នោះគឺជាទម្រង់ផលិតកម្មមានប្រសិទ្ធភាពរបស់បងសើុង សាវេត កសិករនៅភូមិចុងទ័ព ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ។ បងសាវេត បានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីអនុវត្តទម្រង់ចម្រុះដាំក្រូចឆ្មារគ្មានគ្រាប់ ផលិតស្រូវនិងចិញ្ចឹមសត្វ ម្ល៉ោះហើយរកបានប្រាក់ចំណូលខ្ពស់។
បងសើុងសាវេត កំពុងថែទាំក្រូចឆ្មារគ្មានគ្រាប់រៀបនឹងប្រមូលផល។
បងសាវេត ឱ្យដឹង៖ “អាស្រ័យឃុំឧស្សាហ៍សហការជាមួយផ្នែកជំនាញ រៀបចំវគ្គថ្នាក់ហ្វឹកហាត់ ផ្លាស់ប្ដូរមុខរបរ ដាំដំណាំរួមផ្សំ វិធីថែទាំស្រូវនិងចិញ្ចឹមសត្វជាដើម។ ជាមួយនឹងដីស្រែ៨កុង ខ្ញុំងាកមកវិនិយោគដាំក្រូចឆ្មារគ្មានគ្រាប់៣កុង ក្រៅពីនោះ ខ្ញុំធ្វើស្រូវដោយអនុវត្តព្រោះជួរតាមវិធានការ “១ត្រូវ ៥កាត់បន្ថយ”។ ប្រើប្រាស់អស់ពីលទ្ធភាពអនុផលកសិកម្ម ដីទំនេរដាំស្មៅ ខ្ញុំចិញ្ចឹមគោ៥ក្បាល។ ដាំក្រូចឆ្មារ គ្មានគ្រាប់៣កុង ដោយសារថែទាំបានល្អ បច្ចុប្បន្ន ក្រូចឆ្មារកំពុងផ្តល់ផ្លែតាមប៉ាន់ស្មានទិន្នផល សម្រេចពី ៣-៥ តោន/កុង/ឆ្នាំ លក់ក្នុងតម្លៃ ១០.០០០-១៥.០០០ ដុង/គ.ក ក្រោយពីទូទាត់ រកចំណេញបាន ២០ លានដុង/កុង/ឆ្នាំ ខ្ពស់ជាង បើប្រៀបធៀបនឹងការផលិតស្រូវ”។
បងសើុងសាវេត កំពុងថែទាំស្រូវ។
ក្នុងមួយឆ្នាំ បងសាវេត ធ្វើស្រែ៣រដូវលើផ្ទៃដី ៥ កុង ទូទាត់រួចចំណេញបាន ៤៥ លានដុង/ឆ្នាំ។ បងថែមទាំងប្រើប្រាស់អស់ពីលទ្ធភាពអនុផលកសិកម្ម ដាំស្មៅចិញ្ចឹមគោ៥ក្បាល ចំណេញ ៣៥ លានដុង/ឆ្នាំ។ ក្រៅពីនេះ បងសាវេត នៅទាំងបើកមូលដ្ឋានរចនាធ្វើសំបុត្របុណ្យ សំបុត្រ ការ បដាផ្សេងៗ ក្នុងមួយឆ្នាំរកបានប្រាក់ចំណូល ៥០ លានដុង។ អាស្រ័យដោយទម្រង់សេដ្ឋកិច្ចចម្រុះដូចខាងលើ ក្រោយពីទូទាត់ បងសាវេត រកបានប្រាក់ចំណូល ២០០ លានដុង/ឆ្នាំ។
លោក ថាច់ចន្ធី ប្រធានសមាគមកសិករឃុំ លឿងហ្វា A ឱ្យដឹង៖ “អនុវត្តគោលការណ៍បង្វែរហេដ្ឋារចនាសម្ព័ន្ធឈើដំណាំសត្វចិញ្ចឹម សមាជិកកសិករសាវេត បានអនុវត្តទម្រង់ផលិតកម្ម ចម្រុះរកចំណូលបាន ២០០ លានដុង/ឆ្នាំ។ រយៈពេលខាងមុខ សមាគមកសិករឃុំជំរុញទឹកចិត្តសមាជិកកសិករបើកពង្រីកទម្រង់ថែមទៀត។ ដើម្បីអនុវត្តទិសដៅខាងលើ សមាគមកសិករឃុំនឹងបង្កើនការចងសម្ព័ន្ធជាមួយធនាគារឱ្យសមាជិកកសិករបុលទុនអភិវឌ្ឍផលិតកម្ម។ ទន្ទឹមជាមួយទុនបដិភាគឱ្យសមាជិកកសិករបុល សមាគមថែមទាំងគួបផ្សំនឹងផ្នែកមុខជំនាញបើកវគ្គ ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ពិសេសគឺ ជំនាញលើការដាំដុះ ចិញ្ចឹមសត្វធានាដល់សមាជិកកសិករ ក្តាប់ច្បាស់ទាន់ពេល រាល់ការជឿន លឿនវិទ្យាសាស្ត្របច្ចេកទេសអនុវត្តល្អក្នុងភាពជាក់ស្តែងដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលទៀតផង”៕
សើុងម៉ាល័យ- លីសៀ