09/09/2024 - 15:46

ចាប់​ពី​ថ្ងៃ​ទី ០១/​០១/​២០២៥ ប័ណ្ណ​បើក​បរ​ដែល​ផ្តល់​ជូន​មុន​ថ្ងៃ​ទី ០១/​០១​/២០២៥គឺ​នឹង​បាន​ផ្តល់​ជូន​និង​ប្តូរ​ឡើង​វិញ​យ៉ាង​ណា?

ប័ណ្ណ​បើក​បរ​ប្រ​ភេទ B១ លេខ​ស្វ័យ​ប្រ​វត្តិ​ត្រូវ​បាន​ប្តូរ និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ B វិញ ដោយ​លក្ខ​ខណ្ឌ​មាន​កម្រិត គឺ​អាច​បើក​បរ​បាន​តែ​រថ​យន្ត​លេខ​ស្វ័យ​ប្រវត្តិ​ប៉ុណ្ណោះ។

 ​​ រូប​ថត​ជា​ឧទា​ហរណ៍។

ច្បាប់​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក លេខ ៣៦/​២០២៤​/QH១៥ ចុះ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ២០២៤ បាន​កំ​ណត់​ករណី​អ្នក​មាន​ប័ណ្ណ​បើក​បរ​ដែល​បាន​ផ្តល់​ជូន​មុន​ថ្ងៃ​ច្បាប់​នេះ​មាន​សុពល​ភាព​អនុវត្ត (ថ្ងៃ​ទី១ ខែ​មក​រា ឆ្នាំ ២០២៥) បើ​មាន​តម្រូវ​ការ​ប្តូរ ឬ​ផ្តល់​ជូន​ប័ណ្ណ​បើក​បរ​ឡើង​វិញ គឺ​អនុវត្ត​ដូច​ខាង​ក្រោម៖

ប័ណ្ណ​បើក​បរ​ប្រ​ភេទ A១ ត្រូវ​បាន​ប្តូរ និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ A វិញ ដោយ​លក្ខ​ខណ្ឌ​មាន​កម្រិត គឺ​អាច​បើក​បរ​បាន​តែ​ម៉ូ​តូ​កង់​ពីរ​ដែល​មាន​ចំ​ណុះ​ស៊ី​ឡាំង​ក្រោម ១៧៥ cm3 ឬ​មាន​កម្លាំង​ម៉ូទ័រ​អគ្គិសនី​ក្រោម​១៤ kW;ប័ណ្ណ​បើក​បរ​ប្រ​ភេទ A២ ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ A វិញ។

ប័ណ្ណ​បើក​បរ​ប្រ​ភេទ A៣ ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ B១ វិញ។

ប័ណ្ណ​បើក​បរ​ប្រ​ភេទ A៤ ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ជា​វិញ្ញា​បន​បត្រ​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​ឯក​ទេស​ដែល​មាន​ទម្ងន់​ពី​១.០០០​គី​ឡូ​ក្រាមនិង​វិញ្ញា​បន​បត្រ​បំ​ពាក់​បំប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ច្បាប់ ចរា​ចរណ៍​ផ្លូវ​គោក​សម្រាប់​អ្នក​បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​ឯក​ទេស;

ប័ណ្ណ​បើក​បរ​ប្រ​ភេទ B១ លេខ​ស្វ័យ​ប្រ​វត្តិ ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ B វិញ ដោយ​លក្ខ​ខណ្ឌ​មាន​កម្រិត គឺ​អាច​បើក​បរ​បាន​តែ​រថ​យន្ត​លេខ​ស្វ័យ​ប្រវត្តិ​តែ​ប៉ុណ្ណោះ។

ប័ណ្ណ​បើក​បរ​ប្រ​ភេទ B១ និង B២ ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ជា​ប័ណ្ណ​បើក​បរ​ប្រ​ភេទ B ឬ C១ វិញ និង​វិញ្ញា​បន​បត្រ​បើក​បរ​យាន​យន្ត ប្រើ​ប្រាស់​ឯក​ទេស​សម្រាប់​អ្នក​បើក​បរ​ត្រាក់​ទ័រ មាន​ទម្ងន់​រហូត​ដល់ ៣.៥០០ គីឡូ​ក្រាម។

ប័ណ្ណ​បើក​បរ​ប្រ​ភេទ C នៅ​រក្សា​ដ​ដែល និង​ត្រូវ​បាន​ប្តូរ​និង​ផ្តល់​ជូន​ឡើង​វិញ​និង​វិញ្ញា​បន​បត្រ បើក​បរ​យាន​យន្ត​ប្រើ​ប្រាស់​ឯក​ទេស​សម្រាប់​អ្នក​បើក​បរ​ត្រាក់​ទ័រ​មាន​ទម្ងន់​លើស​ពី ៣.៥០០ គី​ឡូ​ក្រាម៕ 

 យោង៖ Chinhphu.vn - វិមាន

ចែករំលែកអត្ថបទ