រៀងរាល់ឆ្នាំ វិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង បានរៀបចំបង្ហាញពីពូជស្រូវថ្មីដែលវិទ្យាស្ថានស្រាវជ្រាវ ជ្រើសរើសបង្កាត់ពូជ ផ្សព្វផ្សាយដល់ភូមិភាគនានានៅក្នុងនិងក្រៅតំបន់វាលរាបទន្លេគឺវឡុង។ ផ្តើមពីពូជស្រូវពិសេសនេះ វិទ្យាស្ថាននឹងជ្រើសយកពូជស្រូវថ្មីដែលមានលក្ខណៈលេចធ្លោ ជំរុញការអភិវឌ្ឍផលិតកម្ម បំពេញបន្ថែមក្នុងរចនាសម្ព័ន្ធពូជស្រូវរបស់តំបន់វាលរាបទន្លេគឺវឡុង និងតំបន់ជិតខាងមួយចំនួន។
មិញហ្វៀង-មុនី
អង្ករ OM ៤៩០០ ជាពូជស្រូវម្យ៉ាងក្នុងចំណោមពូជស្រូវដែលកំពុងបានផលិតទូលំទូលាយ នៅតំបន់វាលរាបទន្លេគឺវឡុង។
ស្រូវរដូវប្រាំងឆ្នាំ ២០២០ - ២០២១ វិទ្យាស្ថានស្រូវបានបង្ហាញពូជស្រូវ ពិសេសចំនួន ២៩ ប្រភេទ ក្នុងនោះ ក្រុម A0 (រយៈពេលលូតលាស់ក្រោម ៩៥ ថ្ងៃ) ក្រុម A1 (រយៈពេលលូតលាស់ ពី៩៥ ទៅ ១០៩ ថ្ងៃ) ក្រុម A2 (ពី១១០ - ១២៥ថ្ងៃ)។ មានពូជស្រូវជាច្រើនត្រូវបានវាយតម្លៃខ្ពស់ អាស្រ័យសមស្រប នឹងតំបន់ជីវបរិស្ថាននិងរដូវទាំង ៣ នៅខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង។
គុណភាពគ្រាប់អង្ករគឺជាកត្តាមួយដ៏សំខាន់ ដើម្បីវាយតម្លៃលទ្ធភាពទាក់ទាញទីផ្សារ ឆ្លើយតបទៅនឹងតម្រូវការនាំចេញនៃពូជស្រូវ។ រូបថត៖ អ្នកតំណាងទាំងឡាយ ចូលរួមធ្វើការវាយតម្លៃគុណភាពគ្រាប់អង្ករនៃពូជស្រូវពិសេស។
ពូជស្រូវពិសេសត្រូវបានវាយតម្លៃអំពីរយៈពេលលូតលាស់កម្ពស់ លទ្ធភាពបែកគុម្ពដើមស្រូវ ការដាក់គ្រាប់ បរិមាណកួរស្រូវក្នុងមួយម៉ែត្រការ៉េ ចំនួនគ្រាប់ក្នុងមួយកួរៗមាន ១.០០០ គ្រាប់ សក្តានុពលទិន្នផលមធ្យមភាគក្នុងមួយហិកតា។
ទន្ទឹមនឹងការបង្កាត់ពូជស្រូវពិសេស វិទ្យាស្ថានស្រូវនៅទាំងរក្សាការផលិតស្រូវពូជដើម ពូជសុទ្ធពូជបញ្ជាក់ ដើម្បីផ្គត់ផ្គង់ដល់ភូមិភាគនានា។ រូបថត៖ ស្រូវពូជបន្ទាប់ពីប្រមូលផល ហាលស្ងួត ទើបយកទៅរក្សាទុកក្នុងឃ្លាំង។