អ្នកគ្រូ គឹមធីរំចង់ ជាគ្រូបង្រៀនសាលាមត្តេយ្យសាវម៉ាយ នៅឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង។ ក្រោយពីបញ្ចប់ការសិក្សាគរុកោសល្យថ្នាក់មត្តេយ្យ អ្នកគ្រូបានចាត់ឱ្យទៅបង្រៀននៅសាខាសាលាចមត្រែ។
អ្នកគ្រូរំចង់។ រូប៖ សហការី
ជាជនជាតិខ្មែរ ម៉្លោះហើយអ្នកគ្រូរំចង់ បានប្រគល់ការងាររួមជាមួយរដ្ឋអំណាចមូលដ្ឋានដើរចលនាសិស្សឱ្យចូលរៀន។ នឹកឃើញកាលនោះ អ្នកគ្រូរំចង់ ឱ្យដឹង៖ “ធម្មតា អាណាព្យាបាលសិស្សនិយាយថា កូននៅតូច មិនដាច់ចិត្ត។ អ្នកខ្លះថាសាលាទ្រុឌទ្រោមឱ្យនៅផ្ទះដើម្បីងាយស្រួលថែទាំ អ្នកខ្លះទៀតថា ផ្លូវភក់ជ្រាំជូនកូនទៅមកខាតពេលវេលា។ ពេលហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរនៅឃុំដុងថាញ់ បានវិនិយោគកសាងតាមរយៈកម្មវិធី គម្រោង ពិសេសដោយឡែក ជនបទមានភាពរីកចម្រើន។ ពិសេស នៅពេលដែលសាលាបានកសាងធំទូលាយនិងសម្រេចបទដ្ឋានជាតិឆ្នាំ ២០១៦ ការចលនាសិស្សទៅរៀនងាយស្រួលជាង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជិតដល់បវេសនកាលគឺអាណាព្យាបាលសិស្សតែងសាកសួរពេលណាចូលរៀន ដើម្បីទៅចុះឈ្មោះឱ្យកូនចៅ”។
អ្នកគ្រូរំចង់ (កណ្ដាល) ក្នុងម៉ោងបង្រៀន។ រូប៖ សហការី
អ្នកគ្រូរំចង់ ឱ្យដឹង៖ “ខ្ញុំមានសំណាងបានម្ដាយឪពុកយកចិត្តទុកដាក់ឱ្យខ្ញុំទៅរៀន។ ឡើងកម្រិតមធ្យមសិក្សាគឺ រៀននៅសាលាជនជាតិអន្តេវាសិក រៀនគរុកោសល្យ ហើយក្រោយមកត្រូវបានចាត់ឱ្យមកបង្រៀននៅសាខាសាលាតំបន់ជនជាតិ។ ដោយឃើញសិស្សនៅទីនេះជួបការលំបាក ទើបខ្ញុំខិតខំប្រឹងប្រែងដោយអស់ពីចិត្តពីថ្លើមដើម្បីប្អូនៗ”។ បង្រៀននៅសាខាសាលាបានមួយរយៈ អ្នកគ្រូត្រូវបានផ្លាស់មកបង្រៀននៅសាលាមណ្ឌល។ អ្នកគ្រូត្រឹងណាមហុង នាយកសាលាមត្តេយ្យសាវម៉ាយ ឱ្យដឹង៖ “អ្នកគ្រូរំចង់ មិនត្រឹមតែអស់ពីចិត្តពីថ្លើមប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពជំនាញវិជ្ជាជីវៈល្អទៀតផង ទើបបានកំណត់ជាកម្មាភិបាលធនធានឱ្យសាលា។ ការដកអ្នកគ្រូទៅសាលាមណ្ឌលគឺជាផែនការរួមដើម្បីបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់អ្នកគ្រូ បានចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាទ្រឹស្តីនយោបាយផងដែរ។ បច្ចុប្បន្ន អ្នកគ្រូបានបញ្ចប់កម្មវិធីសិក្សាដែលសាលាបញ្ជូនទៅសិក្សា”។
“ចំពោះគ្រូបង្រៀនបានប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលគោរពស្រឡាញ់ គឺជាសុភមង្គល” - អ្នកគ្រូរំចង់ បានឱ្យដឹងដូច្នេះ។ ដោយគិតឃើញដូច្នោះ ម៉្លោះហើយរៀងរាល់ថ្ងៃអ្នកគ្រូតែងខិតខំប្រឹងប្រែង ហើយអ្នកគ្រូបានអាណាព្យាបាលសិស្សជឿទុកចិត្ត។ បងសើុងហ្វាង នៅភូមិចមត្រែ ឱ្យដឹង៖ “កូនប្រុសខ្ញុំរៀនជាមួយអ្នកគ្រូរំចង់ ចេះស្តាប់ដំបូន្មានណាស់ ដូច្នេះថ្ងៃបវេសនកាល ខ្ញុំទៅសុំនាយកសាលាឱ្យកូនខ្ញុំរៀនជាមួយអ្នកគ្រូរំចង់ទៀត”។ អ្នកគ្រូណាមហុង ឱ្យដឹងបន្ថែម បច្ចុប្បន្នអ្នកគ្រូរំចង់ ជាប្រធានក្រុមនិងបានបញ្ចប់ថ្នាក់ទ្រឹស្ដីនយោបាយកម្រិតមធ្យម ហើយសាលាគ្រោងនឹងរៀបចំតែងតាំងជានាយករងនាពេលខាងមុខ៕
ហាថាញ់-ប្រែសម្រួល៖ ទីទុយ