គណៈជនជាតិខេត្តកាម៉ាវ ឱ្យដឹង៖ ភូមិភាគកំពុងផ្ដោតការយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយក្រីក្រប្រកបដោយចីរភាព ខិតខំកាត់បន្ថយគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចក្នុងទូទាំងខេត្ត ចាប់ពី២%/ឆ្នាំឡើងទៅ។
ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំខាញ់អាង ស្រុកអ៊ូមិញ។
ទិសដៅដាក់ចេញដល់ឆ្នាំ២០២៩ កម្រិតប្រាក់ចំណូលមធ្យមភាគរបស់ជនជាតិភាគតិចនៅកាម៉ាវ កើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ គ្រួសារក្រីក្រជាជនរួមជាតិភាគតិចនៅតាមឃុំតំបន់៣ និងភូមិលំបាកខ្លាំងតំបន់ជនជាតិភាគតិចកាត់បន្ថយចាប់ពី២,៥%/ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនោះ ខេត្តយកចិត្តទុកដាក់អនុវត្តល្អរាល់ទិសដៅសុខុមាលភាពសង្គម ការពារបរិស្ថាន; លើកស្ទួយជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិនិងប្រជាជននៅតំបន់ជនជាតិភាគតិច; បែងចែកនិងរៀបចំអនុវត្តរំសាយថវិកាសម្រេចពី៩៥%ឡើងទៅចំពោះផែនការដើមទុនថវិការដ្ឋ ចាត់ចែងអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២៦-២០៣០ លើភូមិសាស្រ្ត។
រយៈពេលខាងមុខ គណៈជនជាតិខេត្តសហការជាមួយមន្ទីរ គណៈ ផ្នែកនិងភូមិភាគបង្កើនការឃោសនា ផ្សព្វផ្សាយ បញ្ជ្រាបរាល់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ អំពីការងារជនជាតិ និងចលនាជនរួមជាតិខ្នះខ្នែងអនុវត្តនិងពិនិត្យការអនុវត្តគោលនយោបាយជនជាតិ ក្នុងនោះមានការងារកាត់បន្ថយក្រីក្រដោយចីរភាព។ ខេត្តយកចិត្តទុកដាក់ចាត់ចែងប្រភពទុនពីថវិការដ្ឋនិងកៀរគររាល់ប្រភពទុនផ្សេងៗដែលស្របច្បាប់ ដើម្បីអនុវត្តនូវគោលនយោបាយ ឧបត្ថម្ភ វិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច តាមទិសដៅវិនិយោគមានវគ្គ មានស្នើនិងមានប្រសិទ្ធភាព; វិនិយោគអភិវឌ្ឍផ្នែកសេដ្ឋកិច្ច កាត់បន្ថយក្រីក្រឆាប់រហ័សក្នុងជនរួមជាតិ ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ ពិសេស ខេត្តអាទិភាពអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដែលមានឧត្តមភាពនៅភូមិភាគនីមួយៗ រួមចំណែកបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច រចនាសម្ព័ន្ធពលករឱ្យសមស្រប អនុវត្តមានប្រសិទ្ធភាពគម្រោង បង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅតំបន់ជនរួមជាតិភាគតិច។
ទន្ទឹមនឹងនោះ ខេត្តផ្តុំកម្លាំងធ្វើឱ្យសុក្រឹតយន្តការនិងបើកពង្រីកនូវទម្រង់ផលិតកសិកម្មមុខទំនិញធំៗ; កសាងនិងបើកពង្រីកនូវទម្រង់ផលិតកសិរុក្ខកម្ម ជលផលដែលមានប្រសិទ្ធភាព ផ្សារភ្ជាប់នឹងចងសម្ព័ន្ធផលិតកម្ម កែច្នៃនិងប្រមូលទិញផលិតផល; ជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតនិងកែច្នៃផលិតផល; ផ្សព្វផ្សាយនូវគោលនយោបាយលើកទឹកចិត្តទាក់ទាញការវិនិយោគ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតនិងកែច្នៃ៘
ខេត្តកាម៉ាវ បច្ចុប្បន្នមាន២១ជនជាតិភាគតិច ដោយមានប្រជាជន១២.១៥៤គ្រួសារ មានមនុស្សប្រមាណ៥០.៦៥០នាក់; ក្នុងនោះ ជនជាតិដែលមានចំនួនមនុស្សច្រើនបំផុតនោះគឺជនរួមជាតិខ្មែរនិងចិន។ ដំណាក់កាល២០១៩ - ២០២៤ ខេត្តអនុវត្តមានប្រសិទ្ធភាពនូវទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនរួមជាតិភាគតិច។ ឆ្លងតាមរយៈនោះ គ្រួសារក្រីក្រជាជនរួមជាតិភាគតិចក្នុងខេត្តគិតមកដល់ចុងឆ្នាំ២០២៣ នៅត្រឹមតែ៧១៣គ្រួសារប៉ុណ្ណោះ ស្រូបអត្រា ៦,០៩% ក្នុងចំណោមគ្រួសារជនជាតិភាគតិចសរុប។ ដូច្នេះ កាម៉ាវកំពុងផ្តុំកម្លាំងយ៉ាងប្តូរផ្តាច់ចង្អុលការអនុវត្តកម្មវិធី ខិតខំដល់ដាច់ឆ្នាំ២០២៥ យ៉ាងហោចណាស់មាន៤០%ចំនួនឃុំ (ស្មើនឹង២ឃុំ) និង៥១,២%ចំនួនភូមិ អនុសង្កាត់ (ស្មើនឹង២២ភូមិ អនុសង្កាត់) ចាកផុតពីភូមិសាស្រ្តលំបាកខ្លាំង ត្រូវតាមភាគកម្រិតអនុវត្តកម្មវិធីដែលលើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ឱ្យខេត្ត៕
យោង៖ Vietnamplus - លីសៀ