លើបណ្តាញសង្គមបានលេចឡើងទំព័រវែបសៃថ៍និងហ្វេនផេក ក្លែងបន្លំស្ថាប័នរណសិរ្សមាតុភូមិវៀតណាម ដើម្បីកៀរគរប្រភពកម្លាំងឧបត្ថម្ភដល់ខេត្តក្រុងនានាដែលរងផលប៉ះពាល់ដោយសារព្យុះលេខ៣។
ទំព័រវែបសៃថ៍មួយចំនួនក្លែងបន្លំទទួលការឧបត្ថម្ភជនរួមជាតិ
ដោយគ្រោះធម្មជាតិព្យុះលេខ៣។
ថ្មីៗនេះ នៅលើបណ្តាញសង្គមបានលេចឡើងទំព័រវែបសៃថ៍និងទំព័រព័ត៌មានជាច្រើន បន្លំឈ្មោះស្ថាប័នរណសិរ្សមាតុភូមិវៀតណាម ដើម្បីកៀរគរអំពាវនាវការឧបត្ថម្ភពីគ្រប់ស្ថាប័ន អាជីវកម្ម អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភដល់ខេត្តក្រុងនានាដែលរងផលប៉ះពាល់ដោយសារព្យុះលេខ៣។ មកទល់ពេលនេះ មានអង្គការនិងបុគ្គលជាច្រើនបានវេរប្រាក់ឧបត្ថម្ភចូលទំព័រវែបសៃថ៍មិនមែនជាផ្លូវការនេះ។
តាមប្រភពព័ត៌មានពីគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នេះមិនមែនជាទំព័រវែបសៃថ៍ផ្លូវការរបស់គណៈចលនាជំនួយសង្គ្រោះមជ្ឈិម ដូច្នេះ ចំនួនប្រាក់ឧបត្ថម្ភពីគ្រប់អង្គភាព អង្គការ បុគ្គល អាជីវកម្ម វេរមកនឹងមិនត្រូវបានពិនិត្យគ្រប់គ្រងនិងប្រើប្រាស់ចំគោលដៅត្រឹមត្រូវ។
ចំពោះមុខបាតុភូតវែបសៃថ៍និងហ្វេនផេកមិនមែនជាផ្លូវការនេះ ក្លែងបន្លំកៀរគរប្រភពកម្លាំងជួយឧបត្ថម្ភ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងធ្វើការជាមួយស្ថាប័នសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយស្មារតី “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក” “ស្លឹកជាពាសស្លឹកដាច់” គណៈឃោសនាអប់រំមជ្ឈិម គណៈឃោសនាអប់រំខេត្តឡឹមដុង ហូវយ៉ាង ហាទិញ បានអំពាវនាវប្រភពកម្លាំងជួយឧបត្ថម្ភជនរួមជាតិ ដែលរងផលប៉ះពាល់ដោយសារព្យុះលេខ៣។ គណៈចលនាជំនួយសង្គ្រោះមជ្ឈិម សំណូមដល់គ្រប់ស្ថាប័ន អាជីវកម្ម អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស ពេលឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះលេខ៣ ត្រូវទាក់ទងផ្ទាល់ជាមួយស្ថាប័ន គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឬក៏គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ក្រុងទាំង៦៣ចំណុះមជ្ឈិមទូទាំងប្រទេស ដើម្បីស្វែងរកព័ត៌មាន លេខគណនីវេរប្រាក់។
ចំពោះគណនីទទួលការឧបត្ថម្ភរបស់គណៈចលនាជំនួយសង្គ្រោះមជ្ឈិម - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ស្ថាប័ន អាជីវកម្ម អង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស វេរប្រាក់ឧបត្ថម្ភតាមរយៈលេខគណនីខាងក្រោម៖
គណនីនៅបេឡាជាតិ៖ ឈ្មោះគណនីទីស្នាក់ការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លេខគណនី៖ ៣៧១៣.០.១០៥៨៧ ៨៤.០០០០០ លេខកូដអង្គភាពទំនាក់ទំនងថវិកា៖ ១០៥៨៧៨៤ នៅមន្ទីរដោះដូរបេឡាជាតិ ៕
យោង៖ Vietnamplus-មុនី