែកអត្ថបទ