ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2024 - 16:08

គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម

បំ​ផុស​ចលនា​ឧបត្ថម្ភ​ជន​រួម​ជាតិ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង​

គាំ​ទ្រការ​អំ​ពាវ​នាវ​របស់​លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ ដោយ​ស្មារតី​ឧបត្ថម្ភ​ “ខ្ពស់​បំ​ផុត​ លឿន​បំ​ផុត​” ដល់​គ្រួ​សារ​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​ ទឹក​ជំ​នន់​ គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង។​

លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ការ​ខូច​ខាត​
ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង។​

ថ្លែង​ក្នុង​ពិធី​សំ​ផុស​ចលនា​នេះ​ ជំ​នួស​មុខ​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ ប្រ​ធាន​ ឌោ​វ៉ាន់​ចៀង​ បាន​ថ្លែង​អំ​ណរ​គុណ​លោក​អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ តូឡឹម​ និង​សម​មិត្ត​ក្នុង​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ ពិ​សេស​ ចំ​ណាយ​ពេល​អញ្ជើញ​ចូល​រួម​ចង្អុល​ការ​និង​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង។​ សូម​ថ្លែង​អំ​ណរ​គុណ​ស្ថា​ប័ន​ អង្គ​ភាព​ អង្គ​ការ​ បុគ្គល ជន​រួម​ជាតិ​ សម​មិត្ត​ និង​មិត្ត​ភ័ក្តិ​អន្តរ​ជាតិ​ ដែល​មាន​មនោ​សញ្ចេត​នា​យ៉ាង​ពិ​សេស​ ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​មាន​អត្ថ​ន័យ​នេះ។​ ដើម្បី​រួម​វិភាគ​ទាន​បន្ថែម​នូវ​ប្រ​ភព​កម្លាំង​ ឧបត្ថម្ភ​ជន​រួម​ជាតិ​ជម្នះ​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង​ ជំ​នួស​មុខ​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ប្រ​ធាន​ ឌោ​វ៉ាន់​ចៀង​ បាន​អំ​ពាវ​នាវ​ដល់​ស្ថា​ប័ន​ អា​ជីវ​កម្ម​ អង្គ​ការ​ សមូហ​ភាព​ បុគ្គល នៅ​ក្នុង​ប្រ​ទេស​និង​ជន​ជាតិ​វៀត​ណាម​នៅ​ក្រៅ​ប្រ​ទេស​ ជន​ជាតិ​បរ​ទេស​កំ​ពុង​ធ្វើ​ការ​និង​រស់​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម រួម​គ្នា​ចែក​រំ​លែក ឧបត្ថម្ភ​ទាំង​ស្មារតី​ និង​សម្ភារៈ រួម​ចំ​ណែក​ជា​មួយ​នឹង​បក្ស​ រដ្ឋ​ ស្តារ​ឡើង​វិញ​នូវ​ការ​ផលិត​កម្ម​ និង​ជីវ​ភាព​របស់​ប្រ​ជា​ជន​យ៉ាង​ឆាប់​រហ័ស។​

ក្នុង​ពិធី​បំ​ផុស​ចលនា​ នៅ​រសៀល​ថ្ងៃ​ទី ១០ ខែ​កញ្ញា​ គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ទឹក​ប្រាក់​ជាង​ ៤០៧ ពាន់​លាន​ដុង​ពី​អង្គ​ការ​និង​បុគ្គល​ដែល​បាន​ឧបត្ថម្ភ​ជំ​ហាន​ដំ​បូង​និង​ចុះ​ឈ្មោះ​ឧបត្ថម្ភ​ជន​រួម​ជាតិ​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​ ៣ បង្ក​ឡើង។​ នេះ​ជា​ទង្វើ​ដ៏​ថ្លៃ​ថ្លា​ ការ​ចែក​រំលែក​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​ ចំ​ពោះ​ជន​រួម​ជាតិ​រង​ការ​ខូច​ខាត​ដោយ​ព្យុះ​លេខ​ ៣ បង្ក​ឡើង។​ គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​សន្យា​ក្រោយ​ពី​ពិ​ធី​បំ​ផុស​ចលនា​នេះ​ នឹង​រៀប​ចំ​ប្រ​ជុំ​គណៈ​ចលនា​សង្គ្រោះ​មជ្ឈិម​ សហ​ការ​ជា​មួយ​ក្រ​សួង​​ផ្នែក​ពាក់​ព័ន្ធ​របស់​រដ្ឋា​ភិបាល​ ដើម្បី​បែង​ចែក​និង​ឧបត្ថម្ភ​ដល់​ភូមិ​ភាគ​នា​នា​បាន​ទាន់​ពេល៕​

           យោង៖ baodantoc.vn - ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ