រដូវស្រូវដើមឆ្នាំ ២០២៤ ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តគំរូទម្រង់ “ផលិតស្រូវគុណភាពខ្ពស់និងកាត់បន្ថយបំភាយឧស្ម័ន”។ នេះជាទម្រង់គំរូរបស់គម្រោង “អភិវឌ្ឍន៍ចីរភាពលើផ្ទៃដីមួយលានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ (ហៅកាត់ថា គម្រោង)។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ទស្សនាទម្រង់ "ផលិតស្រូវគុណភាពខ្ពស់និង
កាត់បន្ថយបំភាយឧស្ម័ន" នៅសហករណ៍កសិកម្មហឹងឡើយ។
ទម្រង់ “ផលិតស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាប” បានអនុវត្តនៅសហករណ៍កសិកម្មហឹងឡើយ ឃុំឡុងឌឹក ស្រុកឡុងភូ លើផ្ទៃដី ៥០ ហិកតារបស់កសិករ ៤៦ គ្រួសារ។ ពូជផលិតគឺស្រូវ ST២៥ បានអនុវត្តតាមសង្វាក់បច្ចេកទេសផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបនៅតំបន់វាលរាបទន្លេគឺវឡុង។ តាមប្រសាសន៍លោក ត្រឿងវ៉ាន់ហុង នាយកសហករណ៍កសិកម្មហឹងឡើយ សមាជិកក្នុងទម្រង់ បានហ្វឹកហ្វឺនតាមសង្វាក់ផលិតកម្មជឿនលឿន “៣បន្ថយ ៣បង្កើន” ពង្រោះជួរបច្ចេកទេសផលិត ពូជស្រូវគុណភាពខ្ពស់និងយន្តូបនីយកម្មក្នុងការផលិតស្រូវ ។ល។ ម្ល៉ោះហើយកាត់បន្ថយបានច្រើនថ្លៃសម្ភារៈកសិកម្មក្នុងការផលិតស្រូវ។ បំផុតគឺការពង្រោះដោយម៉ាស៊ីន គួបផ្សំនឹងកប់ជី ជួយកាត់បន្ថយពូជយ៉ាងមានប្រសិទ្ធភាព ចុះនៅកម្រិតតែ៦០គីឡូក្រាម/ហិកតាប៉ុណ្ណោះ។ ស្រូវធានាសម្រេចគុណភាពខ្ពស់ ទិន្នផលសម្រេចបានប្រមាណ ៦,៥ តោន/ហិកតា និងបានក្រុមហ៊ុនភាគហ៊ុនហ្គាវអុង-ថប្រមូលទិញ។
ប្រមូលផលស្រូវនៅសហករណ៍កសិកម្មហឹងឡើយ។
លោក លីកុងជឹក សមាជិកសហករណ៍កសិកម្មហឹងឡើយ ឱ្យដឹង៖ “ដោយក្តាប់ច្បាស់លាស់នូវសង្វាក់ផលិតស្រូវគុណភាពខ្ពស់ ម្ល៉ោះហើយ ពេលអនុវត្តទម្រង់គំរូ គឺកាត់បន្ថយបានបរិមាណ ពូជ ជី ថ្នាំការពាររុក្ខជាតិ។ល។ ប៉ុន្តែទិន្នផលនិងប្រាក់ចំណេញនៅតែខ្ពស់។ ប្រាក់ចំណេញមធ្យមភាគរបស់ទម្រង់ប្រមាណជាង ៤៨ លានដុង/ហិកតា។ ពិសេសក្រោយពីប្រមូលផលចំបើងទាំងអស់ត្រូវបានយកចេញពីវាលស្រែដោយប្រើម៉ាស៊ីនមូរចំបើង រួចប្រើផ្សិតជីវសាស្ត្រ Trichoderma ដើម្បីធ្វើឱ្យចំបើងរលួយ”។
តាមប្រសាសន៍លោក ហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង ជាខេត្តកសិកម្មមានតំបន់អេកូឡូស៊ីចំនួន ៣ គឺ ទឹកប្រៃ សាប និងភ្លាវ ម្ល៉ោះហើយសមស្របសម្រាប់អភិវឌ្ឍន៍ពិពិធកម្មពូជដំណាំគ្រប់ប្រភេទ។ ក្នុងនោះ ស្រូវជាដំណាំចម្បងមានផ្ទៃដីពង្រោះជាង ៣២០.០០០ ហិកតា/ឆ្នាំ បរិមាណផលជាង ២ លានតោន/ឆ្នាំ; ក្នុងនោះ បរិមាណផលស្រូវក្រអូបនិងស្រូវប្រណីតស្រូបអត្រាជាង៥៥,២% នៃបរិមាណផលពង្រោះស្រូវ។ ផ្អែកលើមូលដ្ឋានលទ្ធផលទម្រង់បង្ហាញរដូវដើមឆ្នាំ២០២៤ សហករណ៍កសិកម្មហឹងឡើយ ខេត្តនឹងគ្រោងបើកទូលាយទម្រង់បង្ហាញចំនួន ៨ ទៀត នៅតាមស្រុក ទីរួមខេត្ត នៅលើផ្ទៃដី៣៤០ ហិកតា បានអនុវត្តពីប្រភពថវិកាផ្សេងៗគ្នា។ ក្រៅពីនោះ ខេត្តនៅទាំងផ្គួបបញ្ចូលសង្វាក់ផលិតកម្មស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាប ចូលក្នុងទម្រង់របស់គម្រោងអភិវឌ្ឍន៍ផលិតស្រូវប្រណីតខេត្តសុកត្រាំង ក៏ដូចជាកម្មវិធីផ្សេងៗទៀតទាក់ទឹននឹងការផលិតស្រូវផងដែរ៕
លីធាន-វិមាន