មិនត្រឹមតែអនុវត្តល្អនូវភារកិច្ចការពារអធិបតេយ្យ សន្តិសុខព្រំដែនតំបន់សមុទ្រប៉ុណ្ណោះទេ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ថែមទាំងកសាងកម្មវិធី ទម្រង់ជាច្រើនមានប្រសិទ្ធភាព ជួយប្រជាជនតំបន់ព្រំដែនសមុទ្រលំនឹងជីវភាព។
ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅតំបន់ព្រំដែនសមុទ្រ។
ទម្រង់ “ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្រ” ត្រូវបានផ្សព្វផ្សាយនៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា និងវិញហាយ។ ទម្រង់បានអនុវត្តជារៀងរាល់ខែ អាស្រ័យយុទ្ធជនការពារព្រំដែនចលនាអង្គការ បុគ្គលនិងសប្បុរសជនរួមវិភាគទាន។ ល្វែងផ្សារណាត់នីមួយៗ រួមមាន៖ អង្ករ ស្ករ ទឹកត្រី ប្រេងឆា ប៊ីចេង ទឹកស៊ីអ៊ីវ ស៊ុតនិងសម្លៀកបំពាក់៘ ចំណែកបន្លែផ្លែឈើផ្សេងៗគឺអង្គភាពដាំដោយផ្ទាល់។ វរសេនីយ៍ត្រី ហូមិញថៀង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ទម្រង់បានអនុវត្តគឺដើម្បីប្រភេទស្បៀងចំណីអាហារ បន្លែ ផ្លែឈើនិងគ្រឿងប្រើប្រាស់ចាំបាច់ផ្សេងៗបានដល់ដៃមាមីងដែលមានជីវភាពក្រលំបាកខ្លាំង។ រីឯមនុស្សគ្មានទីពឹង ជនពិការ អង្គភាពក៏ចាត់កម្មាភិបាលយកទៅជូនដល់ផ្ទះ។ ម្យ៉ាងទៀត ទម្រង់ប្រកបដោយអត្ថន័យជាក់ស្តែង រួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណសម្បត្តិដ៏វិសេសវិសាលនៃ “កងទ័ពអ៊ំហូ” ក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ថែមទាំងពង្រីកភាពវាងវៃ ច្នៃប្រតិដ្ឋរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនក្នុងការកសាងកម្មវិធី ទម្រង់ផ្សេងៗនិងរបៀបធ្វើល្អអំពីការងារចលនាមហាជន”។
កម្មាភិបាល យុទ្ធជនការពារព្រំដែនជូនអំណោយដល់មាមីងក្រីក្រ
នៅឃុំវិញហាយ ទីរួមខេត្តវិញចូវ។
ជារៀងរាល់ឆ្នាំ ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា តែងសហការជាមួយវត្តព្រៃជាប់រៀបចំបើកថ្នាក់ បង្រៀនអក្សរខ្មែរថ្នាក់ទី១និងទី២ដល់សិស្សចំនួន៣៣នាក់។ ថ្នាក់រៀនរយៈពេល២ខែ អាស្រ័យកម្មាភិបាលយុទ្ធជនជនជាតិខ្មែរ បង្រៀនតាមកម្មវិធីដែលក្រសួងអប់រំនិងបណ្តុះបណ្តាលដាក់ចេញ។ ក្រៅពីរៀនអក្សរខ្មែរ សិស្សានុសិស្សថែមទាំងបានកម្មាភិបាលបង្រៀនពីរបៀប “បង្ការ ទប់ស្កាត់ការលង់ទឹក” និង “បង្ការរំលោភផ្លូវភេទ” សុវត្ថិភាពចរាចរណ៍ទៀតផង។ ឆ្លងតាមរយៈនោះ ផ្តល់ចំណេះដឹងជាមូលដ្ឋាន បំណិនស្វ័យការពារខ្លួនដល់ប្អូនៗ។ អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” កងទ័ពការពារព្រំដែនខេត្ត បានជូនអាហារូបករណ៍ចំនួន៨៧២ចំណែក កង់១៦៥ គ្រឿង សៀវភៅសរសេរ៥០.០០០ក្បាល ជូនសិស្សក្រីក្រនិងសិស្សជនជាតិខ្មែរដែលមានជីវភាពខ្វះខាត ជម្នះការលំបាករៀនពូកែលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រនៃទីរួមខេត្តវិញចូវស្រុកត្រឹងដេនិងស្រុកកូវឡាវយុង។
វរសេនីយ៍ឯក ង្វៀងត្រេវម៉េន ស្នងការនយោបាយកងទ័ពការពារព្រំដែនសុកត្រាំង ឱ្យដឹង៖ “ប្រសិទ្ធភាពពីកម្មវិធី ទម្រង់បានជួយមាមីងជម្នះការលំបាកក្នុងជីវភាព ពិសេសគឺសិស្សក្រីក្រមានឱកាសទៅសាលារៀន។ ផ្តើមពីនោះ រូបភាពកងទ័ពពាក់ស័ក្តិខៀវបានរីកសាយភាយ រួមចំណែកកសាងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំតាមតំបន់ព្រំដែនសមុទ្រ។ ពិសេស កងទ័ពការពារព្រំដែនខេត្តនឹងចង្អុលការដល់អង្គភាពនានាបន្តកសាងទម្រង់ កម្មវិធីជាក់ស្តែងជាច្រើនដើម្បីរួមចំណែកលើកស្ទួយជីវភាពសម្ភារៈ ស្មារតីប្រជាជន និងកសាងភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រ រឹងមាំគ្រប់ផ្នែក”៕
យ្វីអាញ-លីសៀ