តាមប្រសាសន៍បណ្ឌិត វេជ្ជបណ្ឌិតឯកទេសកម្រិត II ង្វៀងតៀងយុង នាយកមុខជំនាញ Meijibio វៀតណាម ដើម្បីបង្ការដំណាក់កាលវ័យចាស់ជរានិងស្ថានភាពទុព្វលភាព យោងទៅតាមបុគ្គល អាយុ លក្ខណៈជីវភាពប្រចាំថ្ងៃ ហើយមានវិធានការឱ្យសមស្រប។
ផ្នត់រស់នៅសកម្មឧស្សាហ៍ចលនាជួយបង្កើនសុខភាព កាត់បន្ថយហានិភ័យជំងឺតម្កាត់នៅពេលចាស់ជរា។
ដំបូង គ្រួសារនីមួយៗថែទាំមនុស្សវ័យចាស់ ដោយរបបអាហារបំប៉នមានលក្ខណៈវិទ្យាសាស្រ្ត គ្រប់ជីវជាតិ ប៉ុន្តែកុំឱ្យហួសប្រមាណដល់រាងកាយ។ ទីពីរ ឧស្សាហ៍ចលនា ធ្វើលំហាត់ប្រាណសមស្របជាមួយនឹងសុខភាពរាងកាយដើម្បីដុតថាមពលដែលសល់ពង្រឹងភាពធន់ ភាពមាំមួននៃរាងកាយ។ ភាគច្រើនមនុស្សវ័យចាស់នៅប្រទេសយើងរងការឈឺឆ្អឹងកញ្ចឹងកឆ្អឹងចង្កេះ និងសន្លាក់ក្បាលជង្គង់ជាដើម។ មានករណីជាច្រើនអសមត្ថភាពទាំងស្រុងមុខងារចលនា អង្គុយរទេះរុញ។ អាស្រ័យហេតុនោះ ល្អបំផុតគប្បីបង្ការចាប់ពីកម្រិតសូន្យ មានន័យថា ចាប់ពីវ័យកុមារ ពេលដែលមិនទាន់មានជំងឺ។
សាស្រ្តាចារ្យរង បណ្ឌិត ង្វៀងធីធីធើ ឯកទេស ផ្នែកត្រួតពិនិត្យជំងឺតម្កាត់មិនឆ្លងរាលដាល ក៏បានលើកឡើងពីកត្តាផ្សេងៗនៃហានិភ័យដែលបណ្តាលឱ្យកើតមានជំងឺផ្សេងៗ ដែលមិនឆ្លងពាក់ពន្ធ័នឹងឥរិយាបថ ទម្លាប់និងការរស់នៅអាចនឹងផ្លាស់ប្តូរបាន។ ទន្ទឹមនឹងនោះ បានផ្តល់អនុសាសន៍ដល់សហគមន៍ ពិសេសមនុស្សវ័យចាស់ គប្បីកាត់បន្ថយសារធាតុរំញោចផ្សេងៗ ដូច៖ ស្រាបៀរនិងបារី។ កាត់បន្ថយរាល់ហានិភ័យដែលបណ្តាលឱ្យឆ្លងជំងឺពីបរិស្ថានអាកាសធាតុ ប្រភពទឹកប្រភពចំណីអាហារផ្អូមជូរដែលជាទីប្រជុំនៃរោគឆ្លងផ្សេងៗឬបន្សល់សារធាតុគីមី។ល។ ពីព្រោះជាភ្នាក់ងារដែលអាចនឹងធ្វើឱ្យផ្លាស់ប្ដូរ ហ្សែនជាប្រភពនៃរោគផ្សេងៗ ក្នុងនោះមានទាំងជំងឺមហារីកផងដែរ។
ក្រុមអ្នកឯកទេសក៏បានផ្តល់អនុសាសន៍ដល់គ្រួសារសាច់ញាតិ និងសហគមន៍របស់មនុស្សវ័យចាស់ត្រូវយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិងាយស្រួល ឧបត្ថម្ភទាំងផ្នែកសម្ភារៈនិងស្មារតីដល់មនុស្សវ័យចាស់ផង។ ម្យ៉ាងទៀត មើលថែទាំសុខភាពកាយសម្បទា ទន្ទឹមនឹងសុខភាពស្មារតីជួយឱ្យមនុស្សវ័យចាស់ចៀសផុតពីជំងឺតម្កាត់។
ព្រោះថាជំងឺមិនឆ្លង តែងកើតមានដោយឥតដឹងខ្លួន ខណៈពេលមានអាការៈរោគនោះ គឺជំងឺស្ថិតក្នុងដំណាក់កាលធ្ងន់ ក្នុងពេលនោះ មនុស្សវ័យចាស់គឺជាមុខសញ្ញារងហានិភ័យខ្ពស់។ អាស្រ័យហេតុនោះ លោកយាយលោកតាគប្បីពិនិត្យសុខភាពក្នុងមួយឆ្នាំម្តង ឬនៅពេលមានអាការៈខុសធម្មតា ដើម្បីប្រទះឃើញព្យាបាលបានឆាប់ទាន់ពេល មានប្រសិទ្ធភាព។
ស្ថិតិអំពីសុខភាពមនុស្សវ័យចាស់វៀតណាម សឱ្យឃើញ៖ ជំងឺ៤ប្រភេទធំៗដែលបណ្តាលឱ្យមនុស្សវ័យចាស់មានជំងឺតម្កាត់ច្រើនបំផុតរួមមានសរសៃឈាមបេះដូង មហារីក ទឹកនោមផ្អែម និងជំងឺស្ទះសួតរុាំរ៉ៃ។ ប្រភេទជំងឺទាំងនេះ ស្រូប៨១% នៃមូលហេតុស្លាប់លើមនុស្សវ័យចាស់នៅប្រទេសយើង។
ក្រៅពីនេះ ជំងឺ២យ៉ាងគឺសម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែមគឺជា “ឃាតករ” លាក់មុខ កំពុងកើនឡើងឆាប់រហ័សផងដែរ។ ជាក់ស្តែងមនុស្ស ចាប់ពីអាយុ៣០-៤៩ឆ្នាំ មានអត្រាជំងឺសម្ពាធឈាមខ្ពស់២៤% ហើយអត្រានេះលើក្រុមមនុស្សមានអាយុចាប់ពី៥០-៦៩ឆ្នាំគឺ៥២%។ ចំពោះជំងឺទឹកនោមផ្អែមវិញ មនុស្សចាប់អាយុ៣០-៤៩ ឆ្នាំមានអត្រាកើតជំងឺប្រមាណ៥,៦%, ប៉ុន្តែក្រុមមនុស្សមានអាយុចាប់ពី៥០-៦៩ឆ្នាំ អត្រាកើតជំងឺច្រើនជាងទ្វេដង កម្រិត១៣,៤%៕
ធូសឿង - លីសៀ