ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គមបានឧបត្ថម្ភជនរួមជាតិភាគតិច មានលក្ខណសម្បត្តិ អភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព រួមចំណែកអនុវត្តជោគជ័យទិសដៅកាត់បន្ថយភាពក្រីក្រដោយចីរភាពរបស់ខេត្តសុកត្រាំង។
អាស្រ័យបានបង្ខិតជិតប្រភពទុនបុលរបស់ធនាគារគោលនយោបាយសង្គម ទើបគ្រួសារខ្មែរជាច្រើនពង្រីកការចិញ្ចឹមសត្វដើម្បីលំនឹងជីវភាព។
អាស្រ័យបានបុលទុនពីធនាគារគោលនយោបាយសង្គម ទើបគ្រួសារជាច្រើនលើភូមិសាស្រ្តខេត្តសុកត្រាំងមានលក្ខណសម្បត្តិដាំបន្លែបង្ការ រកបានប្រាក់ចំណូលជាប្រចាំ ឈានឡើងចាកផុតពីភាពក្រីក្រ។
យោងតាមសាខាធនាគារគោលនយោបាយសង្គមខេត្តសុកត្រាំង រហូតមកទល់បច្ចុប្បន្ន បូកសរុបសំណល់ប្រាក់បំណុលឥណទានគោលនយោបាយសម្រេចជាង ៥.៦០០ ពាន់លានដុង ដោយមានអតិថិជននៅជាប់បំណុល ១៦០.០០០នាក់។ អាស្រ័យហេតុនោះ ប្រភពទុនឥណទានគោលនយោបាយសង្គម បានគ្របដណ្ដបជិត៤៨%នៃចំនួនប្រជាជនរស់នៅលើភូមិសាស្រ្តខេត្តនិងវិនិយោគចុះទៅដល់ឃុំ សង្កាត់ ទីប្រជុំជនទាំង១០០% ក្នុងខេត្ត។ ប្រភពទុនធនាគារគោលនយោបាយសង្គមបានឧបត្ថម្ភសង់លំនៅឋាន ជំនួយទុនអភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរមុខរបរ បណ្ដុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារគោលនយោបាយ គ្រួសារជនជាតិភាគតិច ឆ្លងតាមរយៈអង្គការមហាជននានា។ ផ្ដើមពីនោះ ប្រភពទុនបានពង្រីកប្រសិទ្ធភាព ជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនជាតិភាគតិចមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងជីវភាព។ បងស្រីក្វាច់ធីមីញៀង នៅឃុំឡុងភូ ស្រុកឡុងភូ ឱ្យដឹង៖ “ផ្ដើមពីទុនបុលរបស់ធនាគារគោលនយោបាយសង្គម ខ្ញុំបានវិនិយោគចិញ្ចឹមជ្រូកមេនិងគោ។ ជ្រូកមេ២ក្បាល កើតកូនមួយលើកបានពី១០-១២ ក្បាល ក្នុងនោះ មួយល្បាស់ខ្ញុំចិញ្ចឹមសម្រាប់លក់កូនដោយតម្លៃជាង៣លានដុង/ក្បាល ចំណែកមួយល្បាស់ទៀតខ្ញុំទុកចិញ្ចឹមសម្រាប់លក់សាច់។ ឆ្នាំនេះ ខ្ញុំសន្សែសន្សំសង់បានផ្ទះឥដ្ឋ ជីវភាពបានធូរធារបង្គួរ ហើយមានលក្ខណសម្បត្តិចិញ្ចឹមកូនរៀនមហាវិទ្យាល័យ”។ ចំណែកបងស្រីថាច់ធីមីង៉ឹង នៅឃុំមីទ្វឹង ស្រុកមីទូ ឱ្យដឹង៖ “មុននេះ ជីវភាពគ្រួសារខ្ញុំពឹងលើការលក់បន្លែបន្តិចបន្តួចនៅតាមភូមិស្រុក។ ចាប់តាំងពីបានធនាគារគោលនយោបាយឱ្យបុលប្រាក់ ខ្ញុំជួលដី៤កុងដាំឈូកយកផ្កា មើមនិងក្រឳ។ អាស្រ័យដំណាំឈូក ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលជាប្រចាំ គិតជាមធ្យមភាគជាង៥០០.០០០ដុង/ថ្ងៃ។ ឃើញមានប្រសិទ្ធភាព ខ្ញុំបន្តបុលទុនពីធនាគារគោលនយោបាយសង្គម ជួលដី២កុងបន្ថែមដាំឈូកដើម្បីជីវភាពបានធូរធារ”។
លោកស្រីហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង គូសបញ្ជាក់ “ប្រភពទុនឥណទានគោលនយោបាយសង្គមជា “សសរស្ដម្ភ” ដ៏សំខាន់និងជា “ចំណុចលេចធ្លោ” មួយក្នុងចំណោមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ខេត្ត។ ប្រភពទុនបានផ្សព្វផ្សាយទូលំទូលាយ ចំមុខសញ្ញាបំពេញតម្រូវការជាច្រើនរបស់គ្រួសារក្រីក្រ ផ្តល់ឥទ្ធិពលផ្ទាល់និងនាំមកប្រសិទ្ធភាពជាក់ស្ដែងក្នុងការងារលុបបំបាត់ភាពក្រីក្រ។ ដើម្បីសម្រេចទិសដៅឆ្នាំ២០២៥ កាត់បន្ថយអត្រាគ្រួសារក្រីក្រ មធ្យមភាគពី២%-៣%/ឆ្នាំ ក្នុងនោះ កាត់បន្ថយអត្រាគ្រួសារខ្មែរក្រីក្រពី៣%-៤% ខេត្តសុកត្រាំងនឹងបំពេញបន្ថែមប្រភពទុនពីថវិកាភូមិភាគ ដោយប្រគល់សិទ្ធិឱ្យធនាគារគោលនយោបាយសង្គម ចំនួន១២៥ ពាន់លានដុង ក្នុងបណ្តាឆ្នាំខាងមុខទៀតនឹងបំពេញបន្ថែមកើនជាលំដាប់”៕
យ្វីអាញ - ថាច់ធី