បទល្មើសលួចប្លន់ទ្រព្យសម្បត្តិនៅខេត្តបាកលីវ បានកើតមានឡើងដោយវិធីនិងល្បិចកលកាន់តែស្មុគស្មាញ។ ហេតុនោះ នគរបាខេត្ត បានក្រើនរំលឹកដល់ប្រជាជនគប្បីបង្កើនការប្រុងប្រយ័ត្ន ហើយមោះមុតក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសចោរកម្ម សំដៅរួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។
នគរបាលខេត្តបាកលីវ បង្ហាញមុខក្រុមការងារផ្សព្វផ្សាយ ឃោសនាអប់រំច្បាប់។
ឆ្នាំកន្លង នៅលើភូមិសាស្ត្រខេត្តបាកលីវ កើតមានបទល្មើសព្រហ្មទណ្ឌ៤៣០ ករណី ដោយមានមុខសញ្ញា៥១០នាក់ ក្នុងនោះ បទល្មើសលួចប្លន់ទ្រព្យសម្បត្តិមាន១៥១ករណី ដោយមានមុខសញ្ញា១៦៤នាក់។ ភាគច្រើនមុខសញ្ញាទាំងនេះ តែងឆ្លៀតឱកាសលើការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នរបស់ប្រជាជនក្នុងការការពារទ្រព្យសម្បត្តិ ពួកគេលួចបានហើយក៏រត់គេចខ្លួនបាត់ទៅ។ ជាក់ស្ដែង នគរបាលឃុំផុងតឹង ទីរួមខេត្តយ៉ារ៉ាយ ទើបចាប់បានមុខសញ្ញាម្នាក់ឈ្មោះ ង្វៀងវ៉ាន់B នៅភូមិ២១ ឃុំផុងតឹង ទីរួមខេត្តយ៉ារ៉ាយ ធ្លាប់ប្រព្រឹត្តអំពើលួចទ្រព្យគេអស់ចំនួន១២លើកលើភូមិសាស្រ្តឃុំផុងតឹងនិងឃុំផុងថាញ់។ វត្ថុដែលមុខសញ្ញានេះ លួចគឺម៉ាស៊ីនបូមទឹក D៦ សម្រាប់បូមទឹកបញ្ចូលស្រះរបស់គ្រួសារមាមីងចិញ្ចឹមបង្កង។ សង្កេតឃើញការធ្វេសប្រហែសរបស់មាមីង មុខសញ្ញាក៏លួចយកទៅលក់។ ថ្មីៗនេះ នគរបាលស្រុកភឿកឡុង ទើបបើកការសើុបអង្កេតករណីលួចម៉ូតូឆ្លងខេត្ត ធ្វើបណ្ដឹងសើុបបអង្កេតនិងចាប់ឃុំមុខសញ្ញា១២នាក់ ពីបទ“លួចទ្រព្យសម្បត្តិ” “បទទទួលផលពីចោរកម្ម” ដោយរឹបអូសបានម៉ូតូគ្រប់ប្រភេទចំនួន២៩គ្រឿង ហើយប្រគល់ជូនទៅម្ចាស់វិញ។ ក្នុងដំណាក់កាលសួរចម្លើយ មុខសញ្ញាសារភាពថា បានសមគំនិតនឹងបក្ខពួកធ្វើការលួចម៉ូតូនៅតាមស្រុកនានារបស់ខេត្តបាកលីវ និងខេត្តសុកត្រាំង។
ប្រមូលដកហូតវត្ថុតាងដែលមុខសញ្ញា ង្វៀងវ៉ាន់B បានលួច។
វរសេនីយ៍ឯកបម្រុង ហ្វាងង៉ុកដាវ ប្រធានការិយាល័យប៉ូលិសព្រហ្មទណ្ឌនគរបាលខេត្តបាកលីវ ឱ្យដឹង៖ “សព្វថ្ងៃនេះ មុខសញ្ញាចោរកម្មធ្វើសកម្មភាពឆ្លងខេត្ត ពួកគេបានបែងចែកតួនាទី ភារកិច្ចគ្នាច្បាស់លាស់ ហើយមានការចាប់ដៃជាមួយមុខសញ្ញាដែលនៅខេត្តក្រៅ។ល។ ជាហេតុបង្កភាពលំបាកដល់ភ្នាក់ងារសើុបអង្កេត ប្រយុទ្ធប្រឆាំង ចាត់វិធានការរបស់ស្ថាប័នសមត្ថកិច្ច។ អាស្រ័យហេតុនេះ ប្រជាជនដែលប្រទះឃើញមុខសញ្ញាចោរកម្ម អ្នកទទួលផលពីចោរកម្ម ឬក៏សង្កេតឃើញអ្នកដែលមានអាកប្បកិរិយាខុសប្រក្រតី តែងចេញចូលដើម្បីក្ដាប់ស្ថានការណ៍ មកក្បែរៗផ្ទះ ឬរំពៃទ្រព្យរបស់អ្នកដទៃជាដើម។ គប្បីរាយការណ៍ជូនស្ថាប័ននគរបាលនៅជិតបំផុតដើម្បីចាត់ការ។ ទន្ទឹមនឹងនោះ ប្រជាជនគប្បីអនុវត្តឱ្យបានល្អនូវវិធានការបង្ការទប់ស្កាត់ ដូច៖ ត្រូវខ្ទាស់ទ្វារ ចាក់សោរបងឱ្យបានត្រឹមត្រូវមុន នឹងចូលដេក; គួរដាក់យានយន្តនៅកន្លែងដែលងាយស្រួលមើលឃើញ មិនត្រូវដាក់យានយន្តមុខផ្ទះ មុខបន្ទប់ដែលគ្មានអ្នកមើល; បង្កើនចំណងមិត្តភាពនឹងអ្នកដែលរស់នៅជុំវិញ ពឹងជួយមើលផ្ទះសម្បែងនៅពេលទៅណាឆ្ងាយ ឬទៅទេសចរជាដើម។ ប្រសិនបើមានលក្ខណសម្បត្តិគួរបំពាក់កាមេរ៉ាសន្តិសុខ កណ្ដឹងផ្ដល់សញ្ញាចោរកម្ម ដើម្បីការពារទ្រព្យសម្បត្តិ”៕
យ៉ីអាញ - ពេជ្រសឿន