23/09/2024 - 16:31

បំផុស​សេចក្ដី​ប្រាថ្នា​រួម​ចំ​ណែក​របស់​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ

ក្រុង​កឹង​ធើ បាន​អនុវត្ត​កម្ម​វិធី​ជំ​នួយ​ជា​ច្រើន​ សំ​ដៅ​បំ​ផុស​សេច​ក្ដី​ប្រាថ្នា​រួម​ចំ​ណែក​របស់​កង​ជួរ​ កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​អភិវឌ្ឍ​ក្រុង​កឹង​ធើ​ឆាប់​រហ័ស​និង​ចីរ​ភាព។​

កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ តែង​លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​អនុវត្ត​
ចលនាប្រឡងប្រណាំងស្នេហាជាតិ។ រូបថត៖ ង៉ុកក្វៀង

អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​ ៥២/NQ​-CP របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ៣៥/KH​-UBND ចុះ​ថ្ងៃ​ ១៥/៣/​២០១៧ អំ​ពី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​បណ្ដា​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០១៧ ​- ២០២០ ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០។​ ក្រោយ​រយៈ​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​អភិវឌ្ឍ​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជាច្រើន។​ គិត​ត្រឹម​ថ្ងៃ​ ៣១/​១២/​២០២៣ ក្រុង​កឹង​ធើ​មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ និយោ​ជិត​ជាជន​ជាតិ​ភាគ​តិច​ចំ​នួន​៦៥៤​នាក់ ស្រូប​អត្រា​២,៩៤%។​ អំ​ពី​កម្រិត​វិជ្ជា​ជីវៈ៖ មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​១០០% មាន​កម្រិត​វិជ្ជា​ជីវៈ​ចាប់​ពី​មធ្យម​សិក្សា​ឡើង​ ក្នុង​នោះ​ អត្រា​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​មាន​កម្រិត​មហា​វិទ្យា​ល័យ​ឡើង​គឺ៨២,៧៣%; ក្រោយ​មហា​វិទ្យា​ល័យ​សម្រេច​១៤,១០%។​ អំ​ពី​កម្រិត​វិជ្ជា​ទ្រឹស្ដី​នយោ​បាយ៖ អត្រា​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ មាន​កម្រិត​វិជ្ជា​ទ្រឹស្ដី​នយោ​បាយ​ចាប់​ពី​កម្រិត​មធ្យម​ឡើង​សម្រេច​៣០,៥៩%។​

រៀង​រាល់​ឆ្នាំ​ គណៈ​ជន​ជាតិ​ក្រុង​បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ នគរ​បាល​ក្រុង​ និង​គណៈ​សាសនា​ ចំ​ណុះ​មន្ទីរ​មហា​ផ្ទៃ​ រៀប​ចំ​ការ​ដោះ​ដូរ​ រៀន​សូត្រ​ បទ​ពិសោធន៍ ស្វែង​យល់​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​បដិវត្តន៍​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។​ ទន្ទឹម​នឹង​នោះ​ ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ជន​ជាតិ​ភាគ​តិច។​ អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​ ០៨/២០១៧​/NQ-HĐND ចុះ​ថ្ងៃ​ ៦/១០/​២០១៧ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អំ​ពី​ការ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ រៀង​រាល់​ឆ្នាំ​ ក្រុង​តែង​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​ជាតិ​ភាគ​តិច។​

ការ​អនុវត្ត​សកម្ម​ភាព​ខាង​លើ​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ ជា​កម្លាំង​លើក​ទឹក​ចិត្ត​ផ្នែក​ស្មារតី​ដល់​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។​ ឆ្លង​តាម​រយៈ​នោះ​ បង្ក​ជា​កម្លាំង​ចលករ ​និង​បំ​ផុស​សេចក្ដី​ប្រាថ្នា​រួម​ចំ​ណែ​ក​ដើម្បី​ពួក​គាត់​កាន់​តែ​ខិត​ខំ​បំ​ពេញ​តួនា​ទី​របស់​ខ្លួន​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ជន​រួម​ជាតិ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ និង​សេចក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​ បង្កើន​ការ​ពង្រឹង​ពង្រីក​ផែន​មហា​សាម​គ្គី​បណ្តា​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​

ដើម្បី​បន្ត​ការ​បំ​ផុស​សេច​ក្ដី​ប្រាថ្នា​រួម​ចំ​ណែក​របស់​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ជាជន​ជាតិ​ភាគ​តិច​ ក្រុង​កឹង​ធើ​បន្ត​ការ​បញ្ជ្រាប​និង​ចង្អុល​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្ដី​សម្រេច​ចិត្ត​និង​សេចក្តី​សម្រេច​របស់​មជ្ឈិម​ អំ​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។​ ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​និង​បន្ត​ជំ​រុញ​ការ​អនុវត្ត​ផែន​ការ​លេខ​ ៣៥ ចុះ​ថ្ងៃ​ ១៥/៣/​២០១៧ អំ​ពី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​បណ្ដា​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​២០១៧ - ២០២០ ទិស​ដៅ​ដល់​ឆ្នាំ​ ២០៣០ លើ​ភូមិ​សាស្រ្ត​ក្រុង​; ផែន​ការ​លេខ​ ១៦៨/KH​-UBND ចុះ​ថ្ងៃ​១៧/​១១/២០១៧ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ អនុវត្ត​គម្រោង​អភិវឌ្ឍ​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​ក្នុង​សម័យ​ថ្មី។​ល។​ ទន្ទឹម​នឹង​នោះ​ ទីក្រុង​គប្បី​ពិនិត្យ​ឡើង​វិញ​យ៉ាង​ហ្មត់​ចត់​នូវ​ការ​ងារ​រៀប​ចំ​គម្រោង​បណ្ដុះ​បណ្ដាល​ បញ្ជូន​កម្មា​ភិបាល​ បក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ទៅ​រៀន​ សមស្រប​នឹង​មុខ​ជំ​នា​ញ​ សមត្ថ​ភាព​ ចំ​ណូល​ចិត្ត​ក្នុង​ការ​ងារ​របស់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ដែល​កំ​ពុង​ទទួល​បន្ទុក​ដើម្បី​ពង្រីក​លក្ខណៈ​សកម្ម​ច្នៃ​ប្រ​តិដ្ឋ​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​របស់​ស្ថាប័ន​ អង្គ​ភាព។​ ក្រៅ​ពី​នោះ​ គប្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​រៀប​ចំ​គម្រោង​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន ពង្រីក​បក្ខ​ជន​ សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច៕​

                               ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ