ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2024 - 16:31

រដ្ឋា​ភិបាល​ចេញ​គោល​នយោ​បាយ​ឧបត្ថម្ភ​ការ​ពារ​ដី​ផលិត​ស្រូវ​

រដ្ឋា​ភិបាល​ ទើប​ចេញ​អនុក្រឹត្យ​លេខ​ ១១២/​២០២៤/​NĐ-CP កំ​ណត់​លម្អិត​អំ​ពី​ដី​ផលិត​ស្រូវ។​ ក្នុង​នោះ​ ចែង​ច្បាស់​គោល​នយោ​បាយ​ឧបត្ថម្ភ​ការ​ពារ​ដី​ផលិត​ស្រូវ​; ការ​វិនិ​យោគ​ ឧបត្ថម្ភ​វិនិ​យោគ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អនុវត្ត​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ទំ​នើប​សម្រាប់​តំ​បន់​រៀប​ចំ​គម្រោង​ផលិត​ស្រូវ​ដែល​សម្រេច​ទិន្ន​ផល​ គុណ​ភាព​ខ្ពស់។​

 ​  កសិករ​ខេត្ត​បាក​លីវ​ កំ​ពុង​មមា​ញឹក​ប្រ​មូល​ផល​ស្រូវ។

យោង​តាម​អនុក្រឹត្យ​ ថវិកា​រដ្ឋ​ឧបត្ថម្ភ​ការ​ផលិត​ស្រូវ​ ដូច​ខាង​ក្រោម៖

១ - ឧបត្ថម្ភ​ ១.៥០០​.០០០ ដុង​/ហិក​តា​/ឆ្នាំ​ ចំ​ពោះ​ដី​ជំ​នា​ញ​ផលិត​ស្រូវ;

២ - ឧបត្ថម្ភ​ ៧៥០​.០០០ ដុង​/ហិក​តា​/ ឆ្នាំ​ ចំ​ពោះ​ដី​ផលិត​ស្រូវ​ក្រៅ​ពី​នោះ​ លើក​លែង​ដី​ស្រែ​នៅ​តំ​បន់​ភ្នំ​ដែល​បាន​ពង្រីក​ដោយ​ឯក​ឯង​ មិន​តាម​គម្រោង​ផែន​ការ​ប្រើ​ប្រាស់​ដី​ផលិត​ស្រូវ។​

៣ - ឧបត្ថម្ភ​បន្ថែម​ ១.៥០០​.០០០ ដុង​/ហិក​តា​/ឆ្នាំ​ ចំ​ពោះ​ដី​ជំ​នាញ​ផលិត​ស្រូវ​នៅ​តំ​បន់​ឡើង​គម្រោង​ផលិត​ស្រូវ​សម្រេច​ទិន្ន​ផល​ គុណ​ភាព​ខ្ពស់។​

អនុក្រឹត្យ​បាន​ចែង​ច្បាស់​ផ្ទៃ​ដី​ផលិតស្រូវ​ត្រូវ​បាន​ឧបត្ថម្ភ​ទៅ​តាម​ចំ​ណុច​ទី ១ ចំ​ណុច​ទី ២ ដូច​ពោល​ខាង​លើ​ គឺកំ​ណត់​តាម​ទិន្ន​ន័យ​ស្ថិតិ​ដី​ធ្លី​របស់​បណ្ដា​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ដែល​ក្រ​សួង​ធន​ធាន​ និង​បរិ​ស្ថាន​ ចេញ​សេច​ក្ដី​ប្រ​កាស​ក្នុង​ឆ្នាំ​បន្ទាប់​មុន​ឆ្នាំ​ដើម​សម័យ​កាល​លំ​នឹង​ ថវិកា​ដោយ​ឡែក​ចំ​ពោះ​ថវិកា​បែង​ចែក​សម្រាប់​ឆ្នាំ​ ២០២៥ គឺ​ទិន្ន​ន័យ​ស្ថិតិ​ដី​ធ្លី​របស់​បណ្ដា​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ អា​ស្រ័យ​ក្រ​សួង​ធន​ធាន​និង​បរិស្ថាន​ចេញ​សេចក្ដី​ប្រ​កាស​ក្នុង​ឆ្នាំ​ ២០២៣។​

ផ្ទៃ​ដី​ផលិត​ស្រូវ​ត្រូវ​បាន​ឧបត្ថម្ភ​ទៅ​តាម​សេចក្ដី​កំ​ណត់​ត្រង់​ចំ​ណុច​ទី​៣ ខាង​លើ​ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ កំ​ណត់​បញ្ជាក់​តាម​សេចក្ដី​កំ​ណត់​ត្រង់​ប្រ​ការ​ ២ មាត្រា​៥ នៃ​អនុក្រឹត្យ​នេះ​ និង​ប្រ​កាស​ក្នុង​ឆ្នាំ​បន្ទាប់​មុន​ឆ្នាំ​ដើម​សម័យ​កាល​លំ​នឹង​ថវិកា។​

ចំ​ពោះ​ឆ្នាំ​ក្នុង​សម័យ​កាល​លំ​នឹង​ថវិកា​ យន្ត​ការ​ឧបត្ថម្ភ​ពី​ថវិកា​មជ្ឈិម​ជូន​ថវិកា​ភូមិ​ភាគ​ទៅ​លើ​គោល​នយោ​បាយ​កំ​ណត់​ត្រង់​ប្រ​ការ​ ១ មាត្រា​ ១៤ នៃ​អនុក្រឹត្យ​នេះ​ គឺអនុវត្ត​ល័ក្ខ​ការណ៍​ឧបត្ថម្ភ​ពី​ថវិកា​មជ្ឈិម​ជូន​ភូមិ​ភាគ​សម្រាប់​អនុវត្ត​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ អា​ស្រ័យ​មជ្ឈិម​ចេញ​សេចក្ដី​ប្រ​កាស​ស្រប​តាម​សម័យ​កាល​នី​មួយ​ៗ។​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​ បែង​ចែក​ប្រ​ភព​ថវិកា​បាន​ឧបត្ថម្ភ​សម្រាប់​អនុវត្ត​ការ​ពារ​ដី​ផលិត​ស្រូវ​តាម​សេចក្ដី​កំ​ណត់។​

អនុក្រឹត្យ​មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​ (១១/៩/​២០២៤)៕​

ប្រ​ភព​៖ TTXVN- ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ