អំពីកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលផ្ទេរកម្មសិទ្ធិលំនៅឋានសង្គមកិច្ច៖ គប្បីបែងចែកផ្ទេរកម្មសិទ្ធិលំនៅឋានសង្គមកិច្ច ជាផ្ទះល្វែងឬលំនៅឋានឯកជន (ផ្ទះមានភ្ជាប់នឹងកម្មសិទ្ធិប្រើប្រាស់ដី) គឺកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលអនុវត្តការផ្ទេរកម្មសិទ្ធិក៏ខុសគ្នាដែរ។
រូបថតជាឧទាហរណ៍។
ជាក់ស្ដែងចំពោះផ្ទះល្វែង អ្នកផ្ទេរកម្មសិទ្ធិនឹងបានលើកលែងប្រាក់ប្រើប្រាស់ដី ហើយគ្រាន់តែបង់ពន្ធលើប្រាក់ចំណូលតាមបទប្បញ្ញត្តិប៉ុណ្ណោះ (ចំណុច e ប្រការ១ មាត្រា៨៩ ច្បាប់លំនៅឋាន ឆ្នាំ២០២៣)។
បទប្បញ្ញត្តិនេះ មានអត្ថប្រយោជន៍ជាងបើប្រៀបនឹងបទប្បញ្ញត្តិមុន គឺត្រូវបង់៥០%ថ្លៃប្រើប្រាស់ដីដែលបែងចែកឱ្យផ្ទះល្វែង ពេលផ្ទេរកម្មសិទ្ធិផ្ទះល្វែង។
ចំពោះលំនៅឋានសង្គមកិច្ចឯកជន នៅពេលលក់បន្តទៀត អ្នកផ្ទេរកម្មសិទ្ធិត្រូវបង់ពន្ធ៥០%ថ្លៃប្រើប្រាស់ដីនិងត្រូវបង់ពន្ធលើប្រាក់ចំណូលតាមបទប្បញ្ញត្តិ (មាត្រា៤២នៃអនុក្រឹត្យលេខ ១០០/២០២៤ និងមាត្រា៦នៃអនុក្រឹត្យលេខ ១០៣/២០២៤)។
នេះជាបទប្បញ្ញត្តិមានអត្ថប្រយោជន៍ជាងបើប្រៀបនឹងបទប្បញ្ញត្តិមុន គឺត្រូវបង់ពន្ធ១០០%ថ្លៃ ប្រើប្រាស់ដី យោងតាមតម្លៃដីដែលគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តប្រកាសជាធរមាននៅពេលដែលផ្ទេរកម្មសិទ្ធិលំនៅឋាន៕
យោង tuoitre.vn -ប្រែសម្រួល៖ ថាច់ធី