មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/11/2024 - 16:47

ផលិត​កសិកម្ម​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ 

អង្គ​សិក្ខា​សាលា​ ស្តីពី​ “វិធាន​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ ផលិត​កសិកម្ម​ចីរ​ភាព​បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​” រៀប​ចំ​ដោយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ សហ​ការ​ជា​មួយ​អង្គ​ការ​អភិរក្ស​ធម្ម​ជាតិ​ពិភព​លោក​ (WWF)។​ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ក្រុម​អ្នក​ជំ​នាញ​កសិកម្ម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ខេត្ត​នា​នា​តំ​បន់​ជ្រោយ​កា​ម៉ាវ (កា​ម៉ាវ គៀង​យ៉ាង​ និង​សុក​ត្រាំង) ក្នុង​អង្គ​សិក្ខា​សា​លា​បាន​លើក​ឡើង​នូវ​វិធាន​ការ​សំ​ខាន់​ៗ​ជា​ច្រើន​ សម្រាប់​ការ​អភិវឌ្ឍ​ទម្រង់​ប្រ​កប​ដោយ​ចីរ​ភាព​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។​

ទម្រង់​ចិញ្ចឹម​បង្កង-ស្រូវ​ខេត្ត​បាក​លីវ​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ បើ​បៀប​ធៀបនឹងការផលិតស្រូវតែមួយមុខ។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ទ្រុង​ហ៊ីវ នា​យក​រង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ ឧត្តម​ភាព​របស់​ខេត្ត​គឺបង្កង​និង​ស្រូវ។​ ឆ្នាំ​ ២០០១ កសិករ​បាក​លីវ​បាន​អនុវត្ត​ទម្រង់​ចិញ្ចឹម​បង្កង-ស្រូវ​ សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​បើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ​តែ​មួយ​មុខ។​ ផ្ទៃ​ដី​ផលិត​កម្ម​ បាន​កើន​ឡើង​ជា​លំ​ដាប់​ ផ្តើម​ពី​ ៥.៨៥១ ហិក​តា​ មក​ទល់​បច្ចុប្បន្ន​ កើន​ឡើង​ជាង​ ៤៦​.០០០ ហិក​តា។​ ទម្រង់​ចិញ្ចឹម​បង្កង-ស្រូវ​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​ប្រ​សិទ្ធ​ភាព​ ចីរ​ភាព​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ពី​១៥-៣០% បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ​តែ​មួយ​មុខ​; មាន​អា​ជីវ​កម្ម​ជា​ច្រើន​បាន​អនុវត្ត​ចង​សម្ព័ន្ធ​ការ​ផលិត​ជា​មួយ​សហ​ករណ៍ ក្រុម​សហ​ការ​ផលិត​និង​កសិករ​ក្នុង​ការ​ផលិត​ចិញ្ចឹម​បង្កង​ជ្រះ​ ជីវ​បរិស្ថាន​ ស្រូវ​ក្រ​អូប​គុណ​ភាព​ខ្ពស់។ល។​ កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ គឺ​អភិវឌ្ឍន៍​ទម្រង់​ចិញ្ចឹម​បង្កង-ស្រូវ​ កើន​ឡើង​៦០.០០០ ហិក​តា។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​កសិកម្ម​ គឺ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ​វិស័យ​កសិកម្ម​ អភិវឌ្ឍន៍​ជន​បទ​សេដ្ឋ​កិច្ច​កសិកម្ម​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជន​បទ​ថ្មី​តាម​ទិស​ដៅ​កសិកម្ម​ បៃតង​ កសិកម្ម​ទំ​នើប។​

   កសិករ​បាក​លីវ​កំ​ពុង​ប្រ​មូល​ផល​បង្កង​ចិញ្ចឹម​ក្នុង​ស្រែ។​

យោង​តាម​នា​យក​ដ្ឋាន​ជល​ផល​ខេត្ត​កា​ម៉ាវ ខេត្ត​មាន​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​ប្រ​មាណ​ ២៨០​.០០០ ហិក​តា​ បច្ចុប្បន្ន​ ការ​ចិញ្ចឹម​បង្ក​ងគឺជា​របរ​សំ​ខាន់​របស់​កសិករ​ក្នុង​ខេត្ត​; បរិមាណ​ផល​បង្កង​កើន​ឡើង​មធ្យម​ភាព​ជា​រៀង​រាល់​ឆ្នាំ​ពី​ ៦-៨% ឆ្នាំ​២០២៣ បរិមាណ​ផល​បង្កង​សម្រេច​ជិត​ ២៣០​.០០០ តោន។​ ចំ​ណុច​ខុស​គ្នា​នៃ​ការ​ចិញ្ចឹម​បង្កង​នៅ​កាម៉ាវ បើ​ធៀប​នឹង​ខេត្ត​ផ្សេង​ៗ​ គឺពិពិធ​កម្ម​អំ​ពី​ទម្រង់​ចិញ្ចឹម​ផ្សារ​ភ្ជាប់​នឹង​តំ​បន់​ព្រៃ​លិច​ទឹក​ចូល​ជ្រៅ​ទៅ​ក្នុង​ភូមិ​សាស្ត្រ​ គឺតំ​បន់​ចិញ្ចឹម​បង្កង។​ ផ្តើម​ពី​នោះ​ ទម្រង់​ព្រៃ​ឈើ​-បង្កង​ត្រូវ​បាន​បង្កើត​ឡើង​ គួប​ផ្សំ​នឹង​ផលិត​ផល​បង្កង​ប្រ​កប​ដោយ​លក្ខណៈ​ជីវ​បរិស្ថាន​ ដូច្នេះ​ កសិករ​គ្រាន់​តែ​ព្រលែង​ពូជ​បង្កង​ប៉ុណ្ណោះ​ បង្កង​នឹង​ធំ​ធាត់​ផ្អែក​លើ​ប្រ​ភព​ចំ​ណី​ធម្ម​ជាតិ។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​ដែល​បាន​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ វាយ​តម្លៃ​ប្រ​កប​ដោយ​លក្ខណៈ​ចីរ​ភាព​ខ្ពស់។​

ការ​ចិញ្ចឹម​បង្ក​ងក្នុង​ព្រៃ​ជីវ​បរិស្ថាន​ គឺ​ជា​ទម្រង់​មួយ​អាច​ឆ្លើយ​តប​បាន​ ២ ទិស​ដៅ​ គឺ​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ការ​ការ​ពារ​ជីវ​បរិស្ថាន​ ដើម្បី​ឆ្ពោះ​ទៅ​រក​របរ​វា​រី​វប្ប​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ សម្រប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ដូច​ប​ច្ចុប្បន្ន។​ សព្វ​ថ្ងៃ​ នៅ​ខេត្ត​កា​ម៉ាវ​មាន​ព្រៃ​លិច​ទឹក​ប្រ​មាណ ៨០.០០០ ហិក​តា​ ក្នុង​នោះ​ មាន​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​ក្រោម​ម្លប់​ព្រៃ​ឈើ​ចំ​នួន​ ៣០.០០០ ហិក​តា។​ បច្ចុប្បន្ន​ មាន​ផ្ទៃ​ដី​ជាង​២០.០០០ ហិក​តា​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ​អន្តរ​ជាតិ​ ដូច៖ Naturland, EU Organic, ASC, BAP…។​

ផ្តើម​ពី​ស្ថាន​ភាព​នៃ​ការ​ផលិត​របស់​ភូមិ​ភាគ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ ក្រុម​អ្នក​គ្រប់​គ្រង​ផ្នែក​កសិកម្ម​និង​កសិករ​នៅ​ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ចែក​រំលែក​បទ​ពិសោធន៍ និង​លើក​ឡើង​នូវ​វិធាន​ការ​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ទម្រង់​ផលិត​ស្រូវ​-បង្កង និង​ទម្រង់​ចិញ្ចឹម​បង្កង-ព្រៃ​ឈើ​ ផ្សារភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ៕​

                                       យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ