តាមប្រសាសន៍លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ (ហៅកាត់ថា កម្មវិធី) តំបន់ជនជាតិភាគតិចនៅហូវយ៉ាងមានការវិវឌ្ឍច្រើន។
ដងផ្លូវគមនាគមន៍បានបើកទូលាយ មាមីងក៏មានទម្រង់រកទទួលទានសមស្របផងដែរ។
វាយតម្លៃពីប្រសិទ្ធភាពនៃការវិនិយោគ និងលក្ខណៈចីរភាពនៃកម្មវិធី ក្រោយរយៈពេលអនុវត្តនៅហូវយ៉ាង បង្ហាញឱ្យឃើញថា ជីវភាពជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ត្រូវបានកើនឡើងជាលំដាប់; ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗ ត្រូវបានយកចិត្តទុកដាក់វិនិយោគនិងធ្វើឱ្យសុក្រឹត។ ទន្ទឹមនឹងនោះ ខេត្តក៏បានដាក់ឱ្យប្រើប្រាស់គោលនយោបាយជំនួយការប្រាក់ យកចិត្តទុកដាក់និងបង្កលក្ខណសម្បត្តិឱ្យគ្រួសារក្រីក្រ បុលទុនអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម។ ផ្ដើមពីនោះ ប្រាក់ចំណូលនៃក្រុមគ្រួសារក្រីក្រនៅជនបទត្រូវបានលើកស្ទួយ រាល់ទម្រង់កាត់បន្ថយភាពក្រីក្រត្រូវបានពង្រីក។ ពិសេស គឺវិស័យអប់រំនិងបណ្តុះបណ្តាល មានការវិវឌ្ឍជឿនលឿន; ការការពារ ថែទាំសុខភាពប្រជាជនតំបន់ជនរួមជាតិភាគតិចត្រូវបានផ្តោតការយកចិត្តទុកដាក់; សុខុមាលភាពសង្គមត្រូវបានធានាទាន់ពេល ចំមុខសញ្ញា; ការងារស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការបង្កបង្កើនផល និងជីវភាពត្រូវបានជំរុញ៘
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានកសាងរួចរាល់ធ្វើជាឈ្នាន់ដើម្បីប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។
លោកគីហ៊ីវថាញ គូសបញ្ជាក់៖ ប្រសិទ្ធភាពនៃកម្មវិធីត្រូវបានអំណះអំណាង ខណៈពេលទូទាំងខេត្តមានជនជាតិភាគតិចក្រីក្រនៅ១.០៧៥គ្រួសារ ស្រូបអត្រា១១,៤៦% បើប្រៀបធៀបនឹងគ្រួសារក្រីក្ររួមទូទាំងខេត្ត កាត់បន្ថយ២,៨៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សម្រេចអត្រាដាក់ចេញរបស់ខេត្តគឺ២%។ ពូគិញថាញ់យុង នៅឃុំហ្វាលូវ ក្រុងវីថាញ ឱ្យដឹង៖ “ចាប់តាំងពីមានដងផ្លូវកាត់ភូមិភ្ជាប់នឹងផ្លូវជាតិលេខ៦០ ត្រូវបានក្រាលបេតុង ការធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មរបស់ជនរួមជាតិភាគតិចក្នុងភូមិមានភាពងាយស្រួល មាមីងធ្វើការរកស៊ីក៏មានភាពងាយស្រួល មានប្រាក់ចេញចូល ជីវភាពគ្រួសារខ្ញុំបានលំនឹងជាងមុនច្រើនណាស់”។
តាមប្រសាសន៍លោក ឡេវ៉ាន់យ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងវីថាញ ក្រៅពីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានធ្វើជាឈ្នាន់ ដើម្បីជំរុញសេដ្ឋកិច្ច-សង្គមអភិវឌ្ឍនៅពេលអនុវត្តកម្មវិធី ភូមិភាគថែមទាំងផ្តុំកម្លាំងវិនិយោគលើវិស័យអប់រំនិងបណ្តុះបណ្តាលទូទាំងក្រុងនិយាយរួម និងអភិវឌ្ឍអប់រំតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។ អគារសិក្សានៅតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រ ត្រូវបានកសាងរឹងមាំសម្រេចបទដ្ឋានជាតិ៕
ហាថាញ- លីសៀ